ខែ កុម្ភៈ 27, 2007
សប្តាហ៍ទី៥ : សុជាតា និង សុគន្ធារី ត្រលប់ទៅផ្ទះវិញ

កាលពី សបា្តហ៍ទី៤ ក្នុងវិញ្ញាសា “ផលិតបទយកការណ៍តាមទូរទស្សន៍” សារ៉ាត និង គារ៉ា បានត្រលប់ទៅផ្ទះវិញ ចំនែកឯក្រុមឈ្នះដែលបានទៅវាយកូនហ្កូលនៅឯកំពង់ស្ពឺជាមួយលោក នាយកចាត់ចែង លោក វិន តាយ របស់ Cambodia Golf & Country Club ។
សំរាប់សប្តាហ៍ នេះបេក្ខជននៅសល់៨នាក់បន្ទាប់ពី២រូបត្រូវបានទំលាក់ពីការ ប្រកួតជាបន្តទៀត ។ នៅសប្តាហ៍ទី៥ នេះ វិញ្ញាសារសំរាប់បេក្ខជនទាំងអស់គឺ “ការប្រមូល SMS” ដើម្បីរកថវិការជួយដល់សិស្សានុសិស្សនៅសាលាបឋមសិក្សាមណ្ឌលអភិ វឌ្ឍន៍ស្រែអំពិល និងរៀបចំទីលានកំសាន្តសំរាប់សាលា ។
ចៅ ក្រុមទាំងបីមានលោក ជា សំណាង កញ្ញា សេង ធារី និង លោក ម៉ាក សារ៉ាត ជាចៅក្រមសំរេចលើ ការដកបេក្ខជន២រូបទៀតពីការប្រកួតដូចសប្តាហ៍ មុនៗដែរ ។ ក្នុងសប្តាហ៍នេះបេក្ខជនទាំងអស់ចាប់ឆ្នោតរកប្រធានក្រុមជា មុន ទើបប្រធានក្រុមជ្រើសរើសកូនក្រុមម្នាក់ម្តងៗ។ លោក ស៊ុន សុវត្ថា ជាប្រធានក្រុមចេនឡា ដែលមានសមាជិក៣រូបទៀតគឺ ១ ស៊ុំ កល្យាណ និង ២ ហ៊ីង សុខសាន្ត ៣ កញ្ញា ប៉ុន ពិសី ។ កញ្ញា ហេង សុជាតា ជាប្រធានក្រុមហ្វូណន ដែលមានសមាជិក ៣នាក់ផ្សេងទៀតគឺ ១ អេង ហ៊ុយឡេង ២ សួន ចំរើនភារៈ និង៣ កញ្ញា ព្រំ សុគន្ធារី ។ លោក ជា សំណាង ប្រគល់ថវិកា៥០ដុល្លារ សំរាប់ក្រុមនីមួយៗដើម្បីទុកចំណាយលើការរៀចចំ ។
អានត…
ទំលាក់ មួយវិចារ » |
វិញ្ញាសារ |
តំណភ្ជាប់អចិន្ត្រៃ
បានដាក់ប្រកាស ដោយ doubleu
ខែ កុម្ភៈ 21, 2007
សប្តាហ៍ទី៣ : សារ៉ាត និង គារ៉ា ត្រលប់ទៅផ្ទះវិញ
សំណួរប្រចាំសប្តាហ៍ទី៤៖ តើបេក្ខជនឬបេក្ខនារីមួយរូបណាដែលថិតនៅក្នុងក្រុមចាញ់ទាំង៤សប្តាហ៍ជាប់ៗគ្នា? ចុចត្រង់នេះដើម្បីឆ្លើយ ។ រង្វាន់៖ ការអញ្ជើញចូលទស្សនាការថតរបស់កម្មវិធីយុវជនឆ្នើមនៅបុស្តិ៍ លេខ៥ និងទទួលបាន VCD ទាំង៨សប្តាហ៍របស់កម្មវិធី ។
កាលពី សបា្តហ៍ទី៣ ក្នុងវិញ្ញាសា “ពិភាក្សា (Debate)” ម៉ាលីន និងស្រីនាង បានត្រលប់ទៅផ្ទះវិញ ចំនែកឯក្រុមឈ្នះដែលសុទ្ធជាបេក្ខជនបានចូលជួបជាមួយលោកអគ្គរដ្ឋទូតរបស់សហរដ្ឋអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា នៅគេហដ្ឋានរបស់លោកផ្ទាល់ ។
សំរាប់សប្តាហ៍ នេះបេក្ខជននៅសល់១០នាក់បន្ទាប់ពី២រូបត្រូវបានទំលាក់ពីការ ប្រកួតជាបន្តទៀត ។ នៅសប្តាហ៍ទី៤នេះ វិញ្ញាសារសំរាប់បេក្ខជនទាំងអស់គឺ “ការផលិតបទយកការណ៍ទូរទស្សន៍ដែលមានរយៈពេល៣នាទី” ។
ចៅ ក្រុមទាំងបីមានលោក ជា សំណាង កញ្ញា សេង ធារី និង លោក ម៉ាក សារ៉ាត ជាចៅក្រមសំរេចលើការដកបេក្ខជន២រូបពីការប្រកួតដូចសប្តាហ៍ មុនៗដែរ ។ ក្នុងសប្តាហ៍នេះការបែងចែកក្រុមខុសពីសប្តាហ៍មុន គឺបេក្ខជនទាំងអស់ចាប់ឆ្នោតរកប្រធានក្រុមជាមុន ទើបប្រធានក្រុមជ្រើសរើសកូនក្រុមម្នាក់ម្តងៗ។ លោកស៊ន សារ៉ាតជាប្រធានក្រុមហ្វូណន ដែលមានសមាជិក៤រូបទៀតគឺ ១ កូវ គារ៉ា ២ ស៊ុំ កល្យាណ ៣ ព្រំ សុគន្ធារី និង ៤ ហ៊ីង សុខសាន្ត ។ កញ្ញា ប៉ុន ពិសី ជាប្រធានក្រុមចេនឡា ដែលមានសមាជិក ៤នាក់ផ្សេងទៀតគឺ ១ អេង ហ៊ុយឡេង ២ ស៊ុន សុវត្ថា ៥ សួន ចំរើនភារៈ និង ហេង សុជាតា។ លោក ជា សំណាង ប្រគល់ថវិកា៥០ដុល្លារ សំរាប់ក្រុមនីមួយៗដើម្បីទុកចំណាយលើការរៀចចំ ។
អានត…
ទំលាក់ មួយវិចារ » |
វិញ្ញាសារ |
តំណភ្ជាប់អចិន្ត្រៃ
បានដាក់ប្រកាស ដោយ doubleu
ខែ កុម្ភៈ 13, 2007
សប្តាហ៍ទី៣ : ម៉ាលីន និង ស្រីនាង ត្រលប់ទៅផ្ទះវិញ
កាលពី សបា្តហ៍ទី២ ក្នុងវិញ្ញាសា “ ប្រមូលហត្ថលេខាដើម្បីសំអាតសហគមន៍” វណ្ណយ៉ា និងសុផាបានត្រលប់ទៅផ្ទះវិញ ចំនែកឯក្រុមឈ្នះបានទទួលអាហារពេលល្ងាច និងច្រៀងខារ៉ាអូខេកំសាន្តជាមួយលោក សំពូន មីដាដា ។
សប្តាហ៍ នេះបេក្ខជននៅសល់១២នាក់បន្ទាប់ពី២រូបត្រូវបានទំលាក់ពីការ ប្រកួត ។ នៅសប្តាហ៍ទី៣នេះ វិញ្ញាសារសំរាប់បេក្ខជនទាំងអស់គឺ “ ការពិភាក្សា (Debate)” ទៅលើប្រធានបទចំនួន៥គឺ តើស្ត្រីអាចក្លាយជាមេដឹកនាំកំពូលបានទេ? តើច្បាប់ប្រឆាំងនឹងសាហាយស្មន់ចាំបាច់ឬទេ? តើច្បាប់កាតព្វកិច្ចយោធាចាំបាច់ឬទេ? តើគួរបញ្ចូលការអប់រំសុខភាពផ្លូវ ភេទទៅក្នុងការសិក្សាថ្នាក់វិទ្យាល័យឬទេ? តើគួរមានការសិក្សាអោយមានស៊ីជំរៅនៅក្នុងការសិក្សាឬទេ?។
ចៅក្រុម ទាំងបីមានលោក ជា សំណាង កញ្ញា សេង ធារី និង លោក ម៉ាក សារ៉ាត ជាអ្នកសំរេចលើការដកបេក្ខជន២រូបពីការប្រកួតដូចសប្តាហ៍មុន ៗដែរ ។ ក្នុងសប្តាហ៍នេះការបែងចែកក្រុមខុសពីសប្តាហ៍មុន គឺចៅក្រមអោយបេក្ខជនទាំងអស់បែងចែកជា២ក្រុម ក្រុមបេក្ខនារីមួយក្រុម ជាក្រុមហ្វូណន និងក្រុមបេក្ខជនជាក្រុមចេនឡា ។ បន្ទាប់មកក្រុមទាំង២ជ្រើសរើសប្រធានក្រុមរបស់ខ្លួន កល្យាណ ត្រូវបានជ្រើសរើសជាប្រធានក្រុមបេក្ខនារី និងហ៊ុយឡេង ជាប្រធានក្រុមបេក្ខជន ។ លោក ជា សំណាង ប្រគល់ថវិកា៥០ដុល្លារ សំរាប់ក្រុមនីមួយៗដើម្បីទុកចំណាយលើការរៀចចំ ។
អានត…
ទំលាក់ មួយវិចារ » |
វិញ្ញាសារ |
តំណភ្ជាប់អចិន្ត្រៃ
បានដាក់ប្រកាស ដោយ doubleu
ខែ កុម្ភៈ 6, 2007
សប្តាហ៍ទី២ : វណ្ណយ៉ា និង សុផា ត្រលប់ទៅផ្ទះវិញ

កាលពី សបា្តហ៍ទី១ ក្នុងវិញ្ញាសា “ រៃអង្គាសប្រាក់” សុភី និងមិនាបានត្រលប់ទៅផ្ទះវិញ ចំនែកឯក្រុមឈ្នះបានទទួលអាហារពេលល្ងាចជាមួយលោកជំទាវ អឹង កន្ថាផាវី រដ្ខមន្ត្រីក្រសួងកិច្ចការនារី ។
សប្តាហ៍ នេះបេក្ខជននៅសល់១៤នាក់បន្ទាប់ពី២រូបត្រូវបានទំលាក់ពីការ ប្រកួត ។ នៅសប្តាហ៍ ទី២ វិញ្ញាសារសំរាប់បេក្ខជនទាំងអស់គឺ “ យុទ្ធនាការប្រមូលហត្ថលេខា” ដើម្បីសំអាតសហគមន៍នៅក្បែររោងចក្រកាត់ដេរប្រាំមួយជាន់តាម ផ្លូវវេងស្រេងក្នុងសង្កាត់ចោមចៅ ខណ្ឌមានជ័យ។
ចៅក្រម ទាំងបីមានលោក ជា សំណាង កញ្ញា សេង ធារី និង លោក ម៉ាក សារ៉ាត ជាអ្នកសំរេច…
សំរាប់ ក្រុមឈ្នះ ហ្វូណនទទួលបានរង្វាន់លើកទឹកចិត្ត “ ទទួលអាហារពេលល្ងាចជាមួយតារាចំរៀង សំពូន មីដាដា និងច្រៀងខារ៉ាអូខេផងដែរ” ។ នៅក្នុងទូរទស្សន៍ លោកសំពូនមីដាដាថែមទាំងលេងហ្គីតានិងច្រៀងបទចំរៀងដ៏ពិរោះ ទៀតផង ។ លោកសំពូន មីដាដា ដែលជាអ្នកចំរៀងដ៏មានប្រជាប្រិយភាពបំផុតក្នុងប្រទេស និងជាពិសេសក្នុងចំនោមយុវជន ត្រូវបានទទួលស្គាល់ពីមជ្ឈដ្ឋានទូទៅថាគាត់ជាអ្នកចូលចិត្ត ចូលរួមចំនែកក្នុងកិច្ចការអភិវឌ្ឍសង្គមនិងកិច្ចការជាមួយយុវជនផង ដែរ ។
អានត…

ទំលាក់ មួយវិចារ » |
វិញ្ញាសារ |
តំណភ្ជាប់អចិន្ត្រៃ
បានដាក់ប្រកាស ដោយ doubleu