សបា្តហ៍ទី២

សប្តាហ៍ទី២ : វណ្ណយ៉ា និង​ សុផា ត្រលប់​ទៅ​ផ្ទះ​វិញ

វណ្ណយ៉ា

កាលពី​សបា្តហ៍​ទី​១ ក្នុង​វិ​ញ្ញា​សា​ “រៃ​អង្គាស​ប្រាក់​” សុភី​ និង​មិនា​បាន​ត្រ​លប់​ទៅ​ផ្ទះ​វិញ​ ចំ​នែក​ឯ​ក្រុម​ឈ្នះ​បាន​ទទួល​អា​ហារ​ពេល​ល្ងាច​ជា​មួយ​លោក​ជំ​ទាវ​ អឹង​ កន្ថា​ផា​វី ​រដ្ខ​មន្ត្រី​ក្រ​សួង​កិច្ច​ការ​នារី ។សុផា

សប្តាហ៍​នេះ​​បេក្ខ​ជន​នៅ​សល់​១៤​នាក់​បន្ទាប់​ពី​២​រូប​ត្រូវ​បានទំ​លាក់​ពី​ការ​ប្រ​កួត​ ។​ នៅសប្តាហ៍ ​ទី​២​ វិញ្ញាសារ​សំរាប់​បេក្ខជន​ទាំង​អស់គឺ​ “យុទ្ធនាការប្រ​មូល​ហត្ថ​លេ​ខា”​ ដើម្បី​សំ​អាត​សហគមន៍​នៅ​ក្បែរ​រោង​ចក្រ​កាត់​ដេរ​ប្រាំ​មួយ​ជាន់​តាម​ផ្លូវវេង​ស្រេង​ក្នុង​សង្កាត់​ចោម​ចៅ​ ខណ្ឌ​មាន​ជ័យ​។

ចៅ​ក្រម​ទាំង​បីមាន​លោក​ ជា​ សំណាង​ កញ្ញា​ សេង​ ធារី និង​​ លោក​ ម៉ាក​ សារ៉ាត​ ជា​អ្នក​សំ​រេច​លើ​ការ​ដក​បេក្ខ​ជន​២​រូប​ពី​ការ​ប្រ​កួត​ដូច​សប្តាហ៍​មុន​ដែរ​ ។​ ក្នុង​សប្តាហ៍​នេះ​​ការ​បែង​ចែក​ក្រុម​ខុស​ពី​សប្តាហ៍​មុន គឺ​ចៅ​ក្រម​អោយ​បេក្ខ​ជន​ទាំង​អស់​ចាប់​ឆោ្នត​ដើម្បី បែង​ចែក​ជា​២​ក្រុម​៖ ក្រុម​ចេន​ឡា​ និង​ក្រុម​ហ្វូ​ណន​ ។​ បន្ទាប់​មក​ក្រុម​ទាំង​២​ជ្រើស​រើស​ប្រ​ធាន​ក្រុម​របស់​ខ្លួន​ ។​ លោក​ ហ៊ីង​ សុខសាន្ត ​បាន​ជាប់​ជា​ប្រ​ធាន​ក្រុម​ចេន​ឡា (ដែល​ឈ្នះ​នៅ​សប្តាហ៍​មុន) និង​លោក កូវ​ គារ៉ា​ ជាប់​ជា​ប្រ​ធាន​ក្រុម​ហ្វូណន​ ។ លោក ​ ជា សំណាង​ ប្រ​គល់​​ថវិ​កា​​៥០​ដុល្លារ​ សំ​រាប់​ក្រុម​នី​មួយៗដើម្បី​ទុក​ចំ​ណាយ​លើ​ការ​រៀច​ចំ​ ។ទីតាំង​សំរាម

ក្រុម​ចេនឡា៖​ ១​ ហ៊ីង​ សុខ​សាន្ត ២​ ស៊ន​​ សា​រ៉ាតព្រំ​ សុគន្ធារីរុន​ វណ្ណយ៉ាសួន​ ចំរើន​ភារៈអេង​ ហ៊ុយឡេង និង ៧ នូ សុផា

ក្រុមហ្វូណន៖​ ១​ កូវ គារ៉ា ២​ ហ៊ួន ម៉ា​លីនហេង សុ​ជា​តា​ ៤ ស៊ុំ កល្យាណ​ ៥ ប៉ុន ពិ​សីស៊ុន​ សុវត្ថា និង ៧ ហ៊ុល ស្រី​នាង

ចៅក្រម​ទាំងបីនាក់​ បាន​ណែនាំ​ដល់​ក្រុម​ទាំង​២​អំពី​ការ​ប្រកួត​ និង​ផ្តល់​វិញ្ញាសា​ ដល់​ក្រុម​ទាំង​២​មុន​ពេល​ត្រលប់​មក​ចូល​រួម​ក្នុង​វគ្គ​ហ្វិក​ ហ្វឺនស្តី​ពី​ការ​រៀប​ចំ លិខិត​សំ​ណូម​ពរ​ ញ្ញតិ និង​ការ​ប្រ​មូល​ការ​គាំ​ទ្រ​ជា​ហត្ថ​លេ​ខា​ និង​ស្នាម​មេ​ដៃ ដែល​មាន​លោក​នូ ហែម​ព្រហ្ម​វី​រៈ​ ជា​មន្ត្រី​កម្ម​វិធី​របស់​ក្រុម​ប្រឹក្សា​យុវ​ជន​កម្ពុជា​ជា​អ្នក​សំ​រប​សំ​រួល​ ។

បន្ទាប់ពី​វគ្គ​ហ្វឹក​ហ្វឺន​រយៈ​ពេល​មួយ​ព្រឹក​​​ ក្រុម​ទាំង​២​ជួប​ប្រ​ជុំ​នៅ​កន្លែង​ផ្សេងៗ​​ពីគ្នា​ដើម្បី​រៀប​ចំ​ផែន​ការ​សំរាប់​យុទ្ធ​នាការ​ប្រ​មូល​ហត្ថ​លេ​ខា​នៅ​ថ្ងៃ​ស្អែក​ (ថ្ងៃពុធ ទី​៣១ ខែ​កម្ភៈ)​ ។​​ ពេញ​រយៈ​ពេល​មួយ​ល្ងាច​ បេក្ខ​ជន​ទាំង​១៤​រូប​ខិត​ខំ​យ៉ាង​ណា​តាម​វិ​ធី​សាស្ត្រ​របស់​ខ្លួន​ដោយ​ ប្រើ​ប្រាស់​អ្វី​ៗ​ដែល​មាន​ស្រាប់​​ដើម្បី​អោយ​បាន​ជោគ​ជ័យនៅ​ថ្ងៃ​ស្អែក​ ។​​

ក្រុមហ្វូ​ណន​បាន​រៀប​ចំ​គោល​ដៅ​ចំនួនទៅ​រក​ហត្ថ​លេខា​​ និង​ស្នា​ម​មេ​ដៃ​នៅ​ទិស​ខាង​កើត​នៃ​រោង​ចក្រ​កាត់​ដេរ​៦​ជាន់​ ​ដែល​មាន​ផ្សារ​ធំ​ៗ​២ និង​មាន​ផ្ទះ​សំ​បែង​ច្រើន​គួរ​សម​

ប្រមូលសំរាមក្រុមចេន​ឡា​​បាន​រៀប​ចំ​គោល​ដៅ​ទៅ​ទិស​ខាង​លិច​ម្តុំ​រោង​ចក្រ​៦​ជាន់​ដែរ​ដែល​មាន​ផ្សារ​នៅ​ខាង​មុខ​​​និង​មាន​ផ្ទះ​ល្វែង​​ជា​ច្រើន​​ និង​រោង​ចក្រ​កាត់​ដេរ។

ទាំង​ពីរ​ ក្រុម​មាន​រយៈ​ពេល​១ម៉ោង​ ដើម្បី​​ប្រ​មូល​ហត្ថ​លេ​ខា​ និង​ស្នាម​មេ​ដៃ​ ។​​ ​ ​ចៅ​ក្រម​​ជា​ សំ​ណាង​ និង​ សេង​ ធា​រី​​ តាម​ឃ្លាំ​មើល​សកម្ម​ភាព​របស់​ក្រុម​ទាំង​២​ ។​ ការ​ប្រ​មូល​​បាន​បញ្ចប់​នៅ​​ម៉ោង​​១០​ព្រឹក​​ ។ ក្រុម​ទាំង​ពីរ​ក៏​យក​លិខិត​សំណូម​ពរ​ដែល​មាន​ភ្ជាប់​ជា​មួយ​ហត្ថលេ​ខា​និង​ស្នាម​មេ​ដៃ​ទៅ​ប្រគល់​ជូន​ក្រុម​ហ៊ុន​ ស៊ីន​ទ្រី​ដើម្បី​សុំ​អោយ​ជួយ​សំ​អាត​ទី​ធ្លា​នៅ​ផ្សារ​ក្បែរ​រោង​ចក្រ​៦​ជាន់​ ។

ក្រុម​ទាំង​២​ បាន​ចូល​មក​ជួប​ចៅ​ក្រម​នៅ​ក្នុង​ស្ទូ​ឌី​យ៉ូ​ ដើម្បី​​​ដឹង​ថា​តើ​ក្រុម​ណា​ឈ្នះ​ ។ ចៅ​ក្រម​ទាំង​បី​សាក​សួរ​បន្តិច​អំពី​សកម្ម​ភាព​​ និង​ការ​លំ​​បាក​ក្នុង​ការ​ងារ​​​ ។

កញ្ញា​ សេង​ ធារី​​​ បានប្រ​កាស​ ក្រុម​ចេន​ឡា​ទទួល​បាន​ហត្ថលេខា​ចំ​នួន​៤៥០ “ច្រើន​គួរ​អោយ​ភ្ញាក់​ផ្អើល​”​ ។​ លោក ម៉ាក​​ សា​រ៉ាត ​ប្រ​កាស​ថា​ក្រុម​ហ្វូណន ទទួល​បាន​ចំនួន ​៤៩០ ហត្ថលេ​ខា​​​ ។ ក្រុម​ហ្វូ​ណន​ជា​អ្នក​ឈ្នះ​​​ ។

សំ​រាប់​ក្រុម​ឈ្នះ ហ្វូណនទទួល​បាន​រង្វាន់​លើក​ទឹក​ចិត្ត​ “ទទួល​អា​ហារ​ពេល​ល្ងាច​ជា​មួយ​តារា​ចំ​រៀង​ សំ​ពូន​ មី​ដាដា​ និងច្រៀង​ខា​រ៉ា​អូ​ខេ​ផង​ដែរ​” ។​ នៅ​ក្នុង​ទូរ​ទស្សន៍​ លោក​សំ​ពូន​មី​ដា​ដា​ថែម​ទាំង​​លេង​ហ្គី​តា​និង​ច្រៀង​បទ​ចំ​រៀ​ង​​ដ៏ពិ​រោះ​ទៀត​ផង​ ។​ លោក​សំពូន​ មី​ដាដា​ ដែល​ជា​អ្នក​ចំ​រៀង​ដ៏​មាន​ប្រ​ជា​ប្រិយ​ភាព​បំ​ផុត​ក្នុង​ប្រ​ទេស​ និង​ជា​ពិ​សេស​ក្នុង​ចំ​នោម​យុវជន​ ត្រូវ​បាន​ទទួល​ស្គាល់​ពី​មជ្ឈ​ដ្ឋាន​ទូ​ទៅ​ថា​គាត់​ជា​អ្នក​ចូល​ចិត្ត​ចូលរួម​ចំ​នែក​ក្នុង​កិច្ច​ការ​អភិវឌ្ឍ​សង្គម​និង​កិច្ចការ​ជា​មួយ​យុវជន​ផង​ដែរ​ ។

អាហារពេលល្ងាចសំរាប់​ក្រុម​ឈ្នះ​ ប្រ​ធាន​ក្រុម​គឺ​លោក​ កូវ​ គារ៉ា​ នឹង​ទទួល​បាន​ការ​លើក​លែង​ពីការ​បញ្ជូន​ត្រ​លប់​ទៅ​ផ្ទះ​វិញ​នៅ​សបា្តហ៍​​ក្រោយ​ ព្រោះ​លោក​បាន​ដឹក​នាំ​ក្រុម​ទទួល​បាន​ជ័យ​ជំ​នះ​។​

ក្រុម​ចេន​ឡា​ដែល​ប្រ​មូល​បានហត្ថលេខា​តិច​ជាង​ត្រូវ​ជួប​ជា​មួយ​ចៅ​ក្រម​ទាំង​បី ដែល​បេក្ខ​ជន​២​រូប​នឹង​ត្រូវ​អោយ​ត្រ​លប់​ទៅ​ផ្ទះ​វិញ​ ។​ ថ្ងៃ​បន្ទាប់​មក​​ហ៊ុន​ ស៊ីន​ទ្រី​ ក៏​បាន​ចាត់​ការ​សំ​អាត​សំ​រាម​ដែល​ស្អុយ​រលួយ​ទាំង​អស់​​ចេញ​ពី​ទី​ធ្លា​ដោយ​មាន​ការ​ចូល​រួម​ពី​បេក្ខ​ជន​ទាំង​អស់​និង​ប្រ​ជា​ពល​រដ្ឋ​ផង​ដែរ ។​ សូម​អ្នក​យក​ចិត្ត​ទុក​ដាក់​នឹង​សំ​រាម​របស់​អ្នក​អោយ​បាន​ល្អ​ដើម្បី​សុខ​ភាព​របស់​យើង​ទាំង​អស់​គ្នា​ ។

ការ​ដាក់​លិខិត​សំណូមពរ​ដោយ​មាន​ការ​គាំ​ទ្រ​ជា​ហត្ថលេខា​ និង​ស្នាម​មេ​ដៃ​ពី​ប្រ​ជា​ពល​រដ្ឋ​ជា​វិធី​មួយ​ដែល​អាច​អោយ​អជ្ញា​ធរ​ពាក់​ព័ន្ធ​​ជួយ​ដោះ​ស្រាយ​បញ្ហាដែល​យើង​ជួប​ប្រទះ​ក្នុង​សហគមន៍​ ។

នៅក្នុង​បន្ទប់​ចៅក្រម៖ ចៅ​ក្រម​ទាំង​បី​បាន​អនុញ្ញាត​អោយ​បេក្ខជន​ក្រុ​ម​ចាញ់​ពិភាក្សា​គ្នា​អំពី​មូល​ហេតុ​ដែល​ធ្វើ​អោយ​ក្រុម​ចាញ់​ ហើយលើក​ឡើង​ថា​តើ​ក្រុម​ណា​ដែលគួរ​តែ​ត្រូវ​ចេញ​ពី​ការ​ប្រ​កួត​ ។​ បេក្ខ​ជន​ទាំង​៧ ចោទ​គ្នា​ទៅ​វិញ​ទៅ​មក​អំពី​អ្នក​ដែល​គួរ​ចេញ​ពីការ​ប្រ​កួត​ ។

ក្រុមចាញ់​ត្រូវ​បាន​អនុញ្ញាត​អោយ​ចេញ​ក្រៅ​ដើម្បី​ពិ​ភាក្សា​គ្នា​ និង​បោះ​ឆ្នោត​យក​៤នាក់​ចូល​មក​ជួប​ចៅ​ក្រម ។​ បេក្ខជន​៤​រូប​ដែល​ត្រូវ​គេ​boardroomផ្តល់​សំ​លេង​អ​វិជ្ជ​មាន​ច្រើន​ជាង​គេ​គឺ សុខ​​សាន្ត​ (ប្រធាន​ក្រុម) សុគន្ធារី វណ្ណយ៉ា និង​ សុផា។​ ទាំង​បួន​រូប​នៅក្នុង​បន្ទប់​សារភាព​ (ដែលមិនមានអ្នក​ណាម្នាក់​ស្តាប់លឺ) បេក្ខជន​ទាំង​៤​បាន​និយាយ​ពី​ចំ​នុច​ខ្លាំង​ និង​ខ្សោយ​របស់​ខ្លួន​ និង​សារភាព​ថា​តើ​បេក្ខជន​២​រូប​ណា​ដែល​គេ​ចង់​អោយ​ត្រ​លប់​ទៅ​ផ្ទះ​វិញ​ ក្នុង​ចំណោម​ពួក​គេ​ទាំង​បួន​ដែល​ទទួល​សំ​លេង​អវិជ្ជមាន​ច្រើន​ ។​

ទាំង​៤​រូប ​ចូល​ជួប​ចៅ​ក្រម​ជា​លើក​ចុង​ក្រោយ ។​ មាន​ការ​តវ៉ា​យ៉ាង​ខ្លាំង​កា្ល​រវាង​អ្នក​ទាំង​បី​អំពី​លទ្ធផល​នៃ​កិច្ច​ការ​និង​ការ​ដឹក​នាំ​ក្រុម​របស់​ប្រ​ធាន​។​ តាម​រយៈ​ការ​សួរ​ដេញ​ដោល​ពី​ចៅ​ក្រម លោក​ជា​សំ​ណាង​ សំ​រេច​ ដេញ​ វណ្ណយ៉ា​ និង​ សុផា អោយ​ត្រ​លប់​ទៅ​ផ្ទះ​វិញ​ ដោយសារ​​ វណ្ណយ៉ា​ខ្វះ​ការ​​ចូលរួមយោ​បល់​ក្នុង​ក្រុម​និងទទួល​​បាន​ហត្ថ​លេ​ខា​តិច​ជាង​គេ​ ឯ​សុផា ជា​អ្នក​ដែល​និយាយ​តិច​ និង​ធ្វើ​តិច​ដែរ ។​

តើ​បេក្ខ​ជន​២រូប​ណា​ផ្សេង​ទៀត​នឹង​ត្រូវ​ចេញ​ពីការ​ប្រ​កួត​នៅ​សបា្តហ៍​ក្រោយ?​

Advertisements

One Response to សបា្តហ៍ទី២

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: