ខែ មករា 27, 2007
សប្តាហ៍ទី១ : សុភី និង មិនា ត្រលប់ទៅផ្ទះវិញ
នៅក្នុងសបា្តហ៍ទីមួយ លោក ជា សំណាង បានប្រគល់កិច្ចការសំខាន់មួយគឺ ការរៃអង្គាសប្រាក់ជួយដល់កុមារកំព្រានៅអង្គការគ្រួសារថ្មី ដល់បេក្ខជនទាំង១៦រូប ។
ចៅក្រម ទាំងបីនាក់ ដែលមាន លោក ជា សំណាង ក. សេង ធារី និង លោក ម៉ាក សារ៉ាត មានវត្តមាននៅក្នុងការរៀបចំបែងចែកបេក្ខជនទាំងអស់ជា២ក្រុមដែល មានគ្នា៨នាក់ ។ ជាដំបូងបេក្ខជនទាំងអស់ចាប់ឆ្នោតដើម្បីរកប្រធានក្រុម ។ ក្រោយពេលរកបានប្រធានក្រុម ប្រធានក្រុមទាំង២រើសសមាជិកក្រុមខ្លួនម្តងម្នាក់ៗសំរាប់រៀបចំ ការប្រកួត ។
លោក ជា សំណាង ដាក់ឈ្មោះក្រុមដែលមាន ក. ព្រំ សុគន្ធារី ជាប្រធាន ថា ក្រុមហ្វូណន និង ក្រុមមួយទៀតដែលមានបុរសជាប្រធានគឺ លោក សួន ចំរើនភារៈ ថា ក្រុមចេនឡា ។ ក្រោយពីស្តាប់ការណែនាំរបស់ចៅក្រមទាំង៣រូប ក្រុមនីមួយៗទទួលថវិការ៥០ដុល្លារ ដើម្បីទុកចំណាយលើការរៀចចំ ។
បន្ទាប់ពីការ បែងចែកក្រុម និងទទួលវិញ្ញាសារ ក្រុមទាំង២ក៏ចូលរួមក្នុងសិក្ខាសាលាខ្លីរយៈពេល២ម៉ោងស្តីពី “ការរៃអង្គាសប្រាក់” ដែលសំរបសំរួលដោយ…
អានត…
ទំលាក់ មួយវិចារ » |
វិញ្ញាសារ |
តំណភ្ជាប់អចិន្ត្រៃ
បានដាក់ប្រកាស ដោយ doubleu
ខែ មករា 27, 2007
សុគន្ធារី មានអាយុ ២៣ឆ្នាំ មានស្រុកកំនើតនៅទីក្រុងភ្នំពេញ សព្វថ្ងៃជានិស្សិតឆ្នាំទី៣នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ។
មតិរបស់កញ្ញា ព្រំ សុគន្ធារី
យុវជន គឺជាវ័យ កំពុង សាកល្បងចង់ចេះចង់ដឹងនិងចង់ឈ្នះចាញ់ ដើម្បី ប្រកួត ប្រជែងកសាងស្នាដៃសំរាប់ខ្លួនឯង ការប្រកួតប្រជែងនេះដើម្បីកសាង និង ពង្រឹង សមត្ថភាព នៃភាព ក្លាហាន អោយកាន់ តែខ្លាំង មានន័យថាកំពុងតែជំរុញឆន្ទះ របស់ខ្លួន ដើម្បី ចូល ប្រឡូក សកម្មភាព នយោបាយ យុវជនឈានទៅរក ភាពជា អ្នកដឹក នាំវ័យក្មេង និង បញ្ញាស្មារតី កាយសម្បទា រឹងមាំ។ យុវជនតែងតែមានមោទនភាពនិង ភាព ជឿជាក់ ចំពោះខ្លួនឯងពិសេស គឺនាងខ្ញុំ ផ្ទាល់ គឺ ផ្តល់ឳកាស និងតំលៃ នែទេពកោសល្យ ពីធម្មជាតិ ផ្ទាល់ខ្លួន គឺ មានសមត្ថភាពនិងធ្លាប់ មានបទពិសោធន៍ផង។ ដើម្បី វាស់ស្ទង់ កំរិត និង ធ្វើការវាស់ តំលៃចំពោះខ្លួនឯង តើមានសមត្ថភាពប៉ុណ្ណា។ ខ្លួនយើងនិងចេះបត់បែនរកគន្លឹះដោះស្រាយបញ្ហាដែលកំពុងជួបនឹងមុខ។ ខ្ញុំយល់ថាប្រធានបទនេះពិតជាមានសារសំខាន់ណាស់សំរាប់យុវជនបច្ចុប្បន្ននិងអនាគតវាដើរតួនាទីមុខគេក្នុងការដឹកនាំប្រទេសទាំងមូលជាល់ស្ដែងយុវជននិងការបោះឆ្នោត។ ប្រទេសជាតិរឹងមាំទៅបានអាស្រ័យយុវជនមានសីលធម៌និងសុជីវធម៌ខ្ពស់និងចំនេះដឹងខ្ពស់ ។
ស្តីពីភាពជាអ្នកដឹកនាំ៖
ភាព ជា អ្នក ដឹកនាំ
ជាមនុស្ស មាន អំណោយ ទានល្អ។
ស្គាល់ខ្លួនឯង ច្បាស់ និង អ្នកដទៃ ខន្តីខ្ពស់ ។
សំដី ម៉ឺងម៉ាត់ និងពីរោះ ។
បំពេញប្រយោជន៍រួមសម្រាប់ការងារ ។
មានចំនេះដឹងចំនេះធ្វើសមត្ថភាព ។
ចេះដកស្រង់បទពិសោធន៍ល្អប្រមូលនិងវិភាគពត៌មានគ្រប់ជ្រុងជ្រោយ ។
អ្នកដឹកនាំត្រូវជាមនុស្សមានចិត្តទូលាយ ។
អ្នកត្រូវចេះបន្ទាបខ្លួន។
មូលហេតុចំបងដែលនាំអោយអ្នកដឹកនាំជានិច្ចកាលផ្សារភ្ជាប់រវាង” ការសប្បាយរីករាយនិងគំនិតគិតគូរត្រិះរិះ” ។
បើកចិត្តហ៊ានទទួលយកការពិតពិសេសក្លាហានហ៊ានទទួលការទិះទៀនដើម្បីស្ថាបនា។
មានបញ្ញា្ស្មារតីនិងកាយសម្បទារឹងមាំ។
ត្រូវមានគុណសម្បត្តិនិងសីលធម៌សុជីវធម៌យ៉ាងប្រសើរ។
បទពិសោធន៍ផ្ទាល់ខ្លួន៖
ធ្វើប្រធានតាំងពីថ្នាក់បឋមរហូតដល់មហាវិទ្យាល័យ(បច្ចុប្បន្ន)ហើយឈានទៅដល់ប្រធានវគ្គជំនាន់ទី១៦នៃមជ្ឈមណ្ឌលបណ្ដុះបណ្ដាលផែនការស្ថិតិ(PSTC)។
ធ្លាប់ដឹកនាំក្រុមនិសិ្សតនិងយុវជនធ្វើដំនើរទស្សនៈទៅរមណីដ្ឋានចំបក់និងកម្មសិក្សា។
ជាអ្នកសំរបសំរួលកម្មវិធីសិក្ខាសាលានិងវេទិការផ្សេងៗពាក់ព័ន្ធយុវជននិងសរសេររបាយការណ៍។
រកសំលេងញាតិ្តស្ដីពី” ការសុំដោះលែងសកម្មជនសិទ្ធិមនុស្ស” បានចំនួន២០០សំលេងក្នុងមួយថ្ងៃ។
ជាប្រធានក្រុមយុវជនស្ម័គ្រនៅ(YRDP)ដឹកនាំកម្មវិធីរៃអង្គាសថវិការមនុស្សធម៌សំរាប់ទ្រទ្រង់ក្មេងកំព្រានិងថែរក្សាអ្នកជំងឺអេដស៍ចំនួនពីរលាននាក់។
ជាអ្នកដឹកនាំយុវជនតាមក្រុមក្លឹបនីមួយៗដើម្បីចងជា ប្រព័ន្ធជាបណ្ដាញយុវជនប្រចាំសមាគមន៍នៅតាមខេត្ត កណ្ដាលកំពង់ចាម តាកែវ និង កំពង់ឆ្នាំង ភ្នំពេញ។
ជាអ្នកសង្កេតការណ៍នៅរដ្ឋសភាជាតិនៃអង្គការYYC ។
ធ្លាប់ចូលវគ្គបណ្ដុះបណ្ដាលច្រើនណាស់និងសកម្មភាព ធំៗជាមួយNGOsនិងសន្និសិទថ្នាក់ជាតិ។
ប្រសិនបើជាប់ជាយុវជនឆ្នើម៖
បន្តសិក្សាអោយកាន់តែខ្ពង់ខ្ពស់ពីព្រោះដើម្បីពង្រឹងសមត្ថភាពបន្ថែមទៀត ។
បើមានឱកាសគួរតែរៀបចំកម្មវិធីសន្និសិទយុវជនឆ្នើមវេទិកាពិគាក្សាផ្លាស់ប្ដូរបទពិសោធន៍រវាងយុវជនក្រៅស្រុកនិងក្នុងស្រុក។
ចងក្រងបណ្ដាញយុវជនថែមទៀតនិងតែងអត្ថបទពាក់ព័ន្ធនឹងស្្នារដៃបញ្ចូលកតាមវេបសាយ ផ្សេងៗទូទាំងប្រទេស។
បំផុសនិងជំរុញលើកទឹកចិត្តអោយបណ្ដាញយុវជនចូលរួមអោយបានច្រើនជាងមុនជាពិសេសបណ្ដុះគំនិតអោយយុវជនមានឆន្ទៈយ៉ាងមុតម៉ាំចំពោះខ្លួនឯងនិងសង្គមបង្កើនកំលាំងចិត្តនិងភាពជឿជាក់។
ពង្រឹងប្រព័ន្ធផ្សព្វផ្សាយពត៌មានពាក់ព័ន្ធនិងសកម្មភាពយុវជនក្នុងស្រុកនិងក្រៅស្រុកអោយកាន់តែទំនាក់ទំនងល្អយ៉ាងស្អិតរមួតឡើង។
ណែនាំក្រុមយុវជនដទៃទៀតអោយស្គាល់ពីតំលៃនៃការចូលរួមទាំងអស់វាពិតជាសំខាន់ណាស់និងបង្កើនទំនាក់ទំនងនិងចំនេះដឹងថ្មីៗ។
រក្សាកិត្តិយសនិងស្នាដៃយុវជនវ័យក្មេងដ៏ឆ្នើមសំរាប់ខ្លួនឯងគ្រួសារនិងសង្គមជាតិទៀត។
ស្ថានភាពយុវជននៅកម្ពុជាសព្វថ្ងៃនេះនៅមានកំរឹតនៅឡើយទាំងការចូលរួមវគ្គនិងសកម្មភាពប្រជុំផ្សេងៗទៀតមិនសូវពេញទំហឹងទេ។យុវជនមានគំនៀបមួយគឺជំងឺធ្លាក់ទឹកចិត្តនិងបាក់ស្បាតផ្នែកផ្លូវចិត្តនិងអារម្មណ៍។ពីព្រោះខ្ញុំយល់ឃើញថាសកម្មភាពដង្ហែក្បួន(យុទ្ធនាការ)មានចំនួនតិចតួចនិងការកំនត់យកចូលរួមការប្រជុស៊ុំតវ៉ាជាមួយអាជ្ញាធរនិងអ្នកមានអំនាចគឺមិនហ៊ានទេមិនហ៊ានតស៊ូមតិទេ។បញ្ហាទស្សនៈកិច្ចកម្មសិក្សាព្រំដែននិងបញ្ហាព្រៃឈើមានការភ័យក្លាចណាស់មិនហ៊ានចូលរួមយ៉ាងកុះករទេ។បន្ដែបើមានកម្មវិធីវគ្គសុខភាពបញ្ហាគ្រឿងញៀននិងវគ្គទូទៅមានការចូលរួមច្រើនណាស់។
ទាំងនោះហើយធ្វើអោយក្រុមយុវជនមានគំលាតរវាងយុវជននិងរដ្ឋាភិបាលណាស់។ថ្នាក់ដឹកនាំច្រើនតែគំរាមគំហែងពួកគេមិនអោយបង្កចលាច័លសង្គមទេទាំងការជួបប្រជុំ។គួរតែរដ្ឍាភិបាលយកចិត្តទុកដាក់អោយខ្លាំងដូចជាNGOsមួយចំនួនធំបានបំពេញកាតព្វកិច្ចល្អណាស់ច្រើនជាងរដ្ឋាភិបាលទៅទៀតជាក់ស្ដែងYYCមានកន្លែងធ្វើការស្ម័គ្រចិត្តសំរប់និស្សិត វគ្គបណ្ដុះបណ្ដាល វេទិកាយុវជនតាមវិទ្យុ ការចូលរួមប្រជុំជាអាជ្ញាធរ។
ទំលាក់ មួយវិចារ » |
បេក្ខជន |
តំណភ្ជាប់អចិន្ត្រៃ
បានដាក់ប្រកាស ដោយ doubleu