សប្តាហ៍ទី៦ : ភារៈ និង សុវត្ថា ត្រលប់ទៅផ្ទះវិញ
កាលពី សបា្តហ៍ទី៥ ក្នុងវិញ្ញាសា “ ប្រមូល SMS” សុជាតា និង សុគន្ធារី បានត្រលប់ទៅផ្ទះវិញ ចំនែកឯក្រុមឈ្នះដែលបានទៅជិះ ហ្កូខាត នៅឯកំបូលយ៉ាងសប្បាយរីករាយ ។
សំរាប់សប្តាហ៍ នេះបេក្ខជននៅសល់៦នាក់បន្ទាប់ពី២រូបត្រូវបានទំលាក់ពីការ ប្រកួតជាបន្តទៀត ។ នៅសប្តាហ៍ទី៦ នេះ វិញ្ញាសារសំរាប់បេក្ខជនទាំងអស់គឺ “ ការរៀបចំសិក្ខាសាលា” ដែលនឹងមានសិក្ខាកាមចូលរួមប្រមាណ១០០នាក់មកពីសាកលវិទ្យាល័យនានាក្នុងទីក្រុងភ្នំពេញ ។ សិក្ខាកាមទាំង១០០នាក់នឹងជាអ្នកសំរេចក្រុមចាញ់ឈ្នះដោយការអោយពិន្ទុតាមរយៈបទបង្ហាញ របៀបរបបរៀបចំ ការទំនាក់ទំនងជាមួយសិក្ខាកាម និងការគ្រប់គ្រងពេលវេលា ។ល។ 
ចៅ ក្រុមទាំងបីមានលោក ជា សំណាង កញ្ញា សេង ធារី និង លោក ម៉ាក សារ៉ាត ជាចៅក្រមសំរេចលើ ការដកបេក្ខជន២រូបទៀតពីការប្រកួតដូចសប្តាហ៍ មុនៗដែរ ។
ក្នុងសប្តាហ៍នេះបេក្ខជនទាំងអស់ចាប់ឆ្នោតបែងចែកក្រុមនិងរើសប្រធានក្រុមរបស់ខ្លួនរួមគ្នាតែម្តង ។ ជាពិសេសក្នុងសប្តាហ៍នេះកញ្ញាទាំងពីរដែលនៅសល់ក្នុងការប្រកួត គឺ កញ្ញា ប៉ុន ពិសី ជាប្រធានក្រុមហ៊្វូណន ដែលមានលោក សុខសាន្ត និង
លោក ហ៊ុយឡេង ចំនែកឯ កញ្ញា ស៊ុំ កល្យាណ ជាប្រធានក្រុមចេនឡា ដែលមានសមាជិក២រូបទៀតគឺ លោក ចំរើនភារៈ និង លោក សុវត្ថា ។ លោក ជា សំណាង ប្រគល់ថវិកា៥០ដុល្លារ សំរាប់ក្រុមនីមួយៗដើម្បីទុកចំណាយលើការរៀចចំសិក្ខាសាលាដែលមានរយៈពេលមួយម៉ោងសំរាប់ក្រុមនីមួយៗ ។
វគ្គហ្វិកហ្វឺនស្តីពី “ ការរៀបចំសិក្ខាសាលា” ត្រូវបានសំរបសំរួលដោយមន្ត្រីកម្មវិធីរបស់មជ្ឈមណ្ឌលអភិវឌ្ឍសង្គម ។ ក្នុងរយៈពេលពេញមួយព្រឹក បេក្ខជនទាំង៦រូបបានទទួលនូវចំណេះដឹងដ៏ល្អទាក់ទងនិងការទំនាក់ទំនងជាមួយសិក្ខាកាម ការត្រៀមឯកសារសំរាប់សិក្ខាសាលា បទបង្ហាញ ។ល។
ដូចធម្មតា ក្រុមទាំង២មានពេលមួយល្ងាចសំរាប់រៀបចំដូចជា ការជ្រើសរើសប្រធានបទ ស្រាវជ្រាវឯកសារ និងរៀបចំកិច្ចតែងការ និងឯកសារសំរាប់ចែកជូនដល់សិក្ខាកាម ។
ក្រុមហ្វូណនបានជ្រើសរើសយកប្រធានបទ “ យុវជន និងភាពអត់ការងារធ្វើ” ចំនែកឯក្រុមចេនឡា ជ្រើសរើសយកប្រធានបទស្តីពី “ ភេទ និង ជេនឌឺរ” ។ ក្នុងរយៈពេលប្រមាណ១ម៉ោង ក្រុមទាំងពីរបានបញ្ចេញអស់នូវទេពកោសល្យរបស់ខ្លួនដើម្បីទទួលបានពិន្ទុខ្ពស់ពីសិក្ខាកាម។
ពេលវេលាបានមកដល់ ក្រុមទាំងពីរ រង់ចាំស្តាប់លទ្ធផល ។ ក្រុមហ្វូណនទទួលបានសំលេង១១០៣ ចំនែកឯក្រុមចេនឡាទទូលបានពិន្ទុ ១០២៤ ។ ដូច្នេះ ក្រុមហ្វូណន ទទួលបានជោគជ័យក្នុងសប្តាហ៍នេះ ។ សំរាប់ ក្រុមឈ្នះ បេក្ខជននិងបេក្ខនារីនឹងទៅជិះសេះកំសាន្ត និងទទួលបានទឹកប្រាក់ឧបត្ថម្ភ ពីក្រុមហ៊ុនដែលមានទីស្នាក់នៅទីក្រុងហុងកុង ចំនួន៧៥០ដុល្លារសហរដ្ឋអាមេរិកដើម្បីទិញសំភារៈកុមារ និងជួយឧបត្ថម្ភ ដល់មណ្ឌលកុមារកំព្រាផងដែរ ដោយមានការចូលរួមចែកសំភារៈពីកញ្ញា កែវ ពេជ្រពិសីដែលជាតារាភាពយន្តដ៏ល្បីនៅក្នុងព្រះរាជាណាចក្រកម្ពុជា ។

នៅក្នុងបន្ទប់ចៅក្រម៖ ចៅ ក្រមទាំងបីបានអនុញ្ញាតអោយបេក្ខជនក្រុមចាញ់ ដែលមាន កញ្ញាកល្យាណ ជាប្រធាន និងភារៈ និងសុវត្ថា ពិភាក្សាគ្នាអំពី មូលហេតុដែលធ្វើអោយក្រុមចាញ់ ហើយលើកឡើងថាតើបេក្ខជនពីររូបណាដែលគួរតែត្រូវចេញពីការប្រ កួត ។ មានការជជែកដេញដោលច្រើន និងតឹងតែងរវាងបេក្ខជន នឹងសំណួរពិបាកៗពីចៅក្រម ។ នៅទីបញ្ចប់លោកជាសំណាងបានប្រកាសអោយភារៈ និងសុវត្ថាត្រលប់ទៅផ្ទះវិញ ។
សំរាប់កុមារកំព្រានៅមណ្ឌលកុមារមេត្តាធម៏ ដែលខ្លះកំព្រាដោយឪពុកម្តាយស្លាប់ដោយជំងឺអេដស៍ និងខ្លះមានផ្ទុកមេរោគដ៏សាហាវនេះទៀតផង បានទទួលភាពកក់ក្តៅពីបេក្ខជនរបស់កម្មវិធីយុវជនឆ្នើម និងក្តី សង្ឃឹមថ្មីពីសង្គមទាំងមូល តាមរយៈការចុះសួរសុខទុក្ខនេះ។
ខែ តុលា 27, 2008 ម៉ោង 3:53 ព្រឹក
ពិតជាមិនធម្មតាមេន