លី​ មិនា

មិនាលី​​ មិនា មាន​អាយុ​​២២​ឆ្នាំ​ មាន​ស្រុក​សិរី​សោ​ភ័ណ្ឌ ខេត្ត​បន្ទាយ​មាន​ជ័យ​ សព្វថ្ងៃ​រស់​នៅ​ទី​ក្រុង​ភ្នំ​ពេញ​​ជា​និស្សិត​ឆ្នាំ​ទី​២នៅ​​សា​កល​វិទ្យា​ល័យ​ភូមិន្ទ​នី​តិ​សាស្ត្រ​​​ និង​វិទ្យា​សាស្ត្រ​សេដ្ឋ​កិច្ច​ ។
មតិ​ក្នុងការ​ជំរុញ​ទឹកចិត្ត ៖
ខ្ញុំ​ចង់​បញ្ចេញ​នូវ​ភាពក្លាហាន សមត្ថភាព ទេពកោសល្យ​របស់​ខ្លួន និង ចង់បាន​បទពិសោធន៍​ថ្មីៗ ពី​ការប្រកួតប្រជែង និង ចង់​សម្ដែងនូវឆន្ទះ​មួយថា យុវជន​ត្រូវតែ​ហ៊ាន​បញ្ចេញ​សមត្ថភាព​ផ្ទាល់ខ្លួន ព្រោះ​យុវជន​គឺ​ជា​ទំពាំងស្នង​ឬស្សី ហើយ​កម្មវិធី​នេះ មាន​បង្កប់នូវ​ចំណេះដឹង​ល្អៗ ដើម្បី​ក្លាយខ្លួន​ជា​អ្នកដឹកនាំ គ្រួសារ សហគមន័ … ការ​ប្រកួតប្រជែង​នេះ បាន​លើក​ទឹកចិត្ត និង ផ្ដល់​កំលាំងចិត្ត​ដល់​យុវជន​ដើម្បី​បង្ហាញ​យុវជន​ដែលមាន​សមត្ថភាព​ដើម្បី​ក្លាយជា​យុវជនឆ្នើម​ដែល​ជា​មនុស្ស​ដ៏មាន​ប្រយោជន៍​សម្រាប់​សង្គម និង ប្រទេសជាតិ ។
អំពី​ភាព​ជា​អ្នកដឹកនាំ ៖
មេដឹកនាំ​ល្អម្នាក់​គួរមាន​គុណសម្បត្តិ ដូចជា មាន​ចំណេះដឹង​ខ្ពង់ខ្ពស់ មាន​ភាពឆ្លាតវៃ មាន​ទេពកោសល្យ មាន​ការជឿជាក់​លើខ្លួនឯង មាន​ទំនួលខុសត្រូវខ្ពស់ មាន​សីលធម៌​រស់នៅល្អ ជា​មនុស្ស​មាន​ឥទ្ធិពល​លើ​អ្នកដទៃ មាន​ឥរិយាបថ​សមរម្យ ចំពោះ​អ្នក​នៅក្រោម​បង្គាប់ ហើយ​អ្នកដឹកនាំ​ត្រូវ​មាន​ការអភិវឌ្ឍន៍ ហ៊ាន​សម្រេចចិត្ត​ធ្វើអ្វីមួយ​ប្រកបដោយ​ការ​ត្រិះរិះ​ពិចារណា​ខ្ពស់ ចេះ​ទទួលយក​គំនិតយោបល់​ល្អៗ ពី​អ្នក​នៅក្រោម​បង្គាប់ មិន​អត្តនោម័ត​តែម្នាក់ឯង ទទួលយក​ការ​រិះគន់​ដើម្បី​ស្ថាបនា​ពី​អ្នកដទៃ ។
អំពី​បទពិសោធន៍ ៖
ធ្លាប់ធ្វើ​ជា​អ្នកដឹកនាំ​ក្នុងសាលា ពេល​រៀន​នៅ​វិទ្យាល័យ គឺ ជា​ក្រុមប្រឹក្សា​វិន័យ ដឹកនាំ​ក្រុម​ពិភាក្សា​នៅពេល​ចូលរួម​សិក្ខាសាសា​ផ្សេងៗ
ធ្លាប់​បំផុសគំនិត​ឲ្យ​មិត្តរួមថ្នាក់​ធ្វើការងារ​ស្ម័គ្រចិត្ត​ដោយ​ចំណាយ​ថវិការ​ផ្ទាល់ខ្លួន​ដើម្បី​ចែកជួន​ក្មេងអនាថា​នៅ​សហគមន៍
ដឹកនាំ​មិត្តភ័ក្រ​បង្កើត​ក្លឹបសិក្សា​នៅពេល​ទំនេរ ។
ប្រសិនបើ​ជាប់​ជា​យុវជនឆ្នើម ៖
ខ្ញុំនឹងយក​បទពិសោធន៍ និង ចំណេះដឹង​ដែល​ខ្ញុំ​ទទួលបាន​ទៅធ្វើការ​អប់រំ​មិត្តភ័ក្រ និង ធ្វើការ​ណែនាំ​ពួកគេ​ឲ្យ​មាន​ចិត្តក្លាហាន​បញ្ចេញ​នូវសមត្ថភាព ទេពកោសល្យ និង ចំណេះដឹង​របស់ពួកគេ​ឲ្យ​ក្លាយ​ជា​ពលរដ្ឋល្អ និង ធ្វើជា​គំរូ​ដល់​យុវជន​ដទៃ ឲ្យ​ពួកគេ​ដឹងថា​យុវជន​ក៏មាន​សមត្ថភាព​និង ទេពកោសល្យ​អាច​ធ្វើជា​អ្នកដឹកនាំ​បាន ហើយ​និង​ធ្វើជា​យុវជន​គំរូម្នាក់​សម្រាប់​សង្គម ដោយ​បំផុស​មិត្តភ័ក្រ​ឲ្យ​ពួកគេ​ចំណាយពេល​ជួបជុំ​គ្នា​ដើម្បី​ទទួលយក​ចំណេះដឹង និង បទពិសោធន៍ ដែល​ខ្ញុំ​ទទួលបាន​ចែករំលែក​ឲ្យ​ពួកគេ និង ណែនាំ​ពួកគេ​ឲ្យ​ចែករំលែក​ចំណេះដឹង​ល្អៗ​ទៅ​អ្នកដទៃ​ទៀត ។
អំពី​ទស្សនៈវិស័យ ៖
តាមការ​អង្កេត​របស់​ខ្ញុំ ស្ថានភាព​យុវជន​កម្ពុជា​បច្ចុប្បន្ន​ភាគច្រើន​មាន​ទឹកចិត្ត​ក្លៀវក្លា ក្នុងការ​ជួយ​ការងារ​សង្គម ព្រោះ​នៅក្រោម​អង្គការ សហគមន៍​ជាច្រើន​ដែល​ពោរពេញ​ទៅដោយ​យុវជន​ធ្វើ​ការងារ​ស្ម័គ្រចិត្ត ដូចជា ចុះទៅ​អប់រំ​ដល់​សហគមន៍ អំពី​ផលប៉ះពាល់​នៃ​គ្រឿងញៀន គ្រឿងស្រវឹង ហើយ​នៅតាម​សកលវិទ្យាល័យ​នានា មាន​ចំនួន​ដ៏ច្រើន​លើសលប់​ដែលបាន​ដាក់ពាក្យ​ចូលរៀន​ដែល​ទាំងនេះ​គឺ​ជា​ធនធាន​មនុស្ស​ដ៏សំខាន់ ក្នុងការ​អភិវឌ្ឍន៍​ប្រទេសជាតិ ប៉ុន្តែ​ផ្ទុយមកវិញ យុវជន​មួយភាគតូច​កំពុងតែ​ភ្លើតភ្លើន​នឹង​សម្ភារៈ និង ការ​អូសទាញ​របស់​ពួកទម្មិឡ ដែល​ដើរ​ទៅរក​ផ្លូវអបាយមុខ ហើយ​ដើម្បី​ឲ្យ​ស្ថានភាព​យុវជន​មាន​ភាពល្អ​ប្រសើរ ដំបូង​គឺ​ត្រូវ​ចាប់ផ្ដើម គ្រួសារ​តាមដាន​រាល់សកម្មភាព​សិក្សា​របស់​កូន បន្ទាប់មក​គឺ​សាលារៀន ដោយផ្ដោត​សំខាន់​ទៅលើ​សីលធម៌​រស់នៅ លើសពីនេះ​គឺ​រដ្ឋាភិបាល​ត្រូវ​បង្កើត​ឲ្យមាន​សិក្ខាសិលា​ផ្សេងៗ​ដោយ​អនុញ្ញាត​ឲ្យ​យុវជន​ចូលរួម ។

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: