សប្តាហ៍ទី៥ : សុជាតា និង សុគន្ធារី ត្រលប់ទៅផ្ទះវិញ
សំណួរប្រចាំសប្តាហ៍ទី៥៖ តើបេក្ខជនឬបេក្ខនារីមួយរូបណាដែលនឹងក្លាយជាយុវជនឆ្នើមនៅទីបញ្ចប់? ចុចត្រង់នេះដើម្បីឆ្លើយ ។ រង្វាន់៖ រង្វាន់អនុស្សាវរីយ៍ពីកម្មវិធី និង VCD ទាំង៨សប្តាហ៍របស់កម្មវិធីយុវជនឆ្នើម។
កាលពី សបា្តហ៍ទី៤ ក្នុងវិញ្ញាសា “ ផលិតបទយកការណ៍តាមទូរទស្សន៍” សារ៉ាត និង គារ៉ា បានត្រលប់ទៅផ្ទះវិញ ចំនែកឯក្រុមឈ្នះដែលបានទៅវាយកូនហ្កូលនៅឯកំពង់ស្ពឺជាមួយលោកនាយកចាត់ចែង លោក វិន តាយ របស់ Cambodia Golf & Country Club ។
សំរាប់សប្តាហ៍ នេះបេក្ខជននៅសល់៨នាក់បន្ទាប់ពី២រូបត្រូវបានទំលាក់ពីការ ប្រកួតជាបន្តទៀត ។ នៅសប្តាហ៍ទី៥នេះ វិញ្ញាសារសំរាប់បេក្ខជនទាំងអស់គឺ “ ការប្រមូល SMS” ដើម្បីរកថវិការជួយដល់សិស្សានុសិស្សនៅសាលាបឋមសិក្សាមណ្ឌលអភិវឌ្ឍន៍ស្រែអំពិល និងរៀបចំទីលានកំសាន្តសំរាប់សាលា ។
ចៅ ក្រុមទាំងបីមានលោក ជា សំណាង កញ្ញា សេង ធារី និង លោក ម៉ាក សារ៉ាត ជាចៅក្រមសំរេច
លើការដកបេក្ខជន២រូបទៀតពីការប្រកួតដូចសប្តាហ៍ មុនៗដែរ ។ ក្នុងសប្តាហ៍នេះបេក្ខជនទាំងអស់ចាប់ឆ្នោតរកប្រធានក្រុមជាមុន ទើបប្រធានក្រុមជ្រើសរើសកូនក្រុមម្នាក់ម្តងៗ។ លោក ស៊ុន សុវត្ថា ជាប្រធានក្រុមចេនឡា ដែលមានសមាជិក៣រូបទៀតគឺ ១ ស៊ុំ កល្យាណ និង ២ ហ៊ីង សុខសាន្ត ៣ កញ្ញា ប៉ុន ពិសី ។ កញ្ញា ហេង សុជាតា ជាប្រធានក្រុមហ្វូណន ដែលមានសមាជិក ៣នាក់ផ្សេងទៀតគឺ ១ អេង ហ៊ុយឡេង ២ សួន ចំរើនភារៈ និង៣ កញ្ញា ព្រំ សុគន្ធារី ។ លោក ជា សំណាង ប្រគល់ថវិកា៥០ដុល្លារ សំរាប់ក្រុមនីមួយៗដើម្បីទុកចំណាយលើការរៀចចំ ។
វគ្គហ្វិកហ្វឺនស្តី ពី “ ការប្រមូលការគាំទ្រតាមរយៈការផ្ញើរសារSMS” មានលោក ហ៊រ វីរៈ មកពីមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ជាអ្នកសំ
របសំរួល ។ បេក្ខជនទាំងអស់បាននិយាយថាសកម្មភាពក្នុងសប្តាហ៍នេះនឹងមានភាពអស្ចារ្យព្រោះពួកគេ និងយកថវិការដែលប្រមូលបានពីការប្រមូលទៅទិញសំភារៈសិក្សាសំរាប់សិស្សានុសិស្សក្រីក្រ និងរៀបចំកនែ្លងលេងកំសាន្តសំរាប់កុមារ ដែលជាការឧបត្ថម្ភរបស់ក្រុមហ៊ុនម៉ូប៊ីថែល ។
សំ រាប់ក្រុមទាំង២ គេមានពេលមួយល្ងាចសំរាប់រៀបចំដូចជា កំនត់ទីកន្លែងទៅប្រមូល SMS និងរៀបចំក្រុមគោលដៅរបស់ខ្លួន ។ ក្រុមហ្វូណនបានរៀបចំគំរោងទៅវិទ្យាស្ថានភាសាបរទេស ផ្សារឃ្លាំងរំសេវ និងសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (អតីតសាកលវិទ្យាល័យអាស៊ាន)។
ក្រុមចេនឡារៀបចំចូលក្នុងផ្សារធំថ្មី និងតាមបណ្តោយមហាវិថីព្រះសីហនុ និងកន្លែងលក់ម៉ូតូម្តុំស្តាតអូឡាំពិក ។
ដោយមានការជួយគាំទ្រផ្នែកបច្ចេកទេសពីក្រុមហ៊ុនម៉ូប៊ីថែល សារSMS ទាំងអស់នឹងត្រូវផ្ញើរទៅលេខ 2000 ដោយវាយអក្សរ A សំរាប់ក្រុមចេនឡា និងអក្សរ B សំរាប់ក្រុមហ្វូណន ។
បន្ទាប់ពី ការប្រឹងប្រែងអស់រយៈពេល ១ម៉ោង និង៤៥នាទី ក្រុមចេនឡាប្រមូលបាន SMS ៣៤២ ឯក្រុមហ្វូណនប្រមូលបាន SMS ៣៣០ ។ ដូច្នេះក្រុមចេនឡាបានទទួលជ័យជំនះក្នុងសប្តាហ៍នេះ ក្រុមឈ្នះនឹងទៅជិះឡាន ហ្កូខាត កំសាន្តនៅកំបូល ។
សំរាប់ ក្រុមឈ្នះ ប្រធានក្រុម គឺ ស៊ុន សុវត្ថា នឹងពុំទទួលបានការលើកលែងពីការអោយត្រលប់ទៅផ្ទះវិញនៅសប្តាហ៍ក្រោយនោះទេ ព្រោះសប្តាហ៍បន្ទាប់នឹងមានបេក្ខជនសល់តែ៣រូបតែប៉ុណ្ណោះក្នុងក្រុមនីមួយៗ ។
នៅក្នុងបន្ទប់ចៅក្រម៖ ចៅ ក្រមទាំងបីបានអនុញ្ញាតអោយបេក្ខជនក្រុមចាញ់ពិភាក្សាគ្នាអំពី មូលហេតុដែលធ្វើអោយក្រុមចាញ់ ហើយលើកឡើងថាតើបេក្ខជនពីររូបណាដែលគួរតែត្រូវចេញពីការប្រ កួត ។ សុជាតាជាប្រធានក្រុមបានជ្រើសរើស ភារៈ និងសុគន្ធារី ប៉ុន្តែមានការប្រកែកមិនយល់ព្រមពីសមាជិកក្រុម សូម្បីតែលោក ហ៊ុយឡេង ដែលសុជាតាចង់អោយរួចខ្លួនក៏ចង់ទំលាក់សុជាតាចេញពីការប្រកូតដែរ ។ ជារួម ហ៊ុយឡេង ចង់អោយសុជាតា និងសុគន្ធារី ត្រលប់ទៅផ្ទះវិញ ភារៈ ចង់
អោយសុជាតា និងសុគន្ធារី ដែរ សុគន្ធារី ចង់អោយសុជាតា និងហ៊ុយឡេង ត្រលប់ទៅផ្ទះវិញ ។ តាមរយៈការចោទប្រកាន់គ្នាទៅវិញទៅមក បង្ហាញអោយឃើញថា កញ្ញា សុជាតា កំពុងស្ថិតនៅក្នុងទ្វេរគ្រោះ ព្រោះពុំបានរៀបចំយុទ្ធសាស្ត្រសំរាប់ពេលជួបជាមួយចៅក្រមឡើយ ។ បន្ទាប់ពីការពិភាក្សាដ៏តឹងតែង លោកជាសំណាងប្រកាស អោយ កញ្ញាសុជាតា និង សុគន្ធារីត្រលប់ទៅផ្ទះវិញ ។
សំរាប់កុមារទាំងអស់នៅក្នុងសាលាបឋមសិក្សាសហគមអភិវឌ្្ឍន៍ស្រែអំពឹលមានការសប្បាយរីករាយយ៉ាងខ្លាំង និងថ្លែងអំណរអរគុណដល់កម្មវិធីយុវជនឆ្នើមនិងក្រុមហ៊ុនម៉ូប៊ីថែលដែលបានជួយឧបត្ថមសំភារៈសិក្សាដល់សិស្សានុសិស្ស និងសាលា ។ ក្រុមហ៊ុនម៉ូប៊ីថែលផ្តល់ថវិការចំនួន ៦៥០ដុល្លារសំរាប់ទិញសំភារៈកំសាន្តដាក់ក្នុងសាលា និងផ្តល់ថវិការ៥០សេនដុល្លាអាមេរិកសំរាប់SMS នីមួយៗដែលបានផ្ញើរទៅកាន់លេខ2000 ក្នុងពេលប្រកួត ដែលសរុបជាទឹកប្រាក់៣៦៣.៥០ដុល្លារ សំរាប់ទិញសំភារៈសិក្សាដល់សិស្សានុសិស្ស ។
