ហួន​ ម៉ា​លីន

ម៉ាលីន​មាន​អាយុ​២០​ឆ្នាំ​ មាន​ស្រុក​កំ​នើត​នៅ​ឃុំ​ទី​១​ ស្រុក​កំពង់​ឆ្នាំង​ ខេត្ត​កំពង់​ឆ្នាំង​ ។​ សព្វ​ថ្ងៃ​ម៉ា​លីន​ជា​និស្សិត​ឆ្នាំទី​២​នៅ​សា​កល​វិ​ទ្យា​ល័យ​អាស៊ាន​ ។
មតិ​ក្នុងការ​ជំរុញ​ទឹកចិត្ត ៖
គឺជា​ប្រធានបទ​ដែលលើក​យកមក​និយាយ ” សមត្ថភាព​ជា​អ្នកដឹកនាំ ” មនុស្ស​ជាច្រើន​មានការ​រំភើបណាស់​នៅពេល​ដែលបាន​ឮ​ពី​ប្រធានបទ​ដែល​និយាយ​ពីការ​ដឹកនាំ ហើយ​ការដឹកនាំ​ធ្វើឲ្យ​យល់ច្បាស់​ថា ការ​ទំនាស់ និង ការ​ប៉ះទង្គិច​រវាង​បុគ្គលម្នាក់ៗ ឬ ក្រុមមួយ​បាន​ផ្ដល់នូវ​ការ​បាត់បង់​ពេលវេលា និង ខាតកំលាំង ហើយ​ជា​កត្តាមួយ​ដែល​បង្កើត​ឲ្យ​មាន​ទឹកចិត្ត និង ការ​ជំរុញ​ទឹកចិត្ត​ឲ្យ​មាន​ភាពក្លាហាន និង យល់កាន់តែ​ច្បាស់​អំពី​ទំនាក់ទំនង​មនុស្ស និង បង្កើត​ឲ្យ​មាន​ចក្ខុវិស័យ គឺ រូបភាព​ខាងផ្លូវ​ប្រាជ្ញា ខួរក្បាល និង ការ​មើលឃើញ​អ្វីដែល​រីកចំរើន ជាពិសេស​កម្មវិធី​នេះ​ជួយ​អប់រំ និង ផ្ដល់​បទពិសោធន៍ ចំណេះដឹង​ថ្មីៗ​ក្នុង​ភាពជា​អ្នកដឹកនាំ​ទៅអនាគត ហើយ​ខ្ញុំ​ចង់ដឹង ចង់ស្ដាប់ ថាតើ​អ្វីទៅ​អាច​ធ្វើឲ្យ​ក្លាយជា​អ្នកដឹកនាំ​ដ៏ល្អ ? ព្រោះ​ភាពជា​អ្នកដឹកនាំ​ត្រូវបាន​គេ​កំនត់ថា ជាការ​ពិព័ណ៌នា​អំពី​បុគ្គលិកលក្ខណៈ ឥទ្ធិពល អាកប្បកិរិយា អំណាច ការ​សម្រេច​គោលដៅ និង ការ​អភិវឌ្ឍន៍​ទំនាក់ទំនង​ល្អ ។
អំពី​ភាព​ជា​អ្នកដឹកនាំ ៖
ភាពជា​អ្នកដឹកនាំ​គឺ​មានការ​ស៊ីជម្រៅ និង ត្រូវបាន​គេ​ផ្ដោតទៅលើ​បុគ្គលម្នាក់ៗ​ដែលជា​អ្នកដឹកនាំ​ដ៏ល្អ​តាមរយះ​ការ​អភិវឌ្ឍន៍​ភាពជា​អ្នកដឹកនាំ ។ អ្នកដឹកនាំ​គួរតែមាន​គុណសម្បត្តិ​ដូចជា មាន​ភាពអង់អាច ការភ្ញាក់រលឹក និង ភាពស្មោះត្រង់ មាន​ទំនុកចិត្ត​លើខ្លួនឯង និង រៀនពី​ខ្លួនឯង​ឲ្យ​បានច្រើន មានថាមពល ចំណេះដឹង​ខ្ពស់ និង មាន​ជំនាញ​មួយ​ច្បាស់លាស់ យល់ពី​មុខងារ​នៃ​ការ​គ្រប់គ្រង មាន​រូបរាងកាយ​សមរម្យ និង រហ័សរហួន ការប្រើប្រាស់​អំណាច​ស្របច្បាប់​ដោយ​បញ្ជា​ទៅ​ឲ្យ​អ្នក​នៅក្រោម​បង្គាប់​ធ្វើការងារ​ដែល​ត្រូវ​អនុវត្តន៍​ទៅតាម​បទបញ្ជា​ស្របច្បាប់ មាន​ការលើក​ទឹកចិត្ត និង ផ្ដល់រង្វាន់ មានការ​សម្រេចចិត្ត​ខ្ពស់​ក្នុងការ​ត្រិះរិះ​ពិចារណា​រកហេតុផល និង មធ្យោបាយ អនុវត្តន៍​ទោសបញ្ញត្តិ​ចំពោះ​ជន​ដែល​មិន​ធ្វើតាម ឬ អនុវត្ត​ខុស មាន​ជំនាញ​ឯកទេស​ដោយ​ផ្ដល់​បទពិសោធន៍​ព័ត៌មាន ការអប់រំ និង បណ្ដុះបណ្ដាល​បន្ថែម ចេះវិភាគ​ទៅលើ​ចំនុចខ្លាំង និង ចំនុចខ្សោយ ការ​ឆក់យក​ឱកាស និង ការ​គំរាមកំហែង ។
អំពី​បទពិសោធន៍ ៖
នៅក្នុង​មហាវិទ្យាល័យ​ដែល​ខ្ញុំរៀន លោកគ្រូ​បានដាក់​លំហាត់​អនុវត្តន៍​ជាក្រុម ដោយ​ក្នុង​មួយក្រុម​មានគ្នា ៧ នាក់ ចំណែក​ក្រុម​របស់​ខ្ញុំ​គឺ​ខ្ញុំ​ជា​មេក្រុម ។ ចំពោះ​ការ​ដឹកនាំ​បែបនេះ​វាមាន​លក្ខណៈ​តូចមែន​តែ​វាមាន​ការ​ពិបាកបន្តិច​សម្រាប់ខ្ញុំ ដោយសារ​វាជា​បទពិសោធន៍​ទីមួយ ។ មុនដំបូង​ខ្ញុំ​មិនទាន់ស្គាល់​អ្នកដែល​ចូលរួម​នៅក្នុង​ក្រុមទេ ។ ខ្ញុំបាន​បើក​ការប្រជុំ​ក្រុមមួយ​ដោយហៅ​ឲ្យ​ពួកគាត់​មកជុំគ្នា​ដោយ​សម្ដែងចេញ​នូវ​ការរាក់ទាក់ ស្និទ្ធស្នាល និង ធ្វើការ​ស្រុះស្រួលគ្នា ដើម្បី​ងាយស្រួល​ក្នុងការ​អនុវត្តន៍ បន្ទាប់មក​ខ្ញុំ​បាន​លើកយក​គំរោង​ដែល​ខ្ញុំបាន​ធ្វើ​ទុកមុន​យកមក​និយាយ ហើយ​ធ្វើការ​ផ្លាស់ប្ដូរ​គំនិត​គ្នា​ដោយ​យកមតិ​ភាគច្រើន និង បែងចែក​គ្នាធ្វើ ប៉ុន្តែ​នៅចំនុច​ខ្លះ គឺ​ខ្ញុំជា​អ្នកសម្រេច ។ ដោយភាព​ស្វះស្វែង និង ការ​ចុះសម្រុងគ្នា​បាន​ធ្វើ​ឲ្យ​ក្រុម​របស់​ខ្ញុំ​ទទួលបាន​ជោគជ័យ ។
ប្រសិនបើ​ជាប់​ជា​យុវជនឆ្នើម ៖
ខ្ញុំមាន​គម្រោង​ធ្វើ​បន្តទៀត​គឺ​ខ្ញុំ​ត្រូវតែ​ខិតខំ​ស្វែងរក​ចំណេះដឹង បទពិសោធន៍ និង​អ្វីៗ​ដែល​កើតឡើង​ក្នុងពេល​ថ្មីទៀត​នៅក្នុង​សង្គម​ឲ្យ​បានច្រើន ជាពិសេស​គឺ​ការពាក់ព័ន្ធ​ទៅលើ​ការដឹកនាំ ។ ខ្ញុំចង់ដឹង ចង់យល់ ពី​ការដឹកនាំ​របស់​ប្រទេស​ដទៃ​ដែល​រួមមាន ស្ថានភាព​សង្គម សេដ្ឋកិច្ច ប្រពៃណី ទំនៀមទំលាប់ និង ការ​ពង្រឹង​ទៅលើ​យុវជន​នៅក្នុង​ប្រទេស​ដទៃទៀត ដើម្បី​ធ្វើការ​ប្រៀបធៀប​ជាមួយ​ប្រទេស​យើង តើវាមាន​លក្ខណៈ​ខុសគ្នា​បែបណា ? ស្វែងយល់​ឲ្យ​បានច្រើន បច្ចេកទេស និង ឥរិយាបថ​របស់​អ្នកដឹកនាំ​មួយ​ដែលល្អ ព្រោះ​វាជា​គោលបំណង​របស់​ខ្ញុំ​ចង់ក្លាយជា​អ្នកដឹកនាំ​មួយ​ដែលល្អ ទោះបីជា​ការដឹកនាំ​នោះ​មាន​លក្ខណៈ​តូចបែបណា​ក៏ដោយ ក៏ខ្ញុំ​នៅតែ​ខិតខំ​តស៊ូ ជំនះរាល់​ឧបសគ្គ​ដើម្បី​ធ្វើឲ្យ​អនាគត​របស់​ខ្ញុំ​ឈានទៅដល់​ការ​ទទួល​ជោគជ័យ ។ ដូច​សុភាសិត​មួយ​បាន​លើកឡើង​ថា ” តស៊ូ​គង់បាន​សម្រេច ” បន្ទាប់មក​ខ្ញុំ​ចង់​ចូលរួម និង ជួយផ្សព្វផ្សាយ​អំពី​បញ្ហា​ដែល​ពាក់ព័ន្ធ​ទៅនឹង យុវជនកម្ពុជា និង ចង់ឲ្យ​យុវជន​ដែល​ដើរផ្លូវខុស​ឲ្យ​ពួកគាត់​មាន​ស្មារតី​ភ្ញាក់រលឹក​ឡើង ។
អំពី​ទស្សនៈវិស័យ ៖
ស្ថានភាព​របស់​យុវជន​កម្ពុជា​ក្នុងពេល​បច្ចុប្បន្ន​គឺ មានច្រើនណាស់​ដែល​ពួកគេ​មានការ​ភ្លើតភ្លើន​ទៅនឹង​ផ្លូវអបាយមុខ​ដូចជា គ្រឿងញៀន ស្រីស្រា និង ល្បែង​ជាដើម​ទៀត ដោយ​ពួកគេ​ពុំទាន់​យល់ច្បាស់​ពី​អនាគត​ទៅ​ថ្ងៃមុខ ហើយ​ចំពោះ​យុវជន​ខ្លះ​ដោយសារ​ឪពុកម្ដាយ​របស់​ពួកគេ​មិន​យកចិត្ត​ទុកដាក់ ឬក៏​មាន​បញ្ហាអ្វី​នៅក្នុង​គ្រួសារ ទើប​ធ្វើឲ្យ​គាត់​មាន​អារម្មណ៍​តូចចិត្ត​ខ្លួនឯង និង ដើរ​ទៅរក​ផ្លូវខុស ឬ ត្រូវបាន​មិត្តភ័ក្ត​អូសទាញ ម្យ៉ាងទៀត​ដោយ​ស្ថានភាព​គ្រួសារ​មាន​ជីវភាព​មិន​គ្រប់គ្រាន់ ខ្វះ​ថវិកា​សម្រាប់​ផ្គត់ផ្គង់​កូនរៀន ។ ដូចនេះ​ដើម្បី​ធ្វើ​ឲ្យ​ប្រសើរឡើង​នៃ​ស្ថានភាព​យុវជន​គឺ សូម​ឲ្យ​រដ្ឋាភិបាល និង តាម​អង្គការ​ក្រៅរដ្ឋាភិបាល ខិតខំ​ពង្រឹង​បន្ថែម​លើការ​ផ្សព្វផ្សាយ ពន្យល់ ផ្ដល់​បទពិសោធន៍ និង ផ្ដល់​ការរៀន​អាហារូបករណ៍​សម្រាប់​យុវជន​ដែល​ខ្វះខាត​ថវិកា​ឲ្យ​បាន​រៀនបន្ត និង បង្ហាញ​ឲ្យ​ឃើញ​អំពី​មិត្ត​ចេះស្រលាញ់​មិត្ត មិត្ត​ចេះជួយ​ទាញគ្នា​ឲ្យ​ដើរផ្លូវល្អ ហើយ​ដោយ​ឆ្លុះបញ្ចាំង​ដោយការ​លើកទឹកចិត្ត ព្រោះថា​យុវជន​គឺជា​សសរទ្រូង​របស់​ប្រទេសជាតិ ។

Advertisements

ការ​ឆ្លើយ​តប​ចំនួន 1 ទៅ​កាន់ ហួន​ ម៉ា​លីន

  1. សួរស្តី! តើសុខហើយនិងទុក្ខយ៉ាងណាដែរសព្វថ្ងៃនេះ?

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: