សបា្តហ៍ទី៥

សប្តាហ៍ទី៥ : សុជាតា និង​​ សុគន្ធារី ត្រលប់​ទៅ​ផ្ទះ​វិញ

សំ​ណួរ​ប្រ​ចាំ​សប្តាហ៍​ទី​៥៖ តើ​បេក្ខ​ជន​​ឬ​បេក្ខ​នារី​មួយ​រូប​ណា​ដែល​នឹងក្លាយជា​យុវជន​ឆ្នើម​នៅ​ទី​បញ្ចប់?​ ចុច​ត្រង់​នេះ​ដើម្បីឆ្លើយ ។ រង្វាន់៖ រង្វាន់អនុ​ស្សាវរីយ៍​ពី​កម្ម​វិធី​ និង​ VCD ទាំង​៨​សប្តាហ៍​របស់​កម្ម​វិធី​យុវជន​ឆ្នើម​។​

សុគន្ធារីកាលពី​ សបា្តហ៍​ទី​៤ ក្នុង​វិ​ញ្ញា​សា​ “ផលិត​បទ​យក​ការណ៍​តាម​ទូរទស្សន៍​” សារ៉ាត​​​ និង គារ៉ា​ ​​បាន​ត្រ​លប់​ទៅ​ផ្ទះ​វិញ​ ចំ​នែក​ឯ​ក្រុម​ឈ្នះដែល​បាន​​ទៅ​វាយ​​កូន​ហ្កូល​នៅ​ឯ​កំពង់​ស្ពឺ​ជា​មួយ​លោក​នាយក​ចាត់​ចែង​ លោក​ វិន តាយ របស់​ Cambodia Golf & Country Club ​​​​សុជាតា

សំ​រាប់​សប្តាហ៍​ នេះ​​បេក្ខ​ជន​នៅ​សល់​​៨​​​នាក់​បន្ទាប់​ពី​២​រូប​ត្រូវ​បានទំ​លាក់​ពី​ការ​ ប្រ​កួតជា​បន្ត​ទៀត​​ ។​ នៅសប្តាហ៍​ទី​​៥​នេះ វិញ្ញាសារ​សំរាប់​បេក្ខជន​ទាំង​អស់គឺ​ “ការប្រមូល​ SMS” ​ដើម្បី​រក​ថវិការ​ជួយ​ដល់​សិស្សា​នុ​សិស្ស​នៅ​សា​លា​បឋម​សិក្សា​មណ្ឌល​អភិ​វឌ្ឍន៍​ស្រែ​អំ​ពិល និង​រៀប​ចំ​ទី​លាន​កំ​សាន្ត​សំ​រាប់​សាលា​​​​ ​​។

ចៅ ​ក្រុម​ទាំង​បីមាន​លោក​ ជា​ សំណាង​ កញ្ញា​ សេង​ ធារី និង​​ លោក​ ម៉ាក​ សារ៉ាត​ ជាចៅ​ក្រម​​​សំ​រេច​លើ​ការ​ដក​បេក្ខ​ជន​២​រូប​ទៀតពី​ការ​ប្រ​កួត​ដូច​សប្តាហ៍​ មុន​ៗដែរ​ ។​ ក្នុង​សប្តាហ៍​នេះ​​​បេក្ខ​ជន​​ទាំង​អស់​​ចាប់​ឆ្នោត​រក​ប្រ​ធាន​ក្រុម​ជា​មុន​ ទើប​ប្រ​ធាន​ក្រុម​ជ្រើស​រើស​កូន​ក្រុម​ម្នាក់​ម្តង​ៗ​​​​។ លោក ស៊ុន​ សុវត្ថា ជា​ប្រធាន​ក្រុមចេនឡា​​ ដែល​មាន​សមាជិក៣​​រូប​ទៀត​គឺ ​​​ ស៊ុំ កល្យាណ ​និង​​​ ២​ ហ៊ីង​ សុខ​សាន្ត ៣ កញ្ញា​ ប៉ុន ពិសី ។​ កញ្ញា​ ហេង​ សុ​ជា​តា ជា​ប្រ​ធាន​ក្រុម​ហ្វូ​ណន​​ ដែលមាន​សមាជិក ៣​នាក់​ផ្សេង​ទៀត​គឺ ១​​ អេង​ ហ៊ុយឡេង ២​​សួន​ ចំរើន​ភារៈ និង​៣​ កញ្ញា​ ព្រំ​ សុគន្ធារី លោក ​ ជា សំណាង​ ប្រ​គល់​​ថវិ​កា​​៥០​ដុល្លារ​ សំ​រាប់​ក្រុម​នី​មួយៗដើម្បី​ទុក​ចំ​ណាយ​លើ​ការ​​រៀច​​ចំ​ ។

វគ្គ​ហ្វិក​ហ្វឺនស្តី ​ពី “ការប្រមូល​ការ​​គាំ​ទ្រ​តាម​រយៈ​​ការ​ផ្ញើរ​សារ​SMS” ​​មាន​​លោក ហ៊រ​ វី​រៈ មក​ពី​មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុ​ជា​ ​ជា​​អ្នក​​សំ​រប​​​សំរួល ។ បេក្ខជន​ទាំង​អស់​បាន​និយាយ​ថា​សកម្មភាព​ក្នុង​សប្តាហ៍​នេះ​នឹង​មាន​ភាព​អស្ចារ្យ​ព្រោះ​ពួក​គេ​ និង​យក​ថវិការ​ដែល​ប្រ​មូល​បាន​ពី​ការ​ប្រ​មូល​​ទៅ​ទិញ​សំ​ភារៈ​សិក្សា​សំ​រាប់​សិស្សា​នុសិស្ស​ក្រី​ក្រ​ និង​រៀប​ចំ​កនែ្ល​ងលេង​កំ​សាន្ត​សំ​រាប់​កុមារ​ ដែល​ជា​ការ​ឧបត្ថម្ភ​របស់​ក្រុម​ហ៊ុន​ម៉ូ​ប៊ីថែល​ ។​

សំ ​រាប់​ក្រុម​ទាំង​២​ គេ​មាន​ពេល​មួយ​ល្ងាច​សំ​រាប់​រៀប​ចំ​ដូច​ជា​ កំ​នត់​ទី​កន្លែង​ទៅ​ប្រ​មូល SMS ​និង​រៀប​ចំ​ក្រុម​គោល​ដៅ​របស់​ខ្លួន​ ។​ ក្រុម​ហ្វូណន​​បាន​រៀប​ចំ​គំ​រោង​ទៅ​វិ​ទ្យា​ស្ថាន​ភាសា​បរទេស​ ផ្សារ​ឃ្លាំង​រំ​សេវ​ និង​សា​កល​វិទ្យា​ល័យ​ភ្នំ​ពេញ​អន្តរ​ជាតិ​ (អតីតសា​​កល​វិទ្យា​ល័យ​អា​ស៊ាន​)​។

​​ក្រុមចេន​ឡា​រៀប​ចំ​ចូល​ក្នុង​ផ្សារ​ធំ​ថ្មី​ និង​តាម​បណ្តោយ​ម​ហា​វិថី​ព្រះ​សី​ហនុ​ និង​កន្លែង​លក់​ម៉ូតូ​ម្តុំ​ស្តាត​អូឡាំ​ពិក​ ។

ដោយ​មាន​ការ​ជួយ​គាំទ្រ​ផ្នែក​បច្ចេក​ទេស​ពី​ក្រុម​ហ៊ុន​ម៉ូប៊ីថែល សារ​SMS ទាំង​អស់​នឹង​ត្រូវ​ផ្ញើរ​ទៅ​លេខ​ 2000 ដោយ​វាយ​អក្សរ​ A សំ​រាប់​ក្រុម​ចេនឡា​ និង​អក្សរ​ B សំរាប់​ក្រុម​ហ្វូណន ។​​

បន្ទាប់​ពី ​ការ​ប្រឹង​ប្រែង​អស់​រយៈ​ពេល​ ១ម៉ោង​ និង​៤៥​នាទី ក្រុម​ចេនឡា​ប្រ​មូល​បាន SMS​ ៣៤២ ឯក្រុម​ហ្វូណន​ប្រមូល​បាន​ SMS ៣៣០ ។​ ដូច្នេះ​ក្រុម​ចេន​ឡា​បាន​ទទួល​ជ័យ​ជំនះ​ក្នុង​សប្តាហ៍​នេះ ក្រុម​ឈ្នះ​នឹង​ទៅ​ជិះ​ឡាន​ ហ្កូ​ខាត​ កំ​សាន្ត​នៅ​កំ​បូល ។​​​

សំ​រាប់​ ក្រុម​ឈ្នះ ប្រធាន​ក្រុម​ គឺ​ ស៊ុន​ សុវត្ថា​ នឹងពុំ​​ទទួល​បាន​ការ​លើក​លែង​ពី​ការ​អោយ​ត្រ​លប់​ទៅផ្ទះ​វិញ​​នៅ​សប្តាហ៍​ក្រោយ​នោះ​ទេ​ ព្រោះ​សប្តាហ៍​បន្ទាប់​នឹង​មាន​បេក្ខជន​សល់​តែ​​៣​រូប​តែ​ប៉ុណ្ណោះ​ក្នុង​ក្រុម​នី​មួយៗ​ ។​

នៅក្នុង​បន្ទប់​ចៅក្រម៖ ចៅ ​ក្រម​ទាំង​បី​បាន​អនុញ្ញាត​អោយ​បេក្ខជន​ក្រុ​ម​ចាញ់​ពិភាក្សា​គ្នា​អំពី​ មូល​ហេតុ​ដែល​ធ្វើ​អោយ​ក្រុម​ចាញ់​ ហើយលើក​ឡើង​ថា​តើ​​បេក្ខ​ជន​ពីរ​រូប​ណា​​​ដែលគួរ​តែ​ត្រូវ​ចេញ​ពី​ការ​ប្រ​ កួត​ ។​ សុជាតា​ជា​ប្រធា​ន​ក្រុម​បាន​ជ្រើស​រើស ​ភារៈ ​និង​សុ​គន្ធារី ប៉ុន្តែមាន​ការ​ប្រ​កែក​មិន​យល់​ព្រម​ពី​សមាជិក​ក្រុម សូម្បី​តែ​លោក​ ហ៊ុយ​ឡេង​ ដែល​សុជាតា​ចង់​អោយ​រួច​ខ្លួន​ក៏​ចង់​ទំ​លាក់​សុជាតា​ចេញ​ពី​ការ​ប្រ​កូត​ដែរ ។​ ជារួម​ ហ៊ុយ​ឡេង​ ចង់​អោយ​​សុជា​តា​ និង​សុគន្ធារី ត្រលប់​ទៅ​ផ្ទះ​វិញ ភារៈ ចង់​CellCardអោយ​សុ​ជា​តា​ និង​សុគន្ធារី ដែរ សុគន្ធារី ចង់​អោយ​សុជាតា​ និង​ហ៊ុយឡេង​ ត្រលប់ទៅ​ផ្ទះ​វិញ ។​ តាម​រយៈ​ការ​ចោទ​ប្រ​កាន់​គ្នា​ទៅ​វិញ​ទៅ​មក ​ បង្ហាញ​អោយ​ឃើញ​ថា​ កញ្ញា​ សុជាតា​ កំពុង​ស្ថិត​នៅ​ក្នុង​ទ្វេរគ្រោះ ព្រោះពុំ​បាន​រៀប​ចំ​យុទ្ធសាស្ត្រ​សំ​រាប់ពេល​ជួបជា​មួយចៅ​ក្រម​ឡើយ ​ ។ បន្ទាប់​ពី​ការ​ពិ​ភាក្សា​ដ៏​តឹង​តែង​ លោក​ជា​សំ​ណាង​ប្រ​កាស​ អោយ​ កញ្ញាសុជា​តា​ និង​ សុគន្ធារី​ត្រ​លប់​ទៅ​ផ្ទះ​វិញ​ ។

សំ​រាប់​កុមារ​ទាំង​អស់​នៅ​ក្នុង​សាលាបឋម​សិក្សា​សហគម​អភិវឌ្្ឍន៍​ស្រែ​អំ​ពឹល​មាន​ការ​សប្បាយ​រីក​រាយ​យ៉ាង​ខ្លាំង​ និងថ្លែង​អំណរអរ​គុណ​ដល់​កម្មវិធី​យុវ​ជន​ឆ្នើម​និង​ក្រុម​ហ៊ុន​ម៉ូ​ប៊ី​ថែលដែល​បាន​ជួយ​ឧ​បត្ថម​សំ​ភារៈ​សិក្សា​ដល់​សិស្សា​នុសិស្ស​ និង​សាលា ។ ក្រុម​ហ៊ុន​ម៉ូ​ប៊ី​ថែល​ផ្តល់​ថវិ​ការ​ចំ​នួន​ ៦៥០ដុល្លារ​សំ​រាប់​ទិញ​សំ​ភារៈ​កំ​សាន្ត​ដាក់​ក្នុង​សាលា​ និង​ផ្តល់​ថវិការ​៥០សេន​ដុល្លា​អា​មេរិក​សំ​រាប់​SMS នីមួយៗ​ដែល​បាន​ផ្ញើរ​ទៅ​កាន់លេខ​2000 ក្នុង​ពេល​ប្រ​កួត​ ​ដែល​សរុប​ជាទឹក​ប្រាក់​៣៦៣.៥០ដុល្លារ សំរាប់​ទិញ​សំ​ភារៈ​សិក្សាដល់​សិស្សា​នុសិស្ស ។

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: