ផន​ សុភី

សុភីសុភី​មាន​អាយុ​ ២០​ឆ្នាំ​​ មាន​ស្រុក​កំនើត​នៅ​ស្រុក​កោះ​សុទិន្ទ​ ខេត្ត​កំពង់​ចាម ហើយ​សព្វ​ថ្ងៃ​រស់​នៅ​ក្រុង​ភ្នំ​ពេញ​ជា​និស្សិត​ឆ្នាំ​ទី ២​ នៅ​សា​កល​វិ​ទ្យាល័យ​ភូមិន្ទ ភ្នំ​ពេញ​ ។
មតិ​ក្នុងការ​ជំរុញ​ទឹកចិត្ត ៖
– ចង់ចែកចាយ​បទពិសោធន៍​ដែល​ខ្លួនមាន​គឺថា​អ្វីដែល​ខ្ញុំមាន​មិនចង់​លាក់ទុក​ឡើយ​គឺ​ចង់​រួមចំណែក​ក្នុងការ​លើកកំពស់​សមត្ថភាព​យុវជន​ជំនាន់ក្រោយ​ឲ្យ​មាន​ស្មារតី​ខិតខំ​ប្រឹងប្រែង​បន្តទៅទៀត
– ចង់បាន​បទពិសោធន៍ និង ចំណេះដឹង​ថ្មីៗ​ពីអ្នក​ចូលរួម​មកវិញ ព្រោះ​ខ្ញុំគិត​អ្វីដែល​នាងខ្ញុំ​មាន​គឺ​វា​មិនទាន់​គ្រប់គ្រាន់​ពេញបរិបូរ​នៅឡើយទេ
– ចង់ពង្រឹង​សមត្ថភាព និង ចង់បង្កើត​ភាពក្លាហាន​ឲ្យ​បានច្រើន ត្រង់នេះ​គឺថា​ខ្ញុំត្រូវ​ឡើង​ប្រកួតប្រជែង​ជាមួយ​មនុស្ស​ជាច្រើន ហេតុនេះ​ខ្ញុំត្រូវមាន​ស្មារតី និង តាំង​អារម្មណ៍​ជាមុន
– ចង់​ប្រកួតប្រជែង​ឲ្យ​ដឹងពី​សមត្ថភាព​របស់​ខ្លួន ថាតើ​នៅមាន​ចំនុច​ខ្វះខាត និង ចំនុចខ្សោយ​ប៉ុណ្ណា​ទៀត​ដើម្បី​ងាយ​ធ្វើការ​កែប្រែ
– ចង់​ទទួលបាន​រង្វាន់​ដ៏មហាសាល​ពិសេស​គឺ​ដំណើរ​ទស្សនកិច្ច​ទៅកាន់​បរទេស​ព្រោះ​ខ្ញុំ​ចង់ដឹង​ថាតើ​ប្រទេសក្រៅ និង ប្រទេសយើង​មាន​លក្ខណៈ​យ៉ាងម៉េច
– ចង់​ទទួលបាន​កិត្តិយស និង កេរ្តិ៍ឈ្មោះ​ល្អ ព្រោះ​ពាក្យថា យុវជនឆ្នើម​ពិតជា​មិនធម្មតា​ទេ ។
អំពី​ភាព​ជា​អ្នកដឹកនាំ ៖
– មាន​បទពិសោធន៍ និង មាន​ចំណេះដឹង
– មាន​សីលធម៌ល្អ និង សុច្ចរិត​ត្រឹមត្រូវ
– មាន​ភាពស្មោះត្រង់
– មាន​ភាពអត់ធ្មត់ មិន​ធ្វើអ្វី​ដោយ​តក់ក្រហល់ ឬ ធ្លាក់ទឹកចិត្ត
– មាន​គំនិត​ច្នៃប្រឌិត និង អភិវឌ្ឍន៍
– មាន​ទំនាក់ទំនង​ល្អ​ជាមួយ​អ្នកដទៃ មានន័យថា​ចេះសួរ និង ចេះស្ដាប់​ដោយ​ភាពវាងវៃ​ពិសេស​មាន​សិល្បះ​ក្នុងការ​ធ្វើ​ទំនាក់ទំនង
– មាន​ទំនាក់ទំនង​ល្អ មាន​គំរោង​ច្បាស់លាស់​ប្រកបដោយ​ក្ដីសង្ឃឹម និង មាន​យុទ្ធសាស្ត្រ
– មិន​បង្កភាព​អន្តរាយ​ដល់​អ្នកដទៃ
– ចេះបង្ហាញ​ពី​គំរូល្អៗ​ដល់​អ្នកដទៃ
– ជាមនុស្ស​ដែលមាន​ទសពិធរាជធម៌​នៅក្នុងខ្លួន (ធម៌ទាំង ១០)
អំពី​បទពិសោធន៍ ៖
– ២០០៣-២០០៤ ធ្វើជា​ប្រធានថ្នាក់​មាន​នាទីគ្រប់គ្រង​សមាជិក​ក្នុងថ្នាក់ ជាអ្នក​ផ្ដល់ព័ត៌មាន​ទៅកាន់​សាលា និង ពីសាលា​ទៅកាន់​សមាជិក​វិញ
– ២០០៤-២០០៥ ធ្វើជា​ប្រធានថ្នាក់​ដដែល
– ២៩ កក្កដា ២០០៦ បើក​សិក្ខាសាលា ដឹកនាំក្រុម​ពិភាក្សា​ដើម្បី​អនុវត្តន៍​បញ្ចប់វគ្គ ភាពជា​អ្នកដឹកនាំ និង បច្ចេកទេស​សម្របសម្រួល
– ២៩ តុលា ២០០៦ ចុះ​សម្របសម្រួល ដឹកនាំក្រុម​កុមារ និង អប់រំ​ស្ដីអំពី​អំពើ​ហិង្សា និង សន្តិភាព
– ១០-១១-១២ ធ្នូ ២០០៦ ជា​គណកម្មការ​រៀបចំ​ស្តង់​ក្នុងការ​តាំងពិព័ណ៌ ” ទេពកោសល្យ និង ស្នាដៃ​យុវជន​ដើម្បី​សន្តិភាព ” របស់ YFP
ចូលរួម​ចែកចាយ​បទពិសោធន៍​ជាមួយ​និស្សិត​ឡាវ នៅ YFP
– ចូលរួម​សកម្មភាព​ការងារ​សង្គមមួយ​គឺ​រើសសម្រាម​ជំវិញ​បរិវេណ​វត្តភ្នំ ក្បាលឆាយ មាត់ទន្លេ​ជាមួយ SNP
ប្រសិនបើ​ជាប់​ជា​យុវជនឆ្នើម ៖
ខ្ញុំពិតជា​មាន​ភ័ព្វសំណាង​មួយ​ដ៏ខ្ពស់​បំផុត​សម្រាប់ខ្ញុំ​ដែល​មិនធ្លាប់មាន​ពីមុនមក ។ ចំពោះ​គំរោង​នឹង​ធ្វើ​បន្តទៀត​គឺថា​ខ្ញុំនឹង​ខិតខំ​ព្យាយាម​ពង្រឹង​នូវ​ចំណេះដឹង​បន្ថែមទៀត​ពិសេស​ស្វែងរក ស្រាវជ្រាវ និង ហ្វឹកហាត់​បន្ថែម​លើ​ជំនាញ​ភាពជា​អ្នកដឹកនាំ​ឲ្យបាន​ល្អ​ប្រសើរ​ព្រោះ​ខ្ញុំគិតថា​បទពិសោធន៍ និង ចំណេះដឹង​ត្រឹមនេះ​មិនទាន់​គ្រប់គ្រាន់​ពេញលេញ​បរិបូរណ៍​នៅឡើយ​ទេ ។ ចំនុច​ដែល​សំខាន់​គឺថា​នាងខ្ញុំ​នឹងចែកចាយ អប់រំ​ដល់​យុវជន​ជំនាន់ក្រោយៗ​ឲ្យ​មាន​ភាពប៉ិនប្រសប់ ការ​ច្នៃប្រឌិត​ខ្ពស់ ភាពជា​ម្ចាស់ការ ជាពិសេស​ផ្នែកសីលធម៌​ដើម្បី​ប្រែក្លាយ​ជា​មេដឹកនាំ​មួយ​ពេញលេញ​ដែលអាច​ដឹកនាំ​ខ្លួន​ឯង និង សង្គមជាតិ​ទាំងមូល​ឆ្ពោះ​ទៅរក​ការ​អភិវឌ្ឍន៍ ។ លើសពីនេះ​ខ្ញុំនឹង​ព្យាយាម​បំផុស​គំនិត​ដល់​យុវជន​ឲ្យមាន​សកម្មភាព​ល្អ​នៅក្នុង​សង្គម​ដូចជា វាចាគពី​គ្រឿងញៀន ហិង្សា ជំងឺអេដស៍ សង្គម​មាន​សោភ័ណភាព បរិយាកាស​ល្អ …ថែមទៀតផង ។
អំពី​ទស្សនៈវិស័យ ៖
ស្ថានភាព​របស់​យុវជន​កម្ពុជា​ក្នុងពេល​បច្ចុប្បន្ន​គឺមាន​ភាពពិបាក និង តឹងតែង​ជាទីបំផុត ព្រោះថា​សង្គម​យុវជន​សព្វថ្ងៃ​ពោរពេញ​ដោយ​គ្រឿងញៀន ហិង្សា​កាប់ចាក់ តម្លៃ​សីលធម៌​នៅក្នុង​សង្គម​កាន់តែ​ធ្លាក់ចុះ ភាព​អត់ការងារ​ធ្វើ​កាន់តែ​កើនឡើង​ជាដើម ក៏ប៉ុន្តែ​ក៏នូវមាន​យុវជន​មួយចំនួន​មាន​វប្បធម៌ល្អ​ចាកផុត​ពី​អំពើពាលា​ដោយ​ខិតខំ​រៀនសូត្រ ចូលរួម​ចំណែក​ការងារ​នៅក្នុង​សង្គម​យ៉ាង​ផុសផុល​ផងដែរ ។ ចំពោះ​គំនិត និង ទស្សនវិស័យ​ដើម្បី​ចូលរួម​ស្ដារ​ស្ថានភាព​របស់​យុវជន​គឺ ៖
– អប់រំ និង ផ្សព្វផ្សាយ​ជាបន្ត​ដល់​យុវជន​នៅតាម​គ្រប់តំបន់
– ឲ្យ​តម្លៃ និង លើកទឹកចិត្ត​ដល់​យុវជន​ឲ្យ​មានការ​ច្នៃប្រឌិត
– ផ្ដល់ឱកាស​ឲ្យ​យុវជន​បាន​ជួបជុំគ្នា​ដើម្បី​ផ្លាស់ប្ដូរ​បទពិសោធន៍​គ្នា ចំនុច​ដ៏ពិសេស​នេះ​គឺថា រដ្ឋាភិបាល​ក៏ដូចជា​ស្ថាប័ន អង្គការ NGOs នានា​គួរតែ​បង្កលក្ខណៈ​ងាយស្រួល​ដល់​យុវជន​បាន​ចូលរួម​សកម្មភាព​ក្នុងសង្គម ចេះ​ធ្វើ​ទំនាក់ទំនង​ល្អ ចេះ​សហការណ៍​ជាមួយ​ស្ថាប័ន​នានា ចេះ​យកចិត្ត​ទុកដាក់​ពី​បញ្ហា​សង្គម​ដោយ​ទទួលស្គាល់​នូវតួនាទី និង សមត្ថភាព​របស់​ខ្លួន​ក្នុងការ​ចូលរួម​ដោះស្រាយ ។

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: