ស៊ន សារ៉ាត

សារ៉ាតសារ៉ាត​មាន​អាយុ​២៤​ឆ្នាំ​ និង​មាន​ស្រុក​កំ​នើត​នៅ​ខេត្ត​កំពង់​ស្ពឺ​ សព្វ​ថ្ងៃ​រស់​នៅ​ក្នុងក្រុង​ភ្នំពេញ​​ ។ សារ៉ាតមាន​មុខ​ងារ​ជា​អគ្គ​លេខា​ធិ​ការ​​នៅ​ក្នុង​ចល​នា​និស្សិត​ដើម្បី​លទ្ធិ​ប្រ​ជាធិបតេយ្យ​ ។
មតិរបស់សារ៉ាត៖
រាល់​សកម្មភាព​របស់​យុវជន​ទាំងអស់​ពិតជា​សំខាន់​ណាស់​ក្នុងការ​អភិវឌ្ឍ​សង្គម ដើម្បី​ពង្រឹង​ភាពក្លាហាន និង​សមត្ថភាព​ព្រមទាំង​បង្កើត​ស្នាដៃ​និង​បង្ហាញ​ពី​ទេពកោសល្យ​ពី​ធម្មជាតិ​សម្រាប់​ខ្លួនឯង​កាន់តែ​ប្រសើរ ។ សកម្មភាព​នៃ​ការ​ចូលរួម គឺ​ដើម្បី​បំផុស​គំនិត​ស្មារតី​និង​ជំរុញ​ឆន្ទះ​យុវជន​ក្នុង​ប្រព័ន្ធ​អប់រំ​និង​ក្រៅ​ប្រព័ន្ធអប់រំ​ឲ្យ​ឃើញ​ពី​អត្ថប្រយោជន៍​និង​តួនាទី​របស់​ខ្លួន​ក្នុងសង្គម​ឲ្យ​ទូលំទូលាយ ។ ការ​ប្រកួតប្រជែង​ពិតជា​បង្កើន​ចំនេះដឹង​ថ្មីៗ មាន​បទពិសោធន៍ និង យុទ្ធសាស្ត្រ​ល្អៗ​ព្រមទាំង​ទំនាក់ទំនង​ល្អ​រវាងបណ្ដា​ក្រុម​យុវជន​ពី​គ្រប់​មជ្ឈដ្ឋាន ឆ្លុះ​បញ្ចាំង​ពីការ​ចូលរួម​នៃ​កំលាំង​យុវជន​ដ៏ធំ​សម្បើម​ផ្នែក​បញ្ញាស្មារតី និង សុខភាព រាងកាយ​មាំមួន​ជា​កំលាំង​ចលករ ។ កត្តា​ទាំងនេះ​ហើយ​ដែល​ជំរុញ​រូបខ្ញុំបាទ​ចូលរួម​ប្រកួតប្រជែង​ដើម្បី​ក្លាយ​ជា​យុវជនឆ្នើម​មួយរូប ក្នុងការ​កសាង​ស្នាដៃ និង កិត្តិយស និង​ដើម្បី​បង្ហាញ​ពី​សមត្ថភាព​និង បទពិសោធន៍​ដែល​ធ្លាប់មាន​កន្លងមក ឈានដល់​ការ​ប្រកួតប្រជែង​នេះ ពិសេស​គឺ​រៀបចំ​គោលដៅ​ឲ្យ​សម្រេច​ជោគជ័យ​ក្នុង​សមត្ថភាព​ជា​អ្នកដឹកនាំ​វ័យក្មេង សម្រាប់​ពេលអនាគត ដ៏ប្រសើររុងរឿង។
ភាពជាអ្នកដឹកនាំ៖
គុណសម្បត្តិ​និង​លក្ខណៈសម្បត្តិ​របស់​អ្នកដឹកនាំ​ត្រូវ​ប្រកាន់​ខ្ជាប់​រួមមាន៖
ត្រូវតែមាន​សមត្ថភាពខ្ពស់​ដើម្បីអោយ​សំរេចគោលដៅ​ពិសេស​ការសំរេចចិត្ត​ដ៏ត្រឹមត្រូវ។
ត្រូវចេះ​រៀបចំផែន​ការ មានគោលដៅ​ទិសដៅ​ជាក់លាក់​សំរេច​លទ្ធិផល​គួរជាទីពេញចិត្ត។
ត្រូវមានគុណធម៌​ សីលធម៌​និង​សុជីវធម៌​ខ្ពស់​មានន័យ​ថា​ភាព​ជាគំរូ​គេចំពោះអ្នកដទៃ។
ត្រូវហ៊ាន​ក្លាហាន​ស្ដាប់ការ​តិះទៀន​ដើម្បី​ស្ថាបនា។
ត្រូវចេះ​បែងចែក​ការងារ​និង​អំណាច​ព្រមទាំង​ការប្រគល់​ភារកិច្ច​ទៅតាម​តួនាទី​ត្រឹមត្រូវ។
មានទឹកចិត្ត​ទូលាយ​និង​ការទទួលខុស​ត្រូវខ្ពស់រាល់​ទង្វើនៃ​ការដឹកនាំ។
ត្រូវស្គាល់​ខ្លួនឯង​និង​អ្នកដទៃ​ជុំវិញខ្លួន។
មានទេពកោសល្យ​ផ្ទាល់ខ្លួន​និង​បង្កើន​ប្រជាប្រិយភាព​របស់ខ្លួន។
បទពិសោធន៍ផ្ទាល់ខ្លួន៖
ធ្លាប់ជា​ប្រធាន​ថ្នាក់តាំង​ពីអនុវិទ្យាល័យ​រហូតដល់​ថ្នាក់មហាវិទ្យាល័យ ក្នុងការ​គ្រប់គ្រង​និងដឹកនាំ​សិស្សនិស្សិត​និងយុវជន​មានស្ថានភាព​និងសណ្ដាប់ធ្នាប់​យ៉ាង​ល្អ​ប្រសើរ​ណាស់។
ជា​គ្រូបង្រៀន​ភាសាអង់គ្លេស​តាំងពី​ឆ្នាំ២០០៣រហូត​ដល់បច្ចុប្បន្ន។
ជាយុវជនស្ម័គ្រ​ផ្នែកសង្កេតការណ៍​នៅឯរដ្ឋសភាជាតិ​នៃអង្គការ​YCC.
មានតួនាទីញ​ជាអ្នកគ្រប់គ្រង​បណ្ដាញ​យុវជន​ស្ម័គ្រចិត្ត​របស់​(SMD)។
ឆ្នាំ២០០៦បាន​ជាប់ឆ្នោត​ជ្រើសរើស​ជាប់ជាអគ្គលេខាធិការ​នៅសមាគមចលនា​និស្សិត​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ​(SMD)។​ដឹកនាំ​ក្រុមយុវ​ជន​ចូល​រួម​ប្រជុំ​និង​សកម្មភាព​សង្គម​បានច្រើ​និង​យុទ្ធ​នា​ការ។
ជាអ្នកគ្រប់គ្រង​កម្មវិធីនិង​សំរបសំរួល​កម្មវិធី​នៃវគ្គបណ្ដុះបណ្ដាល​ព្រមទាំង​រៀប​ចំរបាយការណ៍​ក្រោយ​បញ្ចប់​វគ្គ​និមួយ​ៗ​។
នៅថ្ងៃទី២៣-៣៤ ខែធ្នឆ្នាំ២០០៦​ដឹកនាំ​ក្រុម​និស្សិត​និង​ព្រះសង្ឃ​ទស្សនៈកិច្ច​ព្រំដែន​ខ្មែរថៃ។
ប្រសិនបើជាប់ជ័យលាភី៖
រៀបចំ​កសាង​ស្នាដៃ​និងពង្រឹង​សមត្ថភាពផ្ទាល់ខ្លួន​បន្ថែមទៀត​អោយកាន់​តែខ្លាំង។
បន្ដការ​ដឹកនាំក្រុម​បណ្ដាញយុវជន​អោយកាន់តែរឹងមាំ​និង​បំផុសឆន្ទៈ​នៃ​ស្មារតី​យុវជន​អោយមាន​ការ​ចូលរួម​កាន់​ច្រើន​ឡើង។
ការពង្រីក​បណ្ដាញយុវជន​នៅតាមសមាគម​របស់ខ្ញុំបាទ​អោយបាន​ច្រើនពី​បណ្ដា​សកលវិទ្យាល័យ​និង​មហា​វិទ្យាល័យ ព្រមទាំង​មានរបាយការណ៍​ជាក់លាក់​និង​ប្រសិទ្ធិភាព​ខ្ពស់​ដើម្បីជំរុញ​លើកទឹកចិត្ត​និង​លើក​កំពស់​ស្មារតី​របស់យុវជន​ យ៉ាង​ពេញទំហឹង។
ឆ្លុះបញ្ចាំង​អំពីស្នាដៃ​យុវជនពិតៗ​តាមរយៈ​ការចងក្រង​ជាអត្ថបទ​តាមវេបសាយ​និង​បច្ចេកទេស​ផ្សេងៗ​សំរាប់​យុវជន ជំនាន់​ក្រោយ។
ជារួម​មកខ្ញុំ​នឹងយកលទ្ធផល​ដែលល្អៗ​ពីការប្រកួតប្រជែងនេះ​ទៅពង្រឹង​សមត្ថភាព​ផ្ទាល់ខ្លួន​អោយកាន់​តែរឹងមាំ និងរៀបចំសកម្មភាព​នៃការដឹកនាំ​យុវជន​ក្នុងសមាគម​របស់ខ្លួន​អោយមាន​ប្រជាប្រិយភាព​។​ទន្ទឹម​និង​នោះ បំផុសគំនិត​ស្មារតីយុវជន​អោយមាន​ភាពក្លាហាន​និងជឿជាក់​ដើម្បី​ក្លាយខ្លួន​ជាយុវជន​គំរូ​ក្នុង​ការដឹកនាំ យុវជនដទៃ​ទៀត​អោយសំរេច​គោលដៅ​ឈានទៅរក​ការលើក​ស្ទួយនូវ​គោលការណ៍​អភិវឌ្ឍន៍​យុវជនជាតិ​ទាំងមូល។
អំពីទស្សនៈវិស័យ៖
តាមការ​សង្កេតឃើញ​ពីស្ថាន​ភាពយុវជន​នៅកម្ពុជា​គឺ​មាន​កំរឹត​នៅឡើយ​ទាំងការ​បែងចែក​ជាច្រើន​ ក្រុមស្រប​​តាម​បរិយាកាសសង្គម​ដែលផ្ដល់​អោយ។​បញ្ហា​ដែលយុវជន​មួយចំនួន​ធំកំពុង​ជួបប្រទះ គឺភាពគ្មាន​ការងារ​ធ្វើ​របស់យុវជន​និស្សិត​ក្រោយ​បញ្ចប់ការ​សិក្សានិង​មួយចំនួន​ទៀត​ទំនេរ​ច្រើនឈាន ទៅដល់ការ​វង្វេងនិង​ល្បែងស៊ីសង​និងការសេពគ្រឿងញៀន​កាន់តែច្រើន​ឡើងៗ​។ដោយគ្មានការ យកចិត្តទុកដាក់​របស់អាជ្ញាធរ​និង​ភាពមិន​ទទួល​ខុសត្រូវ​របស់​រដ្ឋាភិបាល។
ដើម្បី​អោយស្ថានភាព​កាន់តែប្រសើរ​ឡើងវិញ​ត្រូវរក​ទីផ្សារ​ការងារ រដ្ឋាភិបាល​ត្រូវតែ​លើកស្ទួយ​នូវគោលការណ៍​អភិវឌ្ឍន៍​យុវជន​ជាកត្តាចំបង​។​គឺធ្វើយ៉ាង​ណាអោយ យុវជន​ដឹងពី​តួនាទីរបស់ខ្លួន​ក្នុងសង្គម​ដើម្បីជៀស​ផុតពីអំពើ​អបាយមុខ​បង្កើត​ក្រុមការងារ​ស្ម័គ្រ​តាមសមាគម​បានច្រើន។
ខ្ញុំបាទ​សង្ឃឹម​យ៉ាងជឿជាក់​ថាស្ថានភាព​យុវជន​កាន់តែប្រសើរ​ឡើងវិញ​បើកាលណា​រដ្ឋាភិបាល​ចាត់វិធាន​ ការណាមួយ​ដ៏ត្រឹមត្រូវ​ហើយយកចិត្តទុកដាក់​ទៅលើ​យុវជននោះ​ពិតជាមាន​ការចូលរួម​ក្នុង សង្គម​នយោបាយ​របស់យុវជន​យ៉ាងប្រសើរ។

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: