សប្តាហ៍ទី​៦

សប្តាហ៍ទី៦ : ភារៈ​​ និង​​ សុវត្ថា ត្រលប់​ទៅ​ផ្ទះ​វិញ

កាលពី ​ សបា្តហ៍​ទី​៥ ក្នុង​វិ​ញ្ញា​សា​ “ប្រ​មូល​ SMS​” សុជាតា​​​​ និង សុគន្ធារី​​ ​​បាន​ត្រ​លប់​ទៅ​ផ្ទះ​វិញ​ ចំ​នែក​ឯ​ក្រុម​ឈ្នះដែល​បាន​​ទៅជិះ​ ហ្កូ​ខាត នៅ​ឯ​កំ​បូល​យ៉ាង​សប្បាយ​រីក​រាយ​

សំ​រាប់​សប្តាហ៍​ នេះ​​បេក្ខ​ជន​នៅ​សល់​​៦​​​នាក់​បន្ទាប់​ពី​២​រូប​ត្រូវ​បានទំ​លាក់​ពី​ការ​ ប្រ​កួតជា​បន្ត​ទៀត​​ ។​ នៅសប្តាហ៍​ទី​​៦ ​នេះ វិញ្ញាសារ​សំរាប់​បេក្ខជន​ទាំង​អស់គឺ​ “ការរៀប​ចំ​សិក្ខា​សាលា​” ​ដែល​នឹង​មានសិក្ខា​កាម​ចូល​រួម​ប្រ​មាណ​១០០​នាក់​មក​ពីសា​កល​វិ​ទ្យា​ល័យ​នានា​ក្នុង​ទី​ក្រុង​ភ្នំ​ពេញ​ ។ សិក្ខាកាម​ទាំង​១០០​នាក់​នឹង​​ជា​​​អ្នក​សំ​រេច​​ក្រុម​ចាញ់​ឈ្នះ​ដោយ​ការ​អោយ​ពិន្ទុ​​​​​​តាម​រយៈ​​​​បទ​បង្ហាញ របៀប​របប​រៀប​ចំ ការ​ទំ​នាក់​ទំ​នង​ជា​មួយ​សិក្ខា​កាម​ និង​ការ​គ្រប់​គ្រង​ពេល​វេលា​ ។ល។ ​ ​​

ចៅ ​ក្រុម​ទាំង​បីមាន​លោក​ ជា​ សំណាង​ កញ្ញា​ សេង​ ធារី និង​​ លោក​ ម៉ាក​ សារ៉ាត​ ជាចៅ​ក្រម​​​សំ​រេច​លើ ​ការ​ដក​បេក្ខ​ជន​២​រូប​ទៀតពី​ការ​ប្រ​កួត​ដូច​សប្តាហ៍​ មុន​ៗដែរ​ ។​

ក្នុង​សប្តាហ៍​នេះ​​​បេក្ខ​ជន​​ទាំង​អស់​​ចាប់​ឆ្នោត​បែង​ចែក​ក្រុម​​និង​រើស​​​ប្រ​ធាន​ក្រុមរបស់​ខ្លួនរួម​គ្នា​តែ​ម្តង​​​​​​ ​។ ​ជា​ពិ​សេស​ក្នុង​សប្តា​ហ៍​នេះ​កញ្ញា​ទាំង​ពីរ​ដែល​នៅ​សល់​ក្នុង​ការ​ប្រ​កួត​​ គឺ​ កញ្ញា​​ ប៉ុន ពិ​សី ជា​ប្រ​ធាន​ក្រុមហ៊្វូណន ដែល​មាន​​​លោក​ សុខ​សាន្ត​ និង​ លោក​ ហ៊ុយ​ឡេង ចំ​នែក​ឯ​ កញ្ញា​ ស៊ុំ​ កល្យាណ ជា​ប្រធាន​ក្រុមចេនឡា​​ ដែល​មាន​សមាជិក២​​​រូប​ទៀត​គឺ ​លោក ចំ​រើន​ភា​រៈ ​និង​​ លោក​ សុ​វត្ថា ។​ លោក ​ ជា សំណាង​ ប្រ​គល់​​ថវិ​កា​​៥០​ដុល្លារ​ សំ​រាប់​ក្រុម​នី​មួយៗដើម្បី​ទុក​ចំ​ណាយ​លើ​ការ​​រៀច​​ចំ​សិក្ខា​សាលា​ដែល​មាន​រយៈ​ពេល​មួយ​ម៉ោង​សំ​រាប់​ក្រុម​នីមួយ​ៗ ។

វគ្គ​ហ្វិក​ហ្វឺនស្តី​ពី “ការរៀប​ចំ​សិក្ខា​សាលា”​ ​ត្រូវ​បាន​សំ​រប​សំ​រួល​ដោយ​មន្ត្រី​កម្ម​វិធី​របស់​មជ្ឈ​មណ្ឌល​អភិ​វឌ្ឍ​សង្គម ​​។ ក្នុង​រយៈ​ពេល​ពេញ​មួយ​ព្រឹក​ បេក្ខ​ជន​ទាំង​៦​រូប​បាន​ទទួល​នូវ​ចំ​ណេះ​ដឹង​ដ៏​ល្អ​ទាក់​ទង​និង​ការ​​ទំ​នាក់​ទំ​នង​ជា​មួយ​សិក្ខា​កាម ការ​ត្រៀម​ឯកសារ​សំ​រាប់​សិក្ខា​​សា​លា​ បទ​បង្ហាញ​ ។ល។

ដូច​ធម្ម​តា​ ក្រុម​​ទាំង​២​​មាន​ពេល​មួយ​ល្ងាច​សំ​រាប់​រៀប​ចំ​ដូច​ជា​ ការ​​ជ្រើស​រើស​ប្រ​ធាន​បទ ស្រាវ​ជ្រាវ​ឯកសារ​ និង​រៀប​ចំ​កិច្ច​​តែង​ការ​ និង​​ឯក​សារ​សំ​រាប់​ចែក​ជូន​ដល់​សិក្ខា​កាម ​។

​ ​ក្រុមហ្វូណន​បាន​ជ្រើស​រើស​យក​​ប្រ​ធាន​បទ “យុវជន​ និង​ភាព​អត់​ការ​ងារ​​ធ្វើ​” ចំនែក​ឯ​ក្រុម​ចេន​ឡា​ ជ្រើស​រើស​យក​​ប្រ​ធាន​បទស្តី​ពី “ភេទ​ និង ជេន​ឌឺរ​​” ​។ ​ក្នុ​ង​រយៈ​​​ពេល​ប្រ​មាណ​​​១ម៉ោង​ ក្រុម​ទាំង​ពីរ​បាន​បញ្ចេញ​អស់​នូវ​ទេព​កោ​សល្យ​របស់​ខ្លួន​ដើម្បី​ទទួល​​បាន​​ពិន្ទុ​​​​ខ្ពស់​ពី​សិក្ខាកាម​​។

ពេល​វេ​លា​បាន​មក​ដល់​ ក្រុម​ទាំង​ពីរ​​​ ​រង់​ចាំ​ស្តាប់​​​​​លទ្ធ​ផល​​ ។ ​​​​​ក្រុម​ហ្វូណន​ទទួល​បាន​សំ​លេង​​១១០៣ ​ចំ​នែក​ឯ​ក្រុម​​ចេនឡា​ទទូល​បាន​ពិន្ទុ ១០២៤ ។​ ដូច្នេះ ក្រុម​ហ្វូណន ទទួល​បាន​ជោគ​ជ័យ​ក្នុង​សប្តាហ៍​នេះ​ ។​ សំ​រាប់​ ក្រុម​ឈ្នះ បេក្ខ​ជន​និង​បេក្ខ​នារី​នឹង​ទៅ​​ជិះ​សេះ​​​កំ​សាន្ត​ និង​ទទួល​បាន​​ទឹក​ប្រាក់​ឧបត្ថម្ភ​ ពី​ក្រុម​ហ៊ុនដែល​មាន​ទីស្នាក់​​​នៅ​ទី​ក្រុង​ហុង​កុង​ ចំ​នួន​៧៥០​ដុល្លារ​សហ​រដ្ឋ​អា​មេ​រិក​ដើម្បី​ទិញ​សំ​ភារៈ​កុមារ​ និង​​ជួយ​ឧបត្ថម្ភ ​ដល់​មណ្ឌល​កុ​មារ​កំ​ព្រា​ផង​ដែរ​ ​ដោយ​មាន​ការ​ចូល​រួម​ចែក​​​សំ​ភារៈ​​ពី​កញ្ញា​ កែវ​ ពេជ្រ​ពិ​សី​ដែល​ជា​តារា​ភាព​យន្ត​ដ៏​ល្បីនៅ​ក្នុង​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ ។​

នៅក្នុង​បន្ទប់​ចៅក្រម៖ ចៅ ​ក្រម​ទាំង​បី​បាន​អនុញ្ញាត​អោយ​បេក្ខជន​ក្រុ​ម​ចាញ់​ ដែល​មាន​ កញ្ញា​កល្យាណ​ ជា​ប្រ​ធាន និង​ភារៈ និង​សុវត្ថា ពិភាក្សា​គ្នា​អំពី​ មូល​ហេតុ​ដែល​ធ្វើ​អោយ​ក្រុម​ចាញ់​ ហើយលើក​ឡើង​ថា​តើ​​បេក្ខ​ជន​ពីរ​រូប​ណា​​​ដែលគួរ​តែ​ត្រូវ​ចេញ​ពី​ការ​ប្រ​ កួត​ ។​ មាន​ការ​ជ​ជែក​ដេញ​ដោល​ច្រើន និង​តឹង​តែង​រវាង​បេក្ខ​ជន​ នឹង​សំ​ណួរ​ពិ​បាក​ៗ​ពី​ចៅ​ក្រម ។​ នៅ​ទី​បញ្ចប់​លោក​ជា​សំ​ណាង​បាន​ប្រ​កាស​អោយ​ភារៈ និង​សុវត្ថាត្រលប់​ទៅ​ផ្ទះ​វិញ​​ ។

សំ​រាប់​កុមារ​កំព្រា​នៅ​មណ្ឌល​កុមារ​មេត្តា​ធម៏ ដែល​ខ្លះ​កំព្រា​ដោយ​ឪពុក​ម្តាយ​ស្លាប់​ដោយ​ជំ​ងឺ​អេដស៍ និងខ្លះ​មាន​ផ្ទុក​មេរោគ​ដ៏​សាហាវ​នេះ​ទៀត​ផង​ បាន​ទទួល​ភាព​កក់​ក្តៅ​ពី​បេក្ខជន​របស់​កម្មវិធី​យុវជន​ឆ្នើម​ និង​ក្តី សង្ឃឹម​ថ្មី​ពី​សង្គម​ទាំង​មូល​ តាម​រយៈ​ការ​ចុះ​សួរ​សុខ​ទុក្ខ​នេះ​។

Advertisements

One Response to សប្តាហ៍ទី​៦

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: