សប្តាហ៍ទី៣ : ម៉ាលីន និង ស្រីនាង ត្រលប់ទៅផ្ទះវិញ

កាលពីសបា្តហ៍ទី២ ក្នុងវិញ្ញាសា “ ប្រមូលហត្ថលេខាដើម្បីសំអាតសហគមន៍” វណ្ណយ៉ា និងសុផាបានត្រលប់ទៅផ្ទះវិញ ចំនែកឯក្រុមឈ្នះបានទទួលអាហារពេលល្ងាច និងច្រៀងខារ៉ាអូខេកំសាន្តជាមួយលោក សំពូន មីដាដា ។
សប្តាហ៍នេះបេក្ខជននៅសល់១២នាក់បន្ទាប់ពី២រូបត្រូវបានទំលាក់ពីការប្រកួត ។ នៅសប្តាហ៍ទី៣នេះ វិញ្ញាសារសំរាប់បេក្ខជនទាំងអស់គឺ “ ការពិភាក្សា (Debate)” ទៅលើប្រធានបទចំនួន៥គឺ តើស្ត្រីអាចក្លាយជាមេដឹកនាំកំពូលបានទេ? តើច្បាប់ប្រឆាំងនឹងសាហាយស្មន់ចាំបាច់ឬទេ? តើច្បាប់កាតព្វកិច្ចយោធាចាំបាច់ឬទេ? តើគួរបញ្ចូលការអប់រំសុខភាពផ្លូវភេទទៅក្នុងការសិក្សាថ្នាក់វិទ្យាល័យឬទេ? តើគួរមានការសិក្សាអោយមានស៊ីជំរៅនៅក្នុងការសិក្សាឬទេ?។
ចៅក្រុមទាំងបីមានលោក ជា សំណាង កញ្ញា សេង ធារី និង លោក ម៉ាក សារ៉ាត ជាអ្នកសំរេចលើការដកបេក្ខជន២រូបពីការប្រកួតដូចសប្តាហ៍មុនៗដែរ ។ ក្នុងសប្តាហ៍នេះការបែងចែកក្រុមខុសពីសប្តាហ៍មុន គឺចៅក្រមអោយបេក្ខជនទាំងអស់បែងចែកជា២ក្រុម ក្រុមបេក្ខនារីមួយក្រុម ជាក្រុមហ្វូណន និងក្រុមបេក្ខជនជាក្រុមចេនឡា ។ បន្ទាប់មកក្រុមទាំង២ជ្រើសរើសប្រធានក្រុមរបស់ខ្លួន កល្យាណ ត្រូវបានជ្រើសរើសជាប្រធានក្រុមបេក្ខនារី និងហ៊ុយឡេង ជាប្រធានក្រុមបេក្ខជន ។ លោក ជា សំណាង ប្រគល់ថវិកា៥០ដុល្លារ សំរាប់ក្រុមនីមួយៗដើម្បីទុកចំណាយលើការរៀចចំ ។
ក្រុមចេនឡា៖ ១ អេង ហ៊ុយឡេង ២ ស៊ន សារ៉ាត ៣ កូវ គារ៉ា ៤ ស៊ុន សុវត្ថា ៥ សួន ចំរើនភារៈ និង ៦ ហ៊ីង សុខសាន្ត
ក្រុមហ្វូណន៖ ១ ស៊ុំ កល្យាណ ២ ហ៊ួន ម៉ាលីន ៣ សុជាតា ៤ ព្រំ សុគន្ធារី ៥ ប៉ុន ពិសី និង ៦ ហ៊ុល ស្រីនាង
ចៅក្រមទាំងបីនាក់ បានណែនាំដល់ក្រុមទាំង២អំពីការប្រកួត និងផ្តល់វិញ្ញាសា ដល់ក្រុមទាំង២មុនពេលត្រលប់មកចូលរួមក្នុងវគ្គហ្វិកហ្វឺនស្តីពីការពិភាក្សាដែលមានលោក ភក្តី ជាសមាជិកក្លិបពិភាក្សារបស់វិទ្យាស្ថានភាសាបរទេសជាអ្នកសំរបសំរួល ។
បន្ទាប់ពីវគ្គហ្វឹកហ្វឺនរយៈពេលមួយព្រឹក ក្រុមទាំង២ជួបប្រជុំនៅកន្លែងផ្សេងៗពីគ្នាដើម្បីរៀបចំប្រមែលប្រមូលនិងចំណេះដឹងបន្ថែមសំរាប់ការប្រកួតពិភាក្សានៅថ្ងៃស្អែក (ថ្ងៃពុធ ទី៧ ខែកម្ភៈ) ។ ពេញរយៈពេលមួយល្ងាច បេក្ខជនទាំង១២រូបខិតខំយ៉ាងណាតាមវិធីសាស្ត្ររបស់ខ្លួនដោយ ប្រើប្រាស់អ្វីៗដែលមានដើម្បីអោយបានជោគជ័យនៅថ្ងៃស្អែក ។
ក្រុមហ្វូណនបានត្រូវធ្វើជាក្រុមប្រឆាំងក្នុងប្រធានបទ៖ តើស្ត្រីអាចក្លាយជាមេដឹកនាំកំពូលបានទេ? តើច្បាប់ប្រឆាំងនឹងសាហាយស្មន់ចាំបាច់ឬទេ? តើគួរបញ្ចូលការអប់រំសុខភាពផ្លូវភេទទៅក្នុងការសិក្សាថ្នាក់វិទ្យាល័យឬទេ? និងជាក្រុមស្របសំរាប់ប្រធានបទ៖ តើច្បាប់កាតព្វកិច្ចយោធាចាំបាច់ឬទេ? តើគួរមានការសិក្សាអោយមានស៊ីជំរៅនៅក្នុងការសិក្សាឬទេ?។
ក្រុមទាំងពីរធ្វើការពិភាក្សាដេញដោលគ្នាយ៉ាងខ្លាំងក្លា អស់រយៈពេលប្រមាណ២ម៉ោង ។ នៅក្នុងការពិភាក្សានោះដែរ មានអ្នកចូលរួមស្តាប់ប្រមាណ១០០នាក់ជានិស្សិតមកពីសាកលវិទ្យាល័យនានា ។ អ្នកចូលរួមស្តាប់ទាំងនេះនឹងជាអ្នកបោះឆ្នោតសំរេចថាតើក្រុមណាដែលនឹងទទួលបានជ័យជំនះ ក្នុងការពិភាក្សាគ្នាដ៏តានតឹងនេះ ។ 
តាមរយៈសំលេងឆ្នោតរបស់អ្នកចូលរួម ជាសរុប ក្រុមចេនឡា (ជាបេក្ខជន) ជាអ្នកទទួលបានជ័យជំនះ ។
សំរាប់ក្រុមឈ្នះ ចេនឡា ទទួលបានរង្វាន់លើកទឹកចិត្ត “ ការជួបសំណេះសំណាលជាមួយលោក ចូសេហ្វ មូសូមីលី ឯកអគ្គរដ្ឋទូតរបស់សហរដ្ឋអាមេរិកប្រចាំប្រទេសកម្ពុជានៅគេហដ្ឋានរបស់គាត់” ។ បេក្ខជនដែលបានចូលជួបមានសំណួរជាច្រើនសំរាប់លោកឯកអគ្គរដ្ឋទូត ។ ចៅក្រមទាំងបី ក៏ បានចូលរួមនៅក្នុងឱកាសដ៏វិសេសនេះផងដែរ ។
សំរាប់ក្រុមឈ្នះ ប្រធានក្រុម គឺលោក អេង ហ៊ុយឡេង នឹងទទួលបានការលើកលែងពីការអោយត្រលប់ទៅ ផ្ទះវិញ ទោះបីជាទទួលបរាជ័យនៅ អាទិត្យក្រោយក៏ ដោយ ។
នៅក្នុងបន្ទប់ចៅក្រម៖ ចៅក្រមទាំងបីបានអនុញ្ញាតអោយបេក្ខជនក្រុមចាញ់ពិភាក្សាគ្នាអំពីមូលហេតុដែលធ្វើអោយក្រុមចាញ់ ហើយលើកឡើងថាតើក្រុមណាដែលគួរតែត្រូវចេញពីការប្រកួត ។ បេក្ខនារីទាំង៦ បានលើកឡើងភាពអសកម្មនៅក្នុងក្រុម និងអំពីអ្នកដែលគួរចេញពីការប្រកួត ។
ប្រធានក្រុមចាញ់គឺកញ្ញា កល្យាណត្រូវបានអនុញ្ញាតអោយជ្រើសរើសបេក្ខនារី៣នាក់ផ្សេងទៀត (សរុប៤នាក់)ដើម្បីជួបចៅក្រមដើម្បីសំរេចអោយ២នាក់ត្រលប់ទៅផ្ទះវិញ។
ទាំង៤រូប ចូលជួបចៅក្រមជាលើកចុងក្រោយ ។ មានការតវ៉ាយ៉ាងខ្លាំងកា្លរវាងអ្នកទាំងបីអំពីលទ្ធផលនៃកិច្ចការ។ អ្នកទាំងបួននោះគឺ កល្យាណ (ប្រធាន) សុធារី (ដែលអស់រយៈពេល៣សប្តាហ៍ហើយតែងតែនៅក្នុងក្រុមដែលទទួលបរាជ័យ) ម៉ាលីន និង ស្រីនាង ។ តាមរយៈការសួរដេញដោលពីចៅក្រម លោកជាសំណាង សំរេច ដេញ ម៉ាលីន និងស្រីនាង អោយត្រលប់ទៅផ្ទះវិញ ។
តើបេក្ខជន២រូបណាផ្សេងទៀតនឹងត្រូវចេញពីការប្រកួតនៅសបា្តហ៍ក្រោយ?
ខែ កុម្ភៈ 17, 2007 ម៉ោង 7:09 ព្រឹក
ល្អណាស់ ខ្ញុំមានសេចក្ដីរីករាយ និង ជក់ចិត្ដជាខ្លាំង នៅពេលដែលខ្ញុំចូលមកអាននៅក្នុងទំព័រនេះ ប៉ុន្ដែខ្ញុំចង់សូមអោយបង្ហាញដោយ
ពិស្ដារទៀតនូវសំនួរចំលើយរបស់ក្រុមនិមួយៗ តើក្រុមដែលឈ្នះ តើឈ្នះយ៉ាងដូចម្ដេច? មានចំលើយយ៉ាងណា ក្បោះក្បាយយ៉ាង
ណា? អែក្រុមចាញ់វិញតើចាញ់ដោយមូលហេតុយ៉ាងណាខ្លះដែរ? ចំលើយខុសត្រូវយ៉ាងណា? ជាដើម
ខ្ញុំ សុវចនោ