សប្តាហ៍ទី៤ : សារ៉ាត និង គារ៉ា ត្រលប់ទៅផ្ទះវិញ
សំណួរប្រចាំសប្តាហ៍ទី៤៖ តើបេក្ខជនឬបេក្ខនារីមួយរូបណាដែលថិតនៅក្នុងក្រុមចាញ់ទាំង៤សប្តាហ៍ជាប់ៗគ្នា? ចុចត្រង់នេះដើម្បីឆ្លើយ ។ រង្វាន់៖ ការអញ្ជើញចូលទស្សនាការថតរបស់កម្មវិធីយុវជនឆ្នើមនៅបុស្តិ៍លេខ៥ និងទទួលបាន VCD ទាំង៨សប្តាហ៍របស់កម្មវិធី ។
កាលពី សបា្តហ៍ទី៣ ក្នុងវិញ្ញាសា “ ពិភាក្សា (Debate)” ម៉ាលីន និងស្រីនាង បានត្រលប់ទៅផ្ទះវិញ ចំនែកឯក្រុមឈ្នះដែលសុទ្ធជាបេក្ខជនបានចូលជួបជាមួយលោកអគ្គរដ្ឋទូតរបស់សហរដ្ឋអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា នៅគេហដ្ឋានរបស់លោកផ្ទាល់ ។
សំរាប់សប្តាហ៍ នេះបេក្ខជននៅសល់១០នាក់បន្ទាប់ពី២រូបត្រូវបានទំលាក់ពីការ ប្រកួតជាបន្តទៀត ។ នៅសប្តាហ៍ទី៤នេះ វិញ្ញាសារសំរាប់បេក្ខជនទាំងអស់គឺ “ ការផលិតបទយកការណ៍ទូរទស្សន៍ដែលមានរយៈពេល៣នាទី” ។
ចៅ ក្រុមទាំងបីមានលោក ជា សំណាង កញ្ញា សេង ធារី និង លោក ម៉ាក សារ៉ាត ជាចៅក្រមសំរេចលើការដកបេក្ខជន២រូបពីការប្រកួតដូចសប្តាហ៍មុនៗដែរ ។ ក្នុងសប្តាហ៍នេះការបែងចែកក្រុមខុសពីសប្តាហ៍មុន គឺបេក្ខជនទាំងអស់ចាប់ឆ្នោតរកប្រធានក្រុមជាមុន ទើបប្រធានក្រុមជ្រើសរើសកូនក្រុមម្នាក់ម្តងៗ។ លោកស៊ន សារ៉ាតជាប្រធានក្រុមហ្វូណន ដែលមានសមាជិក៤រូបទៀតគឺ ១ កូវ គារ៉ា ២ ស៊ុំ កល្យាណ ៣ ព្រំ សុគន្ធារី និង ៤ ហ៊ីង សុខសាន្ត ។ កញ្ញា ប៉ុន ពិសី ជាប្រធានក្រុមចេនឡា ដែលមានសមាជិក ៤នាក់ផ្សេងទៀតគឺ ១ អេង ហ៊ុយឡេង ២ ស៊ុន សុវត្ថា ៥ សួន ចំរើនភារៈ និង ហេង សុជាតា។ លោក ជា សំណាង ប្រគល់ថវិកា៥០ដុល្លារ សំរាប់ក្រុមនីមួយៗដើម្បីទុកចំណាយលើការរៀចចំ ។
វគ្គហ្វិកហ្វឺនស្តីពី ការផលិតបទយកការណ៍ទូរទស្សន៍មានលោក ឈួន សុខចាន់ ជាផលិតកររបស់ទូរទស្សន៍ប៉ុស្តិ៍លេខ៥ ជាអ្នកសំរបសំរួល ។ បេក្ខជនទាំងអស់បាននិយាយថាការផលិតបទយកការណ៍នេះនឹងមានការលំបាកខ្លាំង ព្រោះតាមរយៈវគ្គហ្វឹកហ្វឺនបានបង្ហាញថាការផលិតកម្មវិធីទូរទស្សន៍នីមួយៗតំរូវអោយមានការព្យាយាមនិងការរៀបចំយ៉ាងហ្មតចត់បំផុត ។
សំរាប់ក្រុមទាំង២ គេមានពេលមួយល្ងាចសំរាប់រៀបចំដូចជា កំនត់ប្រធានបទ សរសេរអត្ថបទ រៀបចំប្លង់ថត ទំនាក់ទំនងអ្នកត្រូវសំភាស ទៅពិនិត្យមើលកន្លែងត្រូវថត ។ មានការសាំញ៉ាំច្រើនសំរាប់ពួកគេ ជាពិសេសប្រធានក្រុមទាំង២ ដែលត្រូវចាត់ចែងនិងគ្រប់គ្រងការងារ ។ ក្រុមទាំង២មានពេលវេលា៣ម៉ោងនៅព្រឺកថ្ងៃបន្ទាប់ (ថ្ងៃពុធ ទី ១៤ កុម្ភៈ) សំរាប់ថត និង ២ម៉ោងសំរាប់កាត់តនៅក្នុងស្ទូឌីយ៉ូបុស្តិ៍លេខ៥ ។
ក្រុមទាំង២បានកំនត់គោលដៅរៀងៗខ្លួនដើម្បីប្រតិបត្តិការផលិតបទយកការណ៍ ។ ក្រុមហ្វូណនសំរេចផលិតបទយកការណ៍ស្តីពី “ ការកែច្នៃកាកសំណល់រឹងជាវត្ថុប្រើប្រាស់” ចំនែកឯក្រុមចេនឡាសំរេចផលិតបទយកការណ៍ស្តីពី “ ថ្ងៃនៃក្តីស្រលាញ់ (Valentine’s Day)” ។ តាមរយៈសកម្មភាពដែលបានឃើញក្នុងទូរទស្សន៍ បេក្ខជនទាំងអស់ពិតជាមានការខិតខំប្រឹងប្រែងយ៉ាងស្វិតស្វាញបំផុត ហើយក៏ហត់នឿយមិនតិចដែរទំរាំបានផលិតចេញជាបទយកការណ៍ដែលមានរយៈពេលត្រឹមតែ៣នាទីនោះ ។
បន្ទាប់ពីការប្រឹងប្រែងអស់រយៈពេលជិត១ថ្ងៃ បទយកការណ៍ដ៏មានអត្ថន័យខ្លឹមសារក៏បានផលិតរួចស្រេចបាច់តាមការគ្រោងទុក ។ ដើម្បីកាត់សេចក្តីថាតើបទយកការណ៍មួយណាដែលមានលក្ខណៈល្អជាង កម្មវិធីយុវជនឆ្នើមបានទទួលការអញ្ជើញចូលរួមពិនិត្យវាយតំលៃពីលោក ពុយ គា ដែលជាអ្នកឆ្លើយឆ្លងពត៌មានរបស់បណ្តាញផ្សព្វផ្សាយជប៉ុនក្យូដូ និងលោក
សរ ងួន ជាផលិតកររបស់ស្ថានីយទូរទស្សន៍កងយោធពលខេមរភូមិន្ទប៉ុស្តិ៍លេខ៥ ។ ក្រោយពីការបញ្ចាំង និងពិនិត្យបទយកការណ៍ទាំង២ “ ការកែច្នៃកាកសំណល់រឹងជាវត្ថុប្រើប្រាស់” របស់ក្រុមហ្វូណន និងបទយកការណ៍ ” ថ្ងៃនៃក្តីស្រលាញ់“ របស់ក្រុមចេនឡារួចមក លោកទាំង២ក៏យកលទ្ធផលបូកសរុបជូនចៅក្រមទាំងបីដើម្បីប្រកាស ។
បទយកការណ៍៖ ជាការចាប់ផ្តើមនៅក្នុងបន្ទប់ចៅក្រម លោក ជា សំណាង បានប្រកាសពីលទ្្ធផលនៃបទយកការណ៍ទាំង២ “ ក្រុមចេនឡាទទួលបានជ័យជំនះលើក្រុមហ្វូណន” ។ លោកពុយ គា និងលោក សរ ងួន ដែលជាអ្នកដាក់ពិន្ទុលើបទយកការទាំងពីរបានមានប្រសាសន៍ពន្យល់រៀបរាប់លើចំនុចល្អ និងចំនុចខ្សោយនៃបទយកការណ៍ទាំង២ និងថាតើហេតុអ្វីគាត់ទាំងពីរសំរេចយកក្រុមចេនឡា ។
ដូច្នេះក្នុងសប្តាហ៍នេះ ក្រុមចេនឡាបានទទួលរង្វាន់លើកទឹកចិត្ត ដោយទទួលបានការហ្វឹកហាត់ និងលេងវាយកូនហ្កូលជាមួយលោកវេនតាយដែលជានាយកគ្រប់គ្រងរបស់ Cambodia Golf & Country Club នៅជិតទីរួមខេត្តកំពង់ស្ពឺ ។ ចៅក្រម ជា សំណាង ក៏បានចូលរួមនៅក្នុងកីឡាដ៏វិសេសនេះផងដែរ ។
សំរាប់ ក្រុមឈ្នះ ប្រធានក្រុម គឺកញ្ញា ប៉ុន ពិសី នឹងទទួលបានការលើកលែងពីការអោយត្រលប់ទៅផ្ទះវិញនៅសប្តាហ៍ក្រោយ ទោះបីជាកញ្ញាទទួលបរាជ័យក៏ដោយ ។
នៅក្នុងបន្ទប់ចៅក្រម៖ ចៅ ក្រមទាំងបីបានអនុញ្ញាតអោយបេក្ខជនក្រុមចាញ់ពិភាក្សាគ្នាអំពី មូលហេតុដែលធ្វើអោយក្រុមចាញ់ ហើយលើកឡើងថាតើបេក្ខជនពីររូបណាដែលគួរតែត្រូវចេញពីការប្រកួត ។ បេក្ខនារីទាំង៥ បានលើកឡើងភាពអសកម្មនៅក្នុងក្រុម និងអំពីអ្នកដែលគួរចេញពីការប្រកួត ។ តាមរយៈការពិភាក្សាក្រុមហ្វូណនដែលទទូលបរាជ័យព្រមព្រៀងគ្នាអោយកញ្ញា សុគន្ធារី បាន
រួចខ្លួនពីការបណ្តេញចេញ ក្នុងសប្តាហ៍នេះ ហើយ សារ៉ាត ដែលជាប្រធានក្រុម និងសមាជិក៣រូបទឿត (១ កូវ គារ៉ា ២ ស៊ុំ កល្យាណ និង ៣ ហ៊ីង សុខសាន្ត) ដែលនៅសល់នឹងជួបជាមួយចៅក្រុមក្នុងវគ្គបន្ទាប់ ដែល២នាក់នឹងត្រូវត្រលប់ទៅផ្ទះវិញ ។
នៅក្នុងបន្ទប់សារភាពមុនពេលត្រូវជួបជាមួយចៅក្រមទាំង៣ បេក្ខជនទាំង៤រូបបាននិយាយពីកំហុសឆ្គងរបស់ខ្លួននិងហេតុផលដែលខ្លួនមិនគួរចាកចេញពីការប្រកួត ។ ប្រធានក្រុមសារ៉ាត ចង់អោយគារ៉ា និងសុខសាន្តត្រលប់ទៅផ្ទះវិញ ។ គារ៉ា ចង់អោយសារ៉ាត និង សុខសាន្តត្រលប់ទៅផ្ទះវិញ ។ សុខ សាន្ត ចង់អោយ សារ៉ាត និង គារ៉ាត្រលប់ទៅផ្ទះវិញ ចំនែកឯ កញ្ញា កល្យាណ ចង់អោយគារ៉ា និងសារ៉ាតត្រលប់ទៅផ្ទះវិញ ។ គួរអោយចាប់អារម្មណ៍ នៅក្នុងបន្ទប់សារភាពមានតែ កញ្ញា កល្យាណទេដែលពុំមានអ្នកណាចង់អោយត្រលប់ទៅផ្ទះវិញ ។ ដូច្នេះចៅក្រមទាំងបីក៏សំលឹងមើលទៅលើបេក្ខជន៣រូបជាសំខាន់ គឺ សារ៉ាតជាប្រធានក្រុម សុខសាន្ត និងគារ៉ា ។ តាមរយៈការសួរឆ្លើយ បេក្ខជនទាំងអស់គិតថាកញ្ញា កល្យាណមានការខំប្រឹងប្រែងនិងជាទីពេញចិត្តរបស់ពួកគេ ។ ប្រធានក្រុមសារ៉ាតត្រូវបានគេចាត់ទុកថាភាគច្រើនទុកការសំរេចចិត្ត និងកិច្ចការសំខាន់ៗ តែលើសុខសាន្តជាអ្នកសំរេច គារ៉ានិយាយថា លោកសុខសាន្តមានអំណាចជាងប្រធានក្រុមហើយប្រធានក្រុមមានការដឹកនាំខ្សោយ តាមតែគេ ។ សុខសាន្តត្រូវគេចោទថាមានលក្ខណៈផ្តាច់ការយកតែសំដី និងគំនិតរបស់ខ្លួន តែសុខសាន្តតបថាគេមានសិទ្ធបញ្ចេញគំនិតរបស់គេ បើក្រុមទទួលយក ក៏យកគេមិនបានបង្ខំឡើយ សុខសាន្តចោទគារ៉ាថាមិនបានចូលរួមអ្វីជាដុំកំភួនឡើយ បានត្រឹមតែដើររេរា និងបញ្ចេញកាយវិការនៅមុខកាមេរ៉ាអោយគេបានឃើញប៉ុណ្ណោះ ។
បន្ទាប់ពីការដេញដោលដ៏តឹងតែង ចៅក្រមសំរេចអោយសារ៉ាត ប្រធានក្រុម និងគារ៉ាត្រលប់ទៅផ្ទះវិញ ។ សារ៉ាតគិតថាខ្លួនមិនភ្ញាក់ផ្អើលចំពោះការដែលត្រូវអោយត្រលប់ទៅផ្ទះវិញឡើយ ប៉ុន្តែគាត់នៅមិនទាន់អស់ចិត្តដែលចៅក្រមពុំមានសំណួរសួរទៅគាត់អោយបានច្រើន និងពុះបាន
អោយគាត់បញេ្ចញយោបល់ការពារខ្លួនគាត់បានគ្រប់គ្រាន់ ។
មេត្តារង់ចាំតាមដាននៅសប្តាហ៍ក្រោយថាតើបេក្ខជន២រូបណាផ្សេងទៀតនឹងត្រូវចេញពីការប្រកួតបន្តទៀត?
ខែ កុម្ភៈ 19, 2007 ម៉ោង 4:45 ល្ងាច
It’s a bit sorry that I can not read this website even I already downlaod its fonts. However, thanks very much for creating such a program to take part in capacity building for Cambodian youth. We are not sure how to participate in this program as we just knew this program this sunday. Could you please let us know how to particpate in this program?
Our team is also trying all the best so far to promote Cambodian products. We are sure that by promoting Cambodian products will create more jobs for Cambodian people. Our project called Khmer Product Promotion – KPP. It’s a project by our volunteer team. We also have a website http://www.KhmerProducts.com to open windows of opportunity for all Cambodian producers to the worldwide customers. We have also the trade fair event so far called “ Buy Cambodian Products” . If you are interested to have our team with the show, please feel free to let us know.
Thank you,
Horn Marong
Khmer Product Promotion – KPP
http://www.KhmerProducts.com
ខែ កុម្ភៈ 21, 2007 ម៉ោង 4:50 ព្រឹក
Dear Sir,
My answer is CHENLA group has been winning all the time
and the FUNAN has been losing for all 4 petition.
Thanks
Chiva
ខែ កុម្ភៈ 25, 2007 ម៉ោង 5:47 ព្រឹក
Answer: Ms. Prum Sokun Theary. She lost all the first 4 weeks of the show. She was sent home in week 5 – her 5th loss.