ស្រីនាងមានអាយុ ២០ឆ្នាំ មានស្រុកកំនើតនៅទីក្រុងភ្នំពេញ សព្វថ្ងៃជានិស្សិតឆ្នាំទី១នៅសាកលវិទ្យាល័យបៀលប្រាយ ។
មតិរបស់ស្រីនាង
អំពីការចូលរួមក្នុងកម្មវិធីយុវជនឆ្នីម៖
កត្តាដែលជំរុញទឹកចិត្តនាងចូលរួមការប្រកួតប្រជែងនេះ ដោយកត្តាទីមួយ គឺដោយសារតែកម្មវិធីនេះល្អណាស់ ព្រោះការប្រកួតប្រជែងលើសមត្ថភាពមេដឹកនាំទើបតែមាន ហើយវាមានសារសំខាន់សម្រាប់ប្រទេសនីមួយៗ ការប្រកួតប្រជែងនេះនឹងធ្វើឲ្យយើងជ្រើសបានមេដឹកនាំដែលមានសមត្ថភាពពិត ហើយពេលណាមានមេដឹកនាំដែលមានសមត្ថភាពពិតនោះ សង្គមពិតជាមានការអភិវឌ្ឍន៍ទៅមុខរហូត ។
កត្តាទីពីរ គឺចង់ដឹងពីសមត្ថភាពផ្ទាល់ខ្លួន ថាតើខ្ញុំមានសមត្ថភាពដឹកនាំគេបានដែរឬអត់ ព្រោះខ្ញុំមានគោលបំណងចង់បើកក្លឹបមួយ ។
កត្តាទីបី គឺជាបទពិសោធន៍ និង ការបង្កើនចំណេះដឹង ព្រោះខ្ញុំយល់ថា ប្រសិនជាខ្ញុំចូលរួមប្រកួត ខ្ញុំច្បាស់ជាទទួលបានបទពិសោធន៍ ទោះបីជាខ្ញុំធ្លាក់ ឬ ជាប់ក៏ដោយគ្រាន់តែថា បទពិសោធន៍នោះវាតិច ឬ ច្រើនតែប៉ុណ្ណោះ ចំពោះបទពិសោធន៍ ខ្ញុំធ្លាប់មានខ្លះមកហើយ ទើបខ្ញុំចូលរួមក្នុងការប្រកួតប្រជែងនេះ ព្រោះខ្ញុំអាចដឹងខ្លះៗពីមេដឹកនាំ វាពិតជាមានការលំបាកណាស់ ព្រោះវាទាមទារភាពអំណត់ និង ពេលវេលាច្រើន ។
អំពីភាពជាអ្នកដឹកនាំ ៖
មេដឹកនាំសំដៅទៅលើមនុស្សដែលប្រកបដោយលក្ខណៈសម្បត្តិគ្រប់គ្រាន់ ទាំងចំណេះវិជ្ជា ទាំងចរិយាសម្បត្តិ អាចគ្រប់គ្រង និង ដឹកនាំកិច្ចការអ្វីមួយបានហើយជាទូទៅមិនថានៅក្នុងគ្រួសារ សហគមន៍ ក៏ដូចជានៅក្នុងប្រទេសជាតិចាំបាច់ត្រូវការអ្នកដឹកនាំដែលប្រកបទៅដោយសមត្ថភាព ចំណេះដឹង បទពិសោធន៍ និង មានសីលធម៌ថ្លៃថ្នូរ ដូចនេះដើម្បីឲ្យក្លាយជាមេដឹកនាំល្អម្នាក់គួរតែមានគុណសម្បត្តិដូចជា ៖
- ចេះដឹកនាំ និង គ្រប់គ្រងប្រកបដោយបទពិសោធន៍
- គោរពច្បាប់រដ្ឋធម្មនុញ្ញ
- ស្គាល់បញ្ហា និង សេចក្ដីត្រូវការរបស់សង្គម សហគមន៍ សមាគមន៍ អង្គការ និង នៅតាមអង្គការផ្សេងៗទៀត ។
អំពីបទពិសោធន៍ ៖
- ធ្លាប់ធ្វើជាមេដឹកនាំនៅមជ្ឈមណ្ឌលកុំព្យូទ័របាក់ទូក
- ធ្លាប់ធ្វើការនៅក្រុមហ៊ុន Mike Allan International Corporate Consultants pte ដែលការដឹកនាំនោះមានការលំបាកខ្លះ ព្រោះខ្ញុំត្រូវប្រើពេលច្រើនដូចជា ដំបូងហៅពួកគេមកជួបជុំគ្នាហើយផ្ដល់ព័ត៌មានជូនពួកគេព្រមទាំងរៀបចំ និង មើលឯកសាររបស់ពួកគេថាតើគេមានគ្រប់ ឬ អត់ បន្ទាប់មកត្រូវនាំចុះ Outside ដោយត្រូវបែងចែក និង កំនត់ម៉ោង ហើយសង្កេតមើលសកម្មភាពនៃការផ្ដល់ព័ត៌មានរបស់ពួកគេ ហើយខ្ញុំតែងតែធ្វើតេស្តពីសកម្មភាពនៃការផ្ដល់ព័ត៌មាន បើមានខ្វះខាតខ្ញុំត្រូវផ្ដល់ព័ត៌មានបន្ថែម និង សង្កេតមើលពីភាពលំបាករបស់ពួកគេ ហើយបានស្រាវជ្រាវស្វែងរកកន្លែងដែលល្អសម្រាប់ពួកគេចុះ Outside ។
ប្រសិនបើជាប់ជាយុវជនឆ្នើម ៖
ការដែលនាងខ្ញុំចូលរួមប្រកួតប្រជែងក្នុងកម្មវិធីនេះ នាងខ្ញុំមានសេចក្ដីសង្ឃឹមតិចណាស់ក្នុងការទទួលបានជោគជ័យ ទោះបីខ្ញុំធ្លាប់មានបទពិសោធន៍ប្រហែលជា ៦០% ក៏ដោយ ក៏ខ្ញុំយល់ថាបទពិសោធន៍នេះតិចតួចណាស់ ហើយខ្ញុំតែងតែសួរអ្នកដែលមានបទពិសោធន៍ច្រើនជាងខ្ញុំជានិច្ច ប៉ុន្តែប្រសិនបើនាងខ្ញុំទទួលបានជ័យលាភីសម្រាប់ការប្រកួតប្រជែងនេះ ខ្ញុំពិតជាមានមោទនភាពចំពោះខ្លួនឯងខ្លាំងណាស់ព្រោះការទទួលបានជ័យលាភីនេះជាបទពិសោធន៍សំខាន់ និង មានសារសំខាន់បំផុត ហើយចំពោះគំរោងដែលនាងខ្ញុំមានបំណងគឺ ចង់បង្កើតនូវក្លឹបដែលក្នុងនោះផ្ដោតទៅលើកុមារ និង យុវជន ព្រោះបច្ចុប្បន្នបញ្ហាកើតមានចំពោះកុមារមានមួយចំនួន ជាពិសេស គឺ កុមារដែលរស់នៅក្នុងជីវភាពក្រលំបាក និង ភាពអនាថា ជាកត្តាដែលនាំឲ្យខ្វះចំណេះដឹង ហើយបញ្ហាខ្វះចំណេះដឹងនេះ វាមានផលអាក្រក់ច្រើនណាស់ ហើយចំពោះយុវជនវិញ ក៏ដូចគ្នាដែរ ព្រោះពួកគេគឺជាសសរទ្រូងនៃប្រទេសជាតិ ។
អំពីទស្សនៈវិស័យ ៖
ស្ថានភាពរបស់យុវជនកម្ពុជាក្នុងពេលបច្ចុប្បន្ននេះមានមួយភាគធំមានការរីកចំរើនទាំងចំណេះដឹង និង សមត្ថភាព ព្រោះនៅក្នុងប្រទេសកម្ពុជាយើងមានការបង្កើតនូវអង្គការ សមាគមន៍ ក្រុម ឬ ក្លឹបដោយក្នុងនោះដឹកនាំដោយកុមារ និង យុវជនផ្ទាល់តែម្ដង ។ ខ្ញុំយល់ថាស្ថានភាពយុវជនមានភាពល្អប្រសើរហើយ នៅតែមួយភាគតូចប៉ុណ្ណោះ ដូចនេះយើងគួរតែនាំគ្នាជួយពន្យល់ ផ្សព្វផ្សាយមិនថាតាមមធ្យោបាយណាក៏ដោយឲ្យតែស្របច្បាប់ដើម្បីឲ្យយុវជនទាំងនោះយល់ដឹងពីតម្លៃរបស់ខ្លួន ដោយភាពប្រឹងប្រែងចេះជួយខ្លួនឯងដើម្បីជួយឲ្យគ្រួសារមានភាពថ្លៃថ្នូរ និង សង្គមមានការរីកចំរើន ឲ្យពួកគេដឹងពីតួនាទី និង ការទទួលខុសត្រូវក្នុងការចូលរួមសហការគ្នាអនុវត្តការងារឲ្យបានសម្រេចដល់ទិសដៅដែលបានគ្រោងទុកប្រកបដោយប្រសិទ្ធភាព និង តម្លាភាព ។
បានដាក់ប្រកាស ដោយ doubleu
គារ៉ាមានអាយុ ២៤ឆ្នាំ មានស្រុកកំនើតនៅខេត្តកំពត សព្វថ្ងៃជានិស្សិតឆ្នាំទី៤នៅសាកលវិទ្យាល័យនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ។
បានដាក់ប្រកាស ដោយ doubleu
សុគន្ធារី មានអាយុ ២៣ឆ្នាំ មានស្រុកកំនើតនៅទីក្រុងភ្នំពេញ សព្វថ្ងៃជានិស្សិតឆ្នាំទី៣នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ។
បានដាក់ប្រកាស ដោយ doubleu
ភារៈមានអាយុ២២ឆ្នាំ មានស្រុកកំនើតនៅក្នុងខេត្តពោធិ៍សាត់ សព្វថ្ងៃជានិស្សិតនៅសាកលវិទ្យាល័យអាស៊ានឆ្នាំទី៣ ។
វណ្ណយ៉ា មានអាយុ១៨ឆ្នាំ មានស្រុកកំនើតនៅស្រុកមុខកំពូលខេត្តកណ្តាល សព្វថ្ងៃរស់នៅក្រុងភ្នំពេញ ជានិស្សិតឆ្នាំទី១នៅ សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ។
សុវត្ថា សព្វថ្ងៃជានិសិ្សតឆ្នាំទី៥ នៅមហាវិទ្យាល័យវេជ្ជសាស្រ្តនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល។ សុវត្ថាមានស្រុកកំនើតនៅទីក្រុងភ្នំពេញ ។
សុជាតា មានអាយុ២១ឆ្នាំ មានស្រុកកំនើតនៅក្រុងភ្នំពេញ សព្វថ្ងៃជានិស្សិតឆ្នាំទី៤នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងសាកលវិទ្យាជាតិគ្រប់គ្រង ។
សារ៉ាតមានអាយុ២៤ឆ្នាំ និងមានស្រុកកំនើតនៅខេត្តកំពង់ស្ពឺ សព្វថ្ងៃរស់នៅក្នុងក្រុងភ្នំពេញ ។ សារ៉ាតមានមុខងារជាអគ្គលេខាធិការនៅក្នុងចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ ។
ពិសីមានអាយុ២៣ឆ្នាំ មានស្រុកកំនើតនៅខេត្តព្រៃវែង សព្វថ្ងៃជានិស្សិតឆ្នាំទី៣ នៅសាកលវិទ្យាល័យអាស៊ាន ។
ហ៊ុយឡេង មានអាយុ ១៨ឆ្នាំ មានស្រុកកំនើតនៅខេត្តកំពង់ចាម សព្វថ្ងៃជានិស្សិតឆ្នាំទី១នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ។
កល្យាណមានអាយុ២០ឆ្នាំ មានស្រុកកំនើតនៅក្រុងភ្នំពេញ ។ សព្វថ្ងៃ កល្យាណជានិស្សិតឆ្នាំទី៣ ផ្នែកធនាគារ និងហិរញ្ញវត្ថុនៅសាកលវិទ្យាល័យន័រតុន ។
លី មិនា មានអាយុ២២ឆ្នាំ មានស្រុកសិរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ សព្វថ្ងៃរស់នៅទីក្រុងភ្នំពេញជានិស្សិតឆ្នាំទី២នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ។
ម៉ាលីនមានអាយុ២០ឆ្នាំ មានស្រុកកំនើតនៅឃុំទី១ ស្រុកកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។ សព្វថ្ងៃម៉ាលីនជានិស្សិតឆ្នាំទី២នៅសាកលវិទ្យាល័យអាស៊ាន ។
ហ៊ីង សុខសាន្ត មានអាយុ ២៧ឆ្នាំ មានស្រុកកំនើតនៅស្រុកកៀនស្វាយ ខេត្តកណ្តាល សព្វថ្ងៃរស់នៅក្រុងភ្នំពេញ ។ សព្វថ្ងៃសុខសាន្តជាសមាជិកចលនានិស្សិតដើម្បីលទ្ធិប្រជាធិប្បតេយ្យ ជាមន្ត្រីអប់រំ និងកីឡា ពីឆ្នាំ២០០៥ ។ សុខសាន្តចូលរួមក្នុងកម្មវិធីយុវជនឆ្នើមដើម្បីទទួលយកបទពិសោធន៍ និងចង់វាស់ស្ទង់សមត្ថភាពរបស់ខ្លួនផងដែរ ។
សុភីមានអាយុ ២០ឆ្នាំ មានស្រុកកំនើតនៅស្រុកកោះសុទិន្ទ ខេត្តកំពង់ចាម ហើយសព្វថ្ងៃរស់នៅក្រុងភ្នំពេញជានិស្សិតឆ្នាំទី ២ នៅសាកលវិទ្យាល័យភូមិន្ទ ភ្នំពេញ ។
(រង់ចាំពត៌មានបន្ថែម)