ស៊ុំ កល្យាណ

កល្យាណកល្យាណ​មាន​អាយុ​២០​ឆ្នាំ​ មាន​ស្រុក​កំនើត​នៅ​ក្រុង​ភ្នំពេញ​ ។​ សព្វ​ថ្ងៃ​ កល្យាណ​ជា​និ​ស្សិត​ឆ្នាំ​ទី​៣​ ផ្នែក​ធនាគារ​ និង​ហិរញ្ញ​វត្ថុ​នៅ​សា​កល​វិ​ទ្យា​ល័យ​ន័រ​តុន​ ។
មតិរបស់កល្យាណ៖
នាង​ខ្ញុំ​ចង់​ពង្រឹង​និង​ពង្រីក​បន្ថែម​នូវ​ចំណេះ​ដឹង​ខាង​ផ្នែក​ភាព​ជា​អ្នក​ដឹក​នាំ​។​​​​​នាង​ខ្ញុំ​មើល​ឃើញ​ថា​យុវជន​ភាគច្រើន​នៅ​មិនទាន់​មាន​ភាពក្លាហាន​ក្នុង​ការ​ធ្វើ​ការ​ងារ​និង​ការ​សម្រេច​ចិត្ត​។​ដូច្នេះ​នាង​ខ្ញុំ​ចង់​ធ្វើ​ជា​គំរូ​ល្អ​សម្រាប់​ពួក​គេ​។​ដោយ​មាន​ការ​ជឿ​ទុក​ចិត្ត​លើ​ខ្លួនឯង​និង​មានការ​លើក​ទឹក​ចិត្ត​ពី​​ឳពុកម្តាយ​មិត្ត​ភក្តិ​និង​អ្នក​រួម​ការ​ងារ​ស្ម័គ្រ​ចិត្ត​ទាំង​អស់​គ្នា។
​កត្តា​ដ៏​ចំបង​ក្នុងការ​ជំរុញ​ទឹកចិត្ត​អោយ​ខ្ញុំ ចូល​រួម​ក្នុង​ការ​ប្រកួត​ប្រជែង​នេះ​ដោយ​សារ​ទីមួយ​មានការ​ផ្តល់​ចំណេះ​ដឹង និង​ ការ​លើក​ទឹកចិត្ត​ ពីលោក​ឈួន ​បូរិត​ ប្រធាន​អង្កការ​យុវជន​ខ្មែរ និង ការ​អភិវឌ្ឍ​សង្គម (KYSD) ដោយ​លោក​គិត​ថា​ខ្ញុំ ​អាច​មាន សមត្ថភាព ក្នុងការ ប្រកួត​ប្រជែង ក្នុង​កម្ម​វិធី​នេះ បាន ហើយ​អ្វីដែល​ធំមួយ​ទៀត នោះគឺត្រូវ​នឹងការ រំពឹងទុក របស់នាង ខ្ញុំផ្ទាល់ តែម្តង ដោយ មានការចង់ ពង្រឹង និង ពង្រីកបន្ថែម ចំពោះ ចំណេះដឹង​ខាងផ្នែក “ភាពជា អ្នកដឹកនាំ” តាមរយះការ ប្រកួតប្រជែងនេះ ដើម្បីទទួលបាន នូវចំណេះដឹងថ្មីៗ ពីបេក្ខជន ដែលបាន​ដាក់​ពាក្យ ប្រលងប្រជែង នេះ ទាំងអស់ ។ ទី២ ភាព ជាអ្នកដឹកនាំ ផ្ទាល់ខ្លួន នៅមិនទាន់ មានភាព ក្លាហាន ក្នុងការ ធ្វើការងារ និង ការសំរេចចិត្ត ផ្សេង ៗ ដូចនេះហើយ ទើបនាងខ្ញុំចង់ធ្វើ ជាគំរូមួយ ដ៏ល្អសំរាប់ពួកគេ ហើយអាច ទទួល បានពីការ សិក្សា និង ការផ្លាស់ប្តូរ បទពិសោធន៍ នៅ ពេលនេះ ទៅចែកចាយ ដល់ ពួកគេ តាមរយះ ការបើក វគ្គ បណ្តុះបណ្តាល រឺ អប់រំ បន្តតាម តែអាចធ្វើ ទៅបាន ។ ទី៣ ដោយ សារមាន ការជឿ ទុកចិត្ត លើខ្លួនឯង និង មានការ លើកទឹកចិត្ត ពីឪពុក ម្តាយ មិត្តភ័ក្រ្ត និង អ្នករួមការងារ ស្ម័គ្រចិត្ត ទាំង អស់គ្នា ។
ភាពជាអ្នកដឹកនាំ៖
ជាមនុស្ស ដែលរួសរាយរាក់ទាក់ សុភាពរាបសារ មានន័យ ថាជាមនុស្ស ដែលចេះ ស្វាគមន៍ ចំពោះ មនុស្ស ទូទៅ និង មិនច្រឡោងខាង មិនងាយអួត មិន ក្រអើតក្រទម។
មានភាពស្និតស្នាល និង ផ្តល់ទំនុកចិត្ត មានន័យ ថាអ្នកដឹកនាំ ត្រូវតែដឹង ពីសុខទុក្ខ និង ស្គាល់ គ្នាទៅវិញទៅមក និង មានទំនាក់ទំនង ល្អ ចេះផ្តល់ភាពកក់ក្តៅ ចំពោះ មនុស្ស ទូទៅ ។
ចេះផ្តួចផ្តើម គំនិត និង បំផុស គំនិត មានន័យថា យើង ជាអ្នក ដឹកនាំ ត្រូវតែ ឈានមុខគេ គឺត្រូវចេះ បំផុសគំនិត ដើម្បី អោយ សមាជិក របស់ខ្លួន ដឹង រឺ យល់។
ប្រកាន់ខ្ចាប់ នូវភាពយុត្តិធម៌ មានន័យថា មិនលំអៀង រឺ ទោទន់ទៅរក តែម្ខាងៗ រឺបក្សពួក និយមទេ។
ត្រូវធ្វើ​​អោយអ្នក ចូលរួម មានសមត្ថភាព ក្នុងការ សំរេចបាន នូវគោលបំនង មានន័យថា ពួកគេ មានសិទ្ធិ​​ក្នុង​ការចូលរួម​អោយ បានគ្រប់ៗគ្នា…។
ពេលខ្លះ​អ្នកដឹកនាំ មិនមាន​​ចំនុច ទាំងប៉ុន្មានខាងលើ នោះទេ តែគាត់អាច ជាអ្នកដឹកនាំ មួយរួប ដ៏ល្អដែរ ដោយសារ តែគាត់ មានបទពិសោធន៍ ក្នុងជីវិត ដែលទាក់ទង និង ការដឹកនាំ ហើយគាត់ អាច ដោះស្រាយ បញ្ហា ចំពោះមុខ​ បានយ៉ាងល្អ មានគំនិត ច្នៃប្រឌិត មានការ ស្រលាញ់ គាំទ្រ ពីមនុស្ស ទាំងឡាយ និង មានដុង ពីកំណើត ។
ស្តីពីបទពិសោធន៍ផ្ទាល់ខ្លួន៖
ធ្លាប់ ធ្វើ ជាប្រធាន ក្លឹប តំលៃ​នៃយុវជនខ្មែរ (VoKY) (អតីតក្លឹប​CoDP ​បច្ចុប្បន្ន) នៃ អង្កការ​កម្មវិធី អភិវឌ្ឍន៍​ ធនធាន​យុវជន(YRDP) បន្ទាប់​ពីបាន រៀនចប់ វគ្គ​សិក្ខាសាលា “ការអភិវឌ្ឍន៍ខ្លួនឯង” ក្រោមការបោះឆ្នោត ​ជ្រើសតាំង សិក្ខាកាម ដែលបាន​សិក្សាវគ្គនោះ ហើយធ្វើ ការដឹកនាំ​ក្រុមចុះទៅ សំណេះសំណាល និង សិក្សាពី​ជីវភាព រស់នៅ របស់ប្រជាជន នៅ ភូមិ ប៉ែហែល ឃុំ សុព័រទេព ស្រុកច្បាមន ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២៩ ខែ មករា ឆ្នាំ២០០៦។
ថ្ងៃទី២៨ ដល់ ៣១ ខែតុលា ឆ្នាំ២០០៦ ត្រូវបាន ចាត់តាំង ធ្វើជា​អ្នកដឹកនាំ ក្រុមតូច ចុះទៅ ខេត្ត សៀមរាប ដើម្បី ធ្វើ​យុទ្ធនាការ រ៉ៃអង្គាស ថវិកា ដើម្បី អនាគត់ កុមារកម្ពុជា ក្រោម ប្រធានបទ “ខ្ញុំរស់​អ្នករស់ យើងរស់​ទាំងអស់គ្នា”​ នៃអង្កការ​ KYSD​ (អ្នកស្ម័គ្រចិត្ត)។
ខែសីហា​ឆ្នាំ២០០៦​មកដល់​បច្ចុប្បន្ន​មានមុខងារជា​ម្ចាស់ភូមិគ្រឹះ​យុវជន(Youth Horse Leader)(អ្នកស្ម័គ្រចិត្ត​Part-time)​នៃអង្គការ​KYSDក្នុងការដឹកនាំ​រៀបចំវគ្គ​បណ្ដុះបណ្ដាល​និង​ទំនាក់​ទំនង​ស្ថាប័នផ្សេងៗ​ គ្នាដើម្បី​ធ្វើការផ្លាស់ប្ដូរ​បទពិសោធន៍​រវាងស្ថាប័ន​នីមួយៗ​ជាមួយ​សក្ខាកាមស្ម័គ្រចិត្ត​នៃអង្គការ​KTSD​ព្រមទាំង​សិក្សា​ពីភាព​ជោគជ័យ​នៃស្ថាប័ន​ទាំងនោះ។
ប្រសិនបើទទួលបានជ័យលាភី៖
ប្រសិន​បើនាងខ្ញុំ​ទទួលបានជ័យលាភី​សំរាប់ការ​ប្រកួតប្រជែងលើកនេះ​អ្វីដែលនាងខ្ញុំ​គំរោងនឹងធ្វើ​គឺខិតខំធ្វើ​ការស្រាវជ្រាវ​ផ្លាស់ប្ដូរ​ស្វែងរកបទពិសោធន៍​បន្ថែមខាងផ្នែក​Leadership​និងពង្រីក​បន្ថែមនូវ​ចំនេះដឹងថ្មីៗ​បន្ថែមទៀត​តាមការប្រកួតប្រជែងនេះ​ដើម្បី​ជាទុន​ក្នុងការអភិវឌ្ឍ​ខ្លួនខ្ញុំអោយ​ក្លាយជា​អ្នកដឹកនាំ​ល្អមួយរូប​សំរាប់ខ្លួនខ្ញុំ​ហើយធ្វើ​ការចែកចាយ​នូវអ្វី​ដែលខ្ញុំមាន​បន្ដដល់អ្នកដែលខ្ញុំស្គាល់​និងបន្ដដល់​ជនរួមជាតិទាំងអស់​ផ្ដល់ការគាំទ្រ​លើកទឹកចិត្ត​គ្រប់បែប​យ៉ាងក្នុង​ជំរុញអោយ​យុវជន​ទូទៅ​ក្លាយជា​អ្នកដឹកនាំ​ល្អចំពោះ​ខ្លួនឯង​ចំពោះ​មនុស្ស​ទូទៅ ជាពលរដ្ឋ​ដ៏ល្អក្នុង​ចូលរួម​កសាង​ប្រទេសជាតិ​មួយនេះ​ដែលមិនទាន់​មានភាពរីកចំរើន​អភិវឌ្ឍន៍​ទៅមុខខ្លាំងនៅឡើយ​អោយក្លាយជា​ប្រទេសជាតិមួយ​ដែលប្រកាន់​ខ្ជាប់នូវប្រជាធិបតេយ្យ​មួយពិតប្រាដក​មានពោពេញ​ទៅដោយ​ធធានមនុស្ស​ដែលខ្លាំងពូកែ​ទាំងចំនេះដឹង​និង​ចំនេះធ្វើ ជាបុគ្គលមួយរូប​ដ៏ល្អ​ដែលអាចពាំនាំ​នូវអ្វីដែលខ្លួនមាន​ទៅចែកចាយ​ដល់ប្រទេសជាមិត្ត​និងប្រទេសដទៃទៀត​បានស្គាល់​បានដឹង​ថាប្រទេសយើង​ក៏មានភាពរីកចំរើន​ ជឿនលឿន​មាន​សន្ដិភាព ស្ថេរភាព​ដូចប្រទេសដទៃៗ​ទៀតដែរ​។​ហើយនិង​ធ្វើអោយ​យុវជនគ្រប់រូប​បានដឹងថា​ខ្លួនយើងម្នាក់ៗ​ពិតជាអាចធ្វើអ្វីៗ​បានគ្រប់យ៉ាង​ទាំងអស់​អោយតែយើង​ចាប់ផ្ដើម​និងខិតខំ​ធ្វើវាដោយ​ការអំនត់​និងរំពឹងទុក​ដ៏ពិតប្រាដក​មួយ។
អំពីទស្សនៈវិស័យ៖
សា្ថនភាព​របស់យុវជនកម្ពុជា​នាពេលបច្ចុប្បន្ន​មានបញ្ហាជាច្រើន​ដែលទាក់ទង​និងការរស់នៅ​ក្នុងសង្គមសព្វថ្ងៃ​ដែលមាន​ដូចជាការ៖ រើសអើង​ពីមនុស្សចាស់ថាក្មេង​មិនចេះ​ធ្វើការ​ធ្វើអ្វី​មិនកើត ទទួលការ​កេងប្រវ័ញ្ច​កំលាំងពលកម្ម មាន​ជីវភាពក្រីក្រ ទទួលបានការអប់រំតិចតូច​ឬនៅមានកំរឹតវប្បធម៌​បរទេសអូសទាញ ភ្លើតភ្លើន​នឹង​សំភារៈ​(សំភារៈនិយម) បាត់បង់នូវ​សិទ្ធិសេរីភាព​ក្នុងការតវ៉ា ការគំរាមគំហែង ជំងឺអេដស៍​ជំងឺកាមរោគ ទីផ្សារ​ការងារ​មិនត្រូវ​សញ្ញាប័ត្រ ក្រុមបង​តូចបងធំ ប្លន់លួចឆក់ កាប់សំលាប់ ការជួញ​ដូរផ្លូវភេទ ការរំលោភសេពសន្តវៈ ជាដើម។
តាមរយៈ​បញ្ហាទាំងអស់នេះ​ខ្ញុំគិតថា​ខ្ញុំនិងធ្វើជាជនគំរូមួយរូប​ដែលធ្វើខ្លួន​មិនអោយ​គេមើលងាយ មិនអោយគេធ្វើការគាប់សង្កត់​បំបាត់សិទ្ធិនោះទេ ​ហើយខ្ញុំនឹង​ចូលរួមគាំទ្រ​និងជួយដោះស្រាយបញ្ហា​ទាំងឡាយអោយ​ប្រសើរឡើង​តាមរយៈ​ការធ្វើកា​រអប់រំផ្សព្វផ្សាយ​បណ្ដុះបណ្ដាល​ដល់យុវជនគ្រប់រូប​ដឹងពីសិទ្ធិ ​កាតព្វកិច្ច ​តំលៃរបស់ខ្លួនម្នាក់ៗ ​ចូលរួម​ជួយគ្រប់បញ្ហាលំបាក​ដែលអ្នករងគ្រោះ​ត្រូវការ តាមលទ្ធិភាព​ដែលខ្ញុំ​អាចធ្វើបាន​ទាំងកំលាំងកាយ ចិត្ត សំភារៈ ថវិកាឬអ្វីផ្សេងៗទៀត។

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: