សបា្តហ៍ទី៣

សប្តាហ៍ទី៣ : ម៉ាលីន និង​ ស្រីនាង ត្រលប់​ទៅ​ផ្ទះ​វិញ

វណ្ណយ៉ា

កាលពី​សបា្តហ៍​ទី​២ ក្នុង​វិ​ញ្ញា​សា​ “ប្រ​មូល​ហត្ថ​លេ​ខា​ដើម្បីសំ​អាត​សហ​គមន៍​” វណ្ណយ៉ា​​ និង​​សុ​ផា​​បាន​ត្រ​លប់​ទៅ​ផ្ទះ​វិញ​ ចំ​នែក​ឯ​ក្រុម​ឈ្នះ​បាន​ទទួល​អា​ហារ​ពេល​ល្ងាច​ និង​ច្រៀង​ខា​រ៉ា​អូ​ខេ​កំ​សាន្ត​ជា​មួយ​លោក សំ​ពូន​ មី​ដា​ដា ។Srey Neang

សប្តាហ៍​នេះ​​បេក្ខ​ជន​នៅ​សល់​១២​នាក់​បន្ទាប់​ពី​២​រូប​ត្រូវ​បានទំ​លាក់​ពី​ការ​ប្រ​កួត​ ។​ នៅសប្តាហ៍​ទី​៣នេះ វិញ្ញាសារ​សំរាប់​បេក្ខជន​ទាំង​អស់គឺ​ “ការពិភាក្សា (Debate)​”​​ ទៅ​លើ​ប្រ​ធានបទចំ​នួន​៥​គឺ​ តើស្ត្រីអាចក្លាយជាមេដឹកនាំកំពូលបានទេ? តើ​ច្បាប់​ប្រ​ឆាំង​នឹង​សា​ហាយ​ស្មន់​ចាំ​បាច់​ឬ​ទេ​?​ ​តើ​ច្បាប់​កាតព្វកិច្ចយោធាចាំបាច់ឬ​ទេ? តើ​គួរ​បញ្ចូល​ការ​អប់​រំ​សុខ​ភាព​ផ្លូវ​ភេទទៅក្នុងការសិក្សាថ្នាក់វិទ្យាល័យឬទេ? តើ​គួរ​មាន​ការ​សិក្សា​អោយ​មាន​ស៊ី​ជំ​រៅ​នៅ​ក្នុង​ការ​សិក្សា​ឬ​ទេ​?​។

ក្រុមចេនឡាចៅ​ក្រុម​ទាំង​បីមាន​លោក​ ជា​ សំណាង​ កញ្ញា​ សេង​ ធារី និង​​ លោក​ ម៉ាក​ សារ៉ាត​ ជា​អ្នក​សំ​រេច​លើ​ការ​ដក​បេក្ខ​ជន​២​រូប​ពី​ការ​ប្រ​កួត​ដូច​សប្តាហ៍​មុន​ៗដែរ​ ។​ ក្នុង​សប្តាហ៍​នេះ​​ការ​បែង​ចែក​ក្រុម​ខុសពី​​សប្តាហ៍មុន គឺ​ចៅ​ក្រម​អោយ​បេក្ខ​ជន​ទាំង​អស់​បែង​ចែក​ជា​២​ក្រុម ក្រុម​បេក្ខនារីមួយក្រុម ជាក្រុម​ហ្វូណន និង​ក្រុម​បេក្ខជនជា​ក្រុមចេន​ឡា​​ ។​ បន្ទាប់​​មក​ក្រុម​ទាំង​២​ជ្រើស​រើស​ប្រ​ធាន​ក្រុម​របស់​ខ្លួន កល្យាណ​ ត្រូវបាន​ជ្រើស​រើស​ជាប្រ​ធាន​ក្រុម​បេក្ខ​នារី​ និង​ហ៊ុយ​ឡេង ជា​ប្រ​ធាន​ក្រុម​​បេក្ខជន ​ ។​ លោក ​ ជា សំណាង​ ប្រ​គល់​​ថវិ​កា​​៥០​ដុល្លារ​ សំ​រាប់​ក្រុម​នី​មួយៗដើម្បី​ទុក​ចំ​ណាយ​លើ​ការ​​រៀច​​ចំ​ ។ក្រុមហ្វូណន

ក្រុម​ចេនឡា៖​ ១​ អេង​ ហ៊ុយឡេង ២​ ស៊ន​​ សា​រ៉ាតកូវ គារ៉ា ស៊ុន​ សុវត្ថាសួន​ ចំរើន​ភារៈ និង ៦ ហ៊ីង​ សុខ​សាន្ត

ក្រុមហ្វូណន៖​ ១​ ស៊ុំ កល្យាណ ២​ ហ៊ួន ម៉ា​លីនសុ​ជា​តា​ ៤ ព្រំ​ សុគន្ធារី ​ ៥ ប៉ុន ពិ​សី និង ៦ ហ៊ុល ស្រី​នាង

ចៅក្រម​ទាំងបីនាក់​ បាន​ណែនាំ​ដល់​ក្រុម​ទាំង​២​អំពី​ការ​ប្រកួត​ និង​ផ្តល់​វិញ្ញាសា​ ដល់​ក្រុម​ទាំង​២​មុន​ពេល​ត្រលប់​មក​ចូល​រួម​ក្នុង​វគ្គ​ហ្វិក​ហ្វឺនស្តី​ពី​ការពិភាក្សា​ដែល​មាន​លោក ភក្តី​ ជាស​មាជិកក្លិបពិភាក្សារបស់​វិទ្យា​ស្ថាន​ភាសា​បរទេស​ជា​អ្នក​សំ​រប​សំរួល ។

បន្ទាប់ពី​វគ្គ​ហ្វឹក​ហ្វឺន​រយៈ​ពេល​មួយ​ព្រឹក​​​ ក្រុម​ទាំង​២​ជួប​ប្រ​ជុំ​នៅ​កន្លែង​ផ្សេងៗ​​ពីគ្នា​ដើម្បី​រៀប​ចំ​​ប្រមែល​ប្រ​មូល​​និង​ចំណេះដឹង​បន្ថែម​សំ​រាប់​ការ​ប្រ​កួត​ពិ​ភាក្សា​​នៅ​ថ្ងៃ​ស្អែក​ (ថ្ងៃពុធ ទី​៧ ខែ​កម្ភៈ)​ ។​​ ពេញ​រយៈ​ពេល​មួយ​ល្ងាច​ បេក្ខ​ជន​ទាំង​១២​រូប​ខិត​ខំ​យ៉ាង​ណា​តាម​វិ​ធី​សាស្ត្រ​របស់​ខ្លួន​ដោយ​ ប្រើ​ប្រាស់​អ្វី​ៗ​ដែល​មាន​​ដើម្បី​អោយ​បាន​ជោគ​ជ័យនៅ​ថ្ងៃ​ស្អែក​ ។​​

ជួបជាមួយចៅក្រមក្រុមហ្វូ​ណន​បាន​ត្រូវធ្វើជា​ក្រុម​ប្រឆាំងក្នុង​ប្រធាន​បទ​៖ ​តើស្ត្រីអាចក្លាយ​ជា​​មេ​ដឹក​នាំ​កំ​ពូល​បាន​ទេ​? ​តើ​ច្បាប់​ប្រ​ឆាំង​នឹង​សា​ហាយ​ស្មន់​ចាំ​បាច់​ឬ​ទេ​?​ ​តើ​គួរ​បញ្ចូល​ការ​អប់​រំ​សុខ​ភាព​ផ្លូវ​ភេទ​ទៅ​ក្នុង​ការ​សិក្សា​ថ្នាក់​វិ​ទ្យា​ល័យ​ឬ​ទេ​? និង​ជា​ក្រុម​ស្រប​សំរាប់​ប្រ​ធាន​បទ៖​​​ តើ​ច្បាប់​កាតព្វកិច្ចយោធាចាំបាច់ឬ​ទេ? តើ​គួរ​មាន​ការ​សិក្សា​អោយ​មាន​ស៊ី​ជំ​រៅ​នៅ​ក្នុង​ការ​សិក្សា​ឬ​ទេ​?​។

ក្រុមទាំង​ពីរ​ធ្វើ​ការ​ពិ​ភាក្សា​ដេញ​ដោល​គ្នាយ៉ាង​ខ្លាំង​ក្លា អស់​រយៈ​ពេល​ប្រមាណ​២ម៉ោង ។ នៅ​ក្នុង​ការ​ពិ​ភាក្សា​នោះ​ដែរ​ មាន​អ្នក​ចូល​រួម​ស្តាប់​ប្រ​មាណ​១០០​នាក់​ជា​និស្សិត​មក​ពី​សាកល​វិ​ទ្យា​ល័យ​នានា ។​ អ្នក​ចូល​រួម​ស្តាប់​ទាំង​នេះ​នឹង​ជា​អ្នក​បោះ​ឆ្នោត​សំ​រេច​ថា​តើ​ក្រុម​ណា​ដែល​នឹង​ទទួល​បាន​ជ័យ​ជំ​នះ ក្នុង​ការ​ពិ​ភាក្សា​គ្នា​ដ៏​តាន​តឹង​នេះ​ ។​ ការពិភាក្សា

តាម​រយៈ​សំ​លេង​ឆ្នោតរបស់​អ្នក​ចូល​រួម​ ជា​សរុប ក្រុម​ចេន​ឡា​ (ជា​បេក្ខ​ជន) ជា​អ្នក​ទទួល​បាន​ជ័យ​ជំ​នះ​ ។​

Meeting with the U.S. Ambassadorសំ​រាប់​ក្រុម​ឈ្នះ ចេនឡា​ ទទួល​បាន​រង្វាន់​លើក​ទឹក​ចិត្ត​ “ការជួប​សំ​ណេះ​សំ​ណាល​ជា​មួយ​លោក​ ចូ​សេហ្វ​ មូសូ​មីលី​ ឯក​អគ្គ​រដ្ឋ​ទូត​របស់​សហរដ្ឋ​អាមេ​រិក​ប្រ​ចាំ​ប្រ​ទេស​កម្ពុជា​នៅ​គេហ​ដ្ឋាន​របស់​គាត់”​ ។​ បេក្ខជន​ដែល​បាន​ចូលជួប​មាន​សំ​ណួរ​ជា​ច្រើន​សំ​រាប់​លោក​ឯក​អគ្គ​រដ្ឋ​ទូត​ ។ ចៅ​ក្រម​ទាំង​បី ក៏ បាន​ចូល​រួម​នៅ​ក្នុង​ឱ​កាស​​ដ៏​វិ​សេស​នេះ​ផង​ដែរ​ ។

សំ​រាប់​ក្រុម​ឈ្នះ ប្រធាន​ក្រុម​ គឺ​លោក​ អេង​ ហ៊ុយ​ឡេង​ នឹង​ទទួល​បាន​ការ​លើក​លែង​ពី​ការ​អោយ​ត្រ​លប់​ទៅ ផ្ទះ​វិញ​ ទោះ​បីជា​ទទួល​បរាជ័យ​នៅ អា​ទិត្យ​ក្រោយ​ក៏ ដោយ ។​

នៅក្នុង​បន្ទប់​ចៅក្រម៖ ចៅ​ក្រម​ទាំង​បី​បាន​អនុញ្ញាត​អោយ​បេក្ខជន​ក្រុ​ម​ចាញ់​ពិភាក្សា​គ្នា​អំពី​មូល​ហេតុ​ដែល​ធ្វើ​អោយ​ក្រុម​ចាញ់​ ហើយលើក​ឡើង​ថា​តើ​ក្រុម​ណា​ដែលគួរ​តែ​ត្រូវ​ចេញ​ពី​ការ​ប្រ​កួត​ ។​ បេក្ខ​នារី​ទាំង​៦ បាន​លើក​ឡើងភាព​អស​កម្ម​នៅ​ក្នុង​ក្រុម​ និង​អំពី​អ្នក​​ដែល​គួរ​ចេញ​ពីការ​ប្រ​កួត​ ។

ជួបជាមួយចៅក្រមប្រ​ធាន​ក្រុមចាញ់​គឺ​កញ្ញា​​ កល្យាណ​ត្រូវ​បាន​អនុញ្ញាត​អោយ​​ជ្រើស​រើស​​បេក្ខ​នារី​៣​នាក់​ផ្សេង​ទៀត​​ (សរុប​៤នាក់​)​ដើម្បី​ជួប​ចៅ​ក្រម​ដើម្បី​សំ​រេច​អោយ​​២​នាក់​ត្រ​លប់​ទៅ​ផ្ទះ​វិញ​។

ទាំង​៤​រូប ​ចូល​ជួប​ចៅ​ក្រម​ជា​លើក​ចុង​ក្រោយ ។​ មាន​ការ​តវ៉ា​យ៉ាង​ខ្លាំង​កា្ល​រវាង​អ្នក​ទាំង​បី​អំពី​លទ្ធផល​នៃ​កិច្ច​ការ។ អ្នក​ទាំង​បួន​នោះ​គឺ​​ កល្យាណ​ (ប្រធាន) សុធារី (ដែល​អស់​រយៈ​ពេល​៣​សប្តាហ៍​ហើយ​តែង​តែ​នៅ​ក្នុង​ក្រុម​ដែល​ទទួល​បរាជ័យ​) ម៉ាលីន និង​ ស្រីនាង ។ តាម​រយៈ​ការ​សួរ​ដេញ​ដោល​ពី​ចៅ​ក្រម លោក​ជា​សំ​ណាង​ សំ​រេច​ ដេញ​ ម៉ាលីន​ និង​ស្រី​នាង​ អោយ​ត្រ​លប់​ទៅ​ផ្ទះ​វិញ​ ។​

តើ​បេក្ខ​ជន​២រូប​ណា​ផ្សេង​ទៀត​នឹង​ត្រូវ​ចេញ​ពីការ​ប្រ​កួត​នៅ​សបា្តហ៍​ក្រោយ?​

Advertisements

One Response to សបា្តហ៍ទី៣

  1. សុវចនោ ថា:

    ល្អណាស់ ខ្ញុំមានសេចក្ដីរីករាយ និង ជក់ចិត្ដជាខ្លាំង នៅពេលដែលខ្ញុំចូលមកអាននៅក្នុងទំព័រនេះ ប៉ុន្ដែខ្ញុំចង់សូមអោយបង្ហាញដោយ
    ពិស្ដារទៀតនូវសំនួរចំលើយរបស់ក្រុមនិមួយៗ តើក្រុមដែលឈ្នះ តើឈ្នះយ៉ាងដូចម្ដេច? មានចំលើយយ៉ាងណា ក្បោះក្បាយយ៉ាង
    ណា? អែក្រុមចាញ់វិញតើចាញ់ដោយមូលហេតុយ៉ាងណាខ្លះដែរ? ចំលើយខុសត្រូវយ៉ាងណា? ជាដើម

    ខ្ញុំ សុវចនោ

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: