សបា្តហ៍ទី៨

សប្តាហ៍ទី៨ :​ តើ កញ្ញា ពិសី ឬ សុខសាន្ត​ ដែល​ត្រូវ​ទៅ​អា​មេរិក?

ព័តមានអំពីយុវជនឆ្នើមនៅ​ក្នុង​ទស្ស​នា​វត្តី​ Slate អាមេរិក៖ http://www.slate.com/id/2162359/

ពិសីសុខសាន្តសប្តាហ៍​ចុង​ក្រោយ​នៃ​ការ​ប្រ​កួត​ប្រ​ជែង​រក​យុ​វ​ជន​ឆ្នើម​បាន​មក​ដល់​ កាល​ពី​ថ្ងៃ​ទី ១០ ខែ​មិនា ឆ្នាំ​២០០៧​ ។​ ខុស​ពី​សប្តាហ៍​មុនៗ ដែល​កម្ម​វិ​ធី​នេះ​ថត​តែ​នៅ​ក្នុង​ និង​ជុំ​វិញ​ទី​ក្រុង​ភ្នំ​ពេញ ក្រុម​ការ​ងារ​របស់​កម្ម​វិធី​បាន​ទៅ​ថត​នៅ​ក្នុង​ទី​រួម​ខេត្ត​កំ​ពង់​ចាម​ ក្នុង​ពិ​ព័រយុវ​ជន​ដែល​ប្រ​ព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ជា​មួយ​គ្នា​នោះ​ ។ បេក្ខ​ជន​របស់​កម្ម​វិ​ធី​យុវ​ជន​ឆ្នើម​ទាំង​១៤​រូប​ផ្សេង​ទឿត​ក៏​បាន​ទៅ​ចូល​រួម​នៅ​ក្នុ​ង​ការ​ប្រ​កួត​ប្រ​ជែង​ចុង​ក្រោយ​នេះ​ដែរ​ ។

​​បេក្ខ​ជនដែល​អាច​ត​ស៊ូ​រហូត​មក​ដល់​ដំ​ណាក់​កាល​ចុង​ក្រោយ​​នេះ​គឺ កញ្ញា​ ប៉ុន ពិសី និង លោក​ ហ៊ីង សុខសាន្ត

ចៅ​ក្រុម​ទាំង​បីមាន​លោក​ ជា​ សំណាង​ កញ្ញា​ សេង​ ធារី និង​​ លោក​ ម៉ាក​ សារ៉ាត​ ជាចៅ​ក្រម​​​សំ​រេច​លើ ​ការ​ដក​បេក្ខ​ជន​២​រូប​ទៀតពី​ការ​ប្រ​កួត​ដូច​សប្តាហ៍​ មុន​ៗដែរ​ ។​ លោក​ជា​សំ​ណាង​ បាន​ប្រ​កាស​ប្រាប់​ដល់​បេក្ខ​ជន​ទាំង​ពីរ​ថា​ នឹង​មាន​វិញ្ញាសា​ចំ​នួន​២​ ក្នុងសប្តាហ៍​ចុង​ក្រោយ​នេះ វិញ្ញាសាទី​១ គឺ​ការ​រៀប​ចំ​ស្តង់​ពិព័រណ៍​ម្នាក់​មួយ​នៅ​ពិ​ព័រណ៍​យុវ​ជន​២០០៧ នៅ​ខេត្ត​កំ​ពង់​ចាម និង​វិញ្ញាសា​ទី២​ គឺ​ការ​ថ្លែង​សន្ទរ​កថា​ ជា​សា​ធារណៈ​ទៅ​កាន់​យុវ​ជន​ដែល​ចូល​រួម​ក្នុង​ពិព័រណ៍​ប្រ​មាណ​៥០០នាក់ ។ លក្ខខណ្ឌ​គឺ​ ប្រ​សិន​បើ​បេក្ខ​ជន​រូប​​ណា​បាន​ទទួលសំ​លេង​គាំទ្រ​ពី​អ្នក​ចូល​ទស្សនា​បាន​ច្រើន​ជាង​គេ​ទាំង​ ការ​រៀប​ចំ​ស្្តង់​ពិ​ព័រណ៍​ និង​ សន្ទរកថា គេ​នឹង​ឈ្នះ ។​ ប្រ​សិន​បើ​ទទួល​បាន​ចំ​នួន​គាំទ្រ​ម្នាក់​មួយ (ឈ្នះ​មួយ​ចាញ់​មួយ) ចៅ​ក្រម​នឹង​ជា​អ្នក​សំ​រេច​ថា​អ្នក​ណា​ជា​អ្នក​ឈ្នះ ។

ើម្បី​រៀប​ចំ​បេក្ខ​ជន​ទាំង​ពីរ​​​អោយ​បាន​ល្អ​ក្នុង​ការ​ប្រ​កួត​ កម្ម​វិធី​បាន​អញ្ជើញ​លោក​ ព្រាប​ កុល ដែល​ជា​មន្ត្រី​កម្ម​វិធី​ជាន់​ខ្ពស់​របស់​អង្គ​ការ​ NDI មក​ជួយ​សំ​រប​សំ​រួល​វគ្គ​ហ្វឹក​ហ្វឺន ស្តី​ពី “ការ​និ​យាយ​ជា​សា​ធារណៈ”​ សំ​រាប់​បេក្ខ​ជន​ទាំង​ពីរ​ ។

បេក្ខជន​បាន​ធ្វើ​ដំ​ណើរ​មក​ដល់​ទី​រួម​ខេត្ត​កំ​ពង់​ចាម​១​ថ្ងៃ​មុន​ និង​បាន​ជ្រើស​រើស​យក​យុវ​ជន​ស្ម័គ្រចិត្ត​ចំ​នួន​ប្រាំៗ​នាក់​រៀង​ៗ​ខ្លួន​ដើម្បី​ជួយ​រៀប​ចំ​ស្តង់​ពិ​ព័រណ៍​រ​បស់​ខ្លួន​ ។ ទាំង​អស់​គ្នា​ធ្វើ​ការ​ប្រ​ញាប់​ប្រ​ញាល់​ដើម្បី​អោយ​បាន​ទាន់​ពេល​វេលា​ ។

វិញ្ញាសាទី១៖ ស្តង់​ពិ​ព័រណ៍

ព្រ​លឹម​ថ្ងៃ​ទី១០ ខែ​មិនា​ បាន​មក​ដល់ បេក្ខ​ជន​ទាំង​ពីរ​រូត​រះ​រៀប​ចំ​ស្តង់​​​ដ៏​ប្រ​ណិត​របស់​ខ្លួនដែល​ឋិត​នៅ​ជាប់​គ្នា​ក្នុង​ចំ​ណោម​ស្តង់​ជាង​៣០​ ដទៃ​ទៀត​របស់​អង្គការ​ និង​ក្រុម​ហ៊ុន​ឯក​ជន​ដែល​មក​បង្អួត​ខ្លួន​ក្នុង​ពិព័រណ៍​យុ​វ​ជន​នេះ ។ រយៈ​ពេល​ប្រ​មាណ​១ម៉ោង​បាន​កន្លង​ផុត​ទៅ​សំ​រាប់​អ្នក​ចូល​រួម​មើល​ និង​អោយ​ពិន្ទុ ។

ជា​លទ្ធផល​សំ​រាប់​វិ​ញ្ញាសា​ស្តង់​ពិ​ព័រណ៍​ កញ្ញា ពិសី ទទួល​បាន​៨៩ និង​សុខ​សាន្ត​ទទួល​បាន​ពិន្ទុ​១៨០ ពីអ្នក​ចូល​រួម​បោះ​ឆ្នោត​។ សុខ​សាន្ត​ឈ្នះ​ក្នុង​វិញ្ញា​សា​ទី​១ ។

វិញ្ញាសាទី២៖ ការ​ថ្លែង​សន្ទ​រ​កថា​ជា​សា​ធា​រណៈ

បេក្ខជន​ទាំង​ពីរ​មាន​រយៈ​ពេល​ដល់​ទៅ​១០នាទី​ សំ​រាប់​សន្ទ​រ​កថា​របស់​ខ្លួន​ដើម្បីធ្វើ​អោយ​អ្នក​ស្តាប់​ចាប់​អា​រម្មណ៍​និង​បោះ​ឆ្នោត​អោយ​ខ្លួន ។​ សុខ​សាន្ត​​​រើស​យក​ប្រ​ធាន​បទ “បញ្ហា​ដែល​យុវ​ជន​ប្រ​ឈម​មុខ” ឯ​ កញ្ញា​ពិ​សី​ រើស​យក​ការ​ថ្លែង​សន្ទ​រកថា​លើ​ប្រ​ធាន​បទ “យុវជន និង​ការ​បោះ​ឆ្នោត​ឃុំ​/សង្កាត់” ។

ក្រោយ​ពី​បេក្ខ​ជន​ទាំង​២​បាន​បញ្ចប់​សន្ទ​រកថា​របស់​ខ្លួន អ្នក​ចូល​រួម​​ត្រូវ​បាន​អនុញ្ញាត​អោយ​បោះ​ឆ្នោត ដើម្បី​សំ​រេច​យក​អ្នក​ឈ្នះ ។ ក្រោយ​ការ​រាប់​សន្លឹក​ឆ្នោត​ ចៅ​ក្រម​បានប្រកា​ស​លទ្ធផល​៖ ពិ​សីទទួល​បាន​៧៦​សំ​លេង​គាំ​ទ្រ ឯ​សុខ​សាន្ត​ទទួល​បាន​១២៣​សំ​លេង​ ។ សុខ​សាន្ត​ឈ្នះ​លើ​វិ​ញ្ញា​សា​ទី​២​ទៀត ។​

សុខ​សាន្ត​ជាយុវជន​ឆ្នើម​ !!!

5 Responses to សបា្តហ៍ទី៨

  1. លីប៊ុនលីន និយាយថា ៖

    សួរស្តីអ្នកទាំងអសល់គ្នា

  2. ការពិតថ្ងៃនេះ និយាយថា ៖

    ខ្ញុំចង់​រៀន​ចេះខាំ្លងណាស់​​​តែ​ធ្វើមេច​
    បាន​ឲ្យឆ្នើម​ដូច​គេ?

  3. Sreyphea និយាយថា ៖

    Okay.if you wannat to become a birght student you just try study and try more try with you study.
    Just like this.

  4. The Angkor និយាយថា ៖

    This program is really good for Khmer student.
    I wish I could join too… but too late… too old…. haha😀

    Cheers!

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

តាមដាន

Get every new post delivered to your Inbox.