ហ៊ីង សុខសាន្ត មានអាយុ ២៧ឆ្នាំ មានស្រុកកំនើតនៅស្រុកកៀនស្វាយ ខេត្តកណ្តាល សព្វថ្ងៃរស់នៅក្រុងភ្នំពេញ ។ សព្វថ្ងៃសុខសាន្តជាសមាជិកចលនានិស្សិតដើម្បីលទ្ធិប្រជាធិប្បតេយ្យ ជាមន្ត្រីអប់រំ និងកីឡា ពីឆ្នាំ២០០៥ ។ សុខសាន្តចូលរួមក្នុងកម្មវិធីយុវជនឆ្នើមដើម្បីទទួលយកបទពិសោធន៍ និងចង់វាស់ស្ទង់សមត្ថភាពរបស់ខ្លួនផងដែរ ។
មតិរបស់សុខសាន្ត៖
អំពីការចូលរួមកម្មវិធីយុវជនឆ្នើម៖
មូលហេតុដែលជាការជំរុញទឹកចិតខ្ញុំបាទអោយចូលរួមក្នុងការប្រកួតប្រជែងក្នុងកម្មវិធីយុវជនឆ្នើម ព្រោះខ្ញុំយល់ឃើញថាកម្មវិធីនេះនឹងផ្តល់ឪកាសដើម្បីបង្ហាញនៅសមត្ថភាព និងទេពកោសល្យការត្រៀមខ្លួនយ៉ាងណាដើម្បីក្លាយជាអ្នកដឹកនាំនៃយុវជនឆ្នើម។ ជាងនេះទៅទៀតកម្មវិធីនេះនឹងធើ្វអោយខ្ញុំអាចវាស់ស្ទងសមត្ថភាពរបស់ខ្លួនក្នុងពេលប្រកួតប្រជែងជាមួយយុវជនដទៃទៀត ពិសេសខ្ញុំក៏អាចទទួលបាននូវបទពិសោធន៍ និងមេរៀនល្អៗទៀតផង។ មួយផ្សេងទៀតកម្មវិធីនេះអាចផ្តល់អត្ថប្រយោជន៍ជាច្រើន ខ្ញុំមិនធ្លាប់មាន ហើយពេលនេះកំពុងចង់បាននោះគឺទស្សនៈកិច្ចសិក្សានៅក្រៅប្រទេស។
អំពីភាពជាអ្នកដឹកនាំ៖
ការដើម្បីក្លាយជាមេដឹកនាំល្អម្នាក់ គួរតែមេដឹកនាំនោះមានគុណសម្បត្តិជាមេដឹកនាំប្រកបដោយទសពិទរាជធម៌ ហើយត្រូវតែមានទំនាក់ទំនងជាមួយប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោតនៅទូទាំងប្រទេសអោយបានញឹកញាប់ និងស្និទស្នាល ដើម្បីពន្យល់ប្រជាពលរដ្ឋអោយយល់ពីកម្មវិធីនយោបាយ គំរោងការរបស់ខ្លួន ជាប្រយោជន៍អោយប្រជាពលរដ្ឋចូលរួម និងគាំទ្រ។ ម្យ៉ាងទៀត អ្នកដឹកនាំមិនត្រឹមតែពន្យល់បណ្ណោះទេ ប៉ុន្តែក៏ត្រូវស្តាប់មតិ និងសំណូមពរ ហើយឆ្លើយតបយ៉ាងសមស្របទៅនឹងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋផងដែរ។
- ស្គាល់ ដំណើរការ ដែលត្រូវដឹកនាំ
- ស្គាល់ បែបផែន ដឹកនាំ តាមរបៀបណា
- ស្គាល់ សមត្ថភាពខ្លួន ក្នុងការដឹកនាំ
- ស្គាល់ មនុស្ស ដែលខ្លួន ដឹកនាំ មានលក្ខណៈយ៉ាងណា។
អំពីបទពិសោធន៍ផ្ទាល់ខ្លួន៖
កន្លងមកនេះ ខ្ញុំធ្លាប់បានចូលរួមក្នុងការងារសង្គមជាច្រើនដែលបានធ្វើអោយខ្ញុំទទួលបាននូវបទពិសោធន៏ដែលអាចឆ្លើយតបទៅនឹងស្ថានភាពរស់នៅសព្វថ្ងៃ។ផ្សេងនេះខ្ញុំក៏ធ្លាប់ទទួលភារកិច្ចរៀបចំ និងធ្វើជាអ្នកសំរបសំរួលក្នុងសិក្ខាសាលា វគ្គបណ្តោះបណ្តាលដើម្បី
ផ្សព្វផ្សាយលទ្ធិប្រជាធិបត្យេយ ដល់និស្សិត និងយុវជននានានៅស្នាក់កាលចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ។ ខ្ញុំធ្លាប់បានដឹកនាំនិស្សិតចូលរួមវេទិការសាធារណៈដោយCCHRសិក្ខាសាលាដោយ NICFEC ពិសេសធ្លាប់ដឹកនាំសមាជិកសមាជិការចលនានិស្សិតចូលរួមទិវាសិទ្ធិមនុស្សអន្តជាតិ ១០ ធ្នូ ២០០៥។ ថ្មីៗនេះក្នុងឋានៈជាមន្រ្តីអប់រំ និង កីឡា គឺតែងតែដឹកនាំក្រុមកីឡាករចូលរួមប្រកួតជាមួយបណ្តាលអង្គការ និង ក្រុមហុ៑ននានា។នៅពេលខាងមុខនេះនឹងចូលរួមប្រកួតពានរង្វាន់មហាជនទូទាំងប្រទេស។
ប្រសិនបើជាប់ជាយុវជនឆ្នើម៖
បើខ្ញុំមានសំណាង និង សមត្ថភាព ទទួលបានជ័យលាភី ក្នុងកម្មវិធីយុវជនឆ្នើម គំរោងជាបន្តទៀត ដែលត្រូវធើ្វនោះគឺខិតខំប្រឹងប្រែង និង ដកស្រង់បទពិសោធន៍ល្អៗដែលទទួលបានពីការប្រកួតប្រជែង ពិសេសមេរៀន និងបទពិសោធន៍ដែលទទួលបាននៅក្នុងការធើ្វទស្សនកិច្ចសិក្សានៅបរទេស ដើម្បីយកមកបំរើផលប្រយោជន៍សង្គមជាតិកម្ពុជា ក្នុងការលើកស្ទួយលទ្ធិប្រជាធិបតេយ្យ ការពារផលប្រយោជន៍យុវជន ធ្វើអ្វីដើម្បីយុវជនពិសេស គឺការបំផុសយុវជនអោយស្គាល់ពីតួនាទិ សិទ្ចិ និងករណីកិច្ចរបស់ខ្លួនដើម្បីចូលរួមយ៉ាងសកម្មក្នុងការកសាងសង្គម។
អំពីស្ថានភាពយុវជន៖
តាមការសងេ្កតរបស់ខ្ញុំឃើញថា ស្ថានភាពយុវជនកម្ពុជាក្នុងពេលបច្ចុប្បន្ននេះគឺកំពុងជួបប្រទៈនុវការរងគ្រោះយ៉ាងខ្លាំងគឺមានន័យថាពួកគេកំពុងត្រូវបានពង្វួកជាមួយអំពើអបាយមុខផ្សេងៗ ដូចជាល្បែងស៊ីសង ការសេពគ្រឿងញៀន និងអំពើអនាចារផ្លូវភេទដទៃ
ទៀត ។ ផ្ទុយទៅវិញ យុវជនមួយក្រុមទៀត ដែលសេ្នហាយុត្តិធម៏ ប្រជាធិបតេយ្យ បែរជាត្រូវទទួលរងគ្រោះការបង្រាបពីសំណាក់អាជ្ញាធររដ្ជាភិបាល ការបំបាក់ស្មារតី ការលួងលោម បោកប្រាសពីអ្នកនយោបាយមួយចំនួនទៅវិញ។ ដើម្បីស្តារស្ថានភាពទាំងនោះប្រសើរឡើងលុះត្រាតែយុវជនទាំងអស់យល់ច្បាស់ពីតំលៃរបស់ខ្លួន តួនាទី និងភារកិច្ចត្រូវធើ្វអ្វីខ្លៈនៅក្នុងសង្គម ហើយត្រូវប្រាសចាក់ពីអំពើអបាយមុខនានាដែលនាំអោយសង្គមស្អបខ្ពើម។ ម្យ៉ាងទាំងរដ្ជាភិបាលក្ដី សង្គមស៊ីវិលក្តី ត្រូវការពារ និង ផ្តល់ប្រយោជន៍ដល់យុវជនអោយបានច្រើន ។ ពិសេសរដ្ជាភិបាលត្រូវផ្តល់់ឪកាសចូលរួមអោយបានច្រើនសំរាប់យុវជន។