សប្តាហ៍ទី៨ : តើ កញ្ញា ពិសី ឬ សុខសាន្ត ដែលត្រូវទៅអាមេរិក?

កាលពី សបា្តហ៍ទី៦ ក្នុងវិញ្ញាសា “ រៀបចំសិក្ខាសាលា” ភារៈ និង សុវត្ថា បានត្រលប់ទៅផ្ទះវិញ ចំនែកឯក្រុមឈ្នះដែល បានទៅជិះសេះកំសាន្ត និងយកអំណោយមានតំលៃប្រមាណ៧៥០ ដុល្លាសហរដ្ឋអាមេរិកដើម្បីចែកជូនដល់ប្អូនៗកុមារកំព្រានៅ មណ្ឌលកុមារកំព្រានៅស្រុកបាទី ខេត្តតាកែវដោយមានការចូលរួមដោយតារាភាពយន្តដ៏ល្បីផងដែរ ។
សំរាប់សប្តាហ៍ នេះបេក្ខជននៅសល់តែ៤នាក់បន្ទាប់ពី២រូបត្រូវបានទំលាក់ពីការ ប្រកួតជាបន្តទៀត ។
នៅសប្តាហ៍ទី៧ នេះ វិញ្ញាសារសំរាប់បេក្ខជនទាំងអស់គឺ “ ការបង្កើតនូវសារ និងរូបភាពដើម្បី ផលិតជាខិត្តប័ណ្ណផ្សព្វផ្សាយប្រឆាំងនឹងការជួញដូរកុមារ (Developing Message)” ។ បេក្ខជនម្នាក់ៗនឹងទទួលបានវគ្គហ្វឹកហ្វឺន និងមានវិចិត្រករម្នាក់មួយមកពីសាកលវិទ្យាល័យវិចិត្រសិល្បៈ ដើម្បីជួយគូរគំនូរទៅតាមការចង់បាន និងយល់ឃើញរបស់បេក្ខជននីមួយៗ ។ 
ចៅ ក្រុមទាំងបីមានលោក ជា សំណាង កញ្ញា សេង ធារី និង លោក ម៉ាក សារ៉ាត ជាចៅក្រមសំរេចលើ ការដកបេក្ខជន២រូបទៀតពីការប្រកួតដូចសប្តាហ៍ មុនៗដែរ ។
ព្រឹក ព្រលឹមថ្ងៃទី៦ ខែមិនា បានមកដល់ បេក្ខជនទាំងអស់ជួបជុំគ្នានៅមុខសារមន្ទី ជាតិ ដើម្បីរង់ចាំជួបជាមួយនឹងចៅក្រមទាំងបី ។ ពេលវេលាបានមកដល់ ចៅក្រមទាំង៣ក៏បានបង្ហាញខ្លួន រួមជាមួយវិចិត្រករប្រាំរូបដើម្បីអោយបេក្ខជនជ្រើសរើសយកមក ធ្វើការជាមួយខ្លួន ។ វិចិត្រករទាំងអស់បានតាំងបង្ហាញនូវស្នាដៃរបស់ខ្លួនដើម្បីអោយ បេក្ខជនទាំងអស់ពិនិត្យមើល និងធ្វើការជ្រើសរើស ។ ខុសពីសព្វមួយដង ក្នុងសប្តាហ៍នេះពុំមានការបែងចែកក្រុមឡើយ ។ បេក្ខជនទាំងបួននឹងធ្វើការរៀងៗខ្លួនដើម្បីទទួលបានជ័យជំនះ តាមរយៈទេព្យកោសល្យរបស់ខ្លួន ។
វគ្គហ្វិកហ្វឺនស្តី ពី “ ការបង្កើតសារ Developing Message” ត្រូវបានសំរបសំរួលដោយ លោក យាប់ មេត្តា ជាមន្ត្រីកម្មវិធីតស៊ូមតិរបស់អង្គការ PACT Cambodia។ ក្នុងរយៈពេលពេញមួយព្រឹក បេក្ខជនទាំង៤រូបបានខិត្តខំត្រង់ត្រាប់បទបង្ហាញ និងបទពិសោធន៍ល្អជំវិញប្រធានបទ។
ដូចសប្តាហ៍ មុនៗដែរ ក្រុមទាំង៤មានពេលមួយល្ងាចសំរាប់រៀបចំដូចជា ការរៀបចំសារ ការពន្យល់ដល់វិចិត្រករអំពីអ្វីដែលគេចង់បានជារូបគំនួរទាក់ទងនិងការប្រឆាំងការជួញដូរកុមារ ការរៀបចំសារ និងរៀបចំរូបរាងខិត្តប័ណ្ណ អោយមានភាព ទាក់ទាញ និងងាយស្រួលយល់ដល់សាធារណៈជន។ សូមបញ្ជាក់ផងដែរថារូបគំនូរនិងសារដែលជាប់ចំណាត់ថ្នាក់លេខមួយ នឹងយកទៅបោះពុម្ភជាខិត្តប័ណ្ណដើម្បីចែកចាយដល់ប្រជាពលរដ្ឋអោយ បានយល់ដឹង និងចូលរួមទាំងអស់គ្នាដើម្បីទប់ស្កាត់ការជួញដូរកុមារនៅកម្ពុជា។
បន្ទាប់ពី ចំណាយពេលអស់មួយល្ងាច បេក្ខជនទាំងបួនក៏សំរេចកិច្ចការរបស់ខ្លួនបានគឺការផលិតផ្ទាំង គំនូរ និងសារសំរាប់បោះពុម្ភជាខិត្តប័ណ្ណ ។
ដើម្បី ធ្វើការជ្រើសរើសយកអ្នកឈ្នះពីររូប និងអ្នកដែលត្រលប់ទៅផ្ទះចំនួន២រូបផងដែរនោះ កម្មវិធីបានកំនត់យកគំនូរទាំង៤ផ្ទាំងដាក់តាំងបង្ហាញដល់និ ស្សិតនៅបរិវេណសាកលវិទ្យាល័យបឿលប្រាយដើម្បីធ្វើការបោះឆ្នោត វាយតំលៃ ។
ពិន្ទុដែល បានមកពីការបោះឆ្នោតរបស់និស្សិត និងសាធារណៈជននឹងត្រូវយកមកបូកបញ្ចូលជាមួយពិន្ទុរបស់ចៅក្រម ដើម្បីកំនត់ថាបេក្ខជនណាជាអ្នកឈ្នះ ។ តាមការកាត់សេចក្តី កញ្ញាពិសី និង សុខសាន្ត បានពិន្ទុច្រើនជាងគេ ។ នៅក្នុងបន្ទប់របស់ចៅក្រម អ្នកដែលត្រូវបានអោយត្រលប់ទៅ ផ្ទះវិញ គឺ កញ្ញា ស៊ុំ កល្យាណ និង ហ៊ុយឡេង ។
សំ រាប់ជារង្វាន់ដល់អ្នកបានជ័យជំនះ រូបគំនូររបស់សុខសាន្តត្រូវបានយកទៅបោះពុម្ភជាខិត្តប័ណ្ណ ផ្សព្វផ្សាយដល់សាធារណៈជនដោយមានការសហការចូលរួមរបស់អង្គការ ជួយកុមារងាយរងគ្រោះ (VCAO) ។
សុខ សាន្ត និង ពិសីទទួលរង្វាន់លើកទឹកចិត្តសំរាប់សប្តាហ៍នេះដោយការជិះយន្ត ហោះធុនត្ូចកំសាន្តពីលើក្រុងភ្នំពេញ និងបានទទួលការហ្វឹកហ្វឺនពីក្រុមហ៊ុន Royal Air Service អំពីការបើកបរយន្តហោះទៀតផង ។

បានដាក់ប្រកាស ដោយ doubleu
បានដាក់ប្រកាស ដោយ doubleu 



បានដាក់ប្រកាស ដោយ doubleu