ហេង​ សុជាតា

សុជាតាសុជាតា​ ​មាន​អា​យុ​២១​ឆ្នាំ​ ​មាន​ស្រុក​កំ​នើត​​​នៅ​ក្រុង​ភ្នំពេញ​​ ​សព្វ​ថ្ងៃ​ជា​និស្សិតឆ្នាំ​ទី​៤​នៅ​សា​កល​វិ​ទ្យា​ល័យ​ភូមិន្ទ​ភ្នំ​ពេញ​ និង​សាកល​វិ​ទ្យា​ជាតិ​គ្រប់​គ្រង​ ​។
​​
មតិ​របស់​ សុជាតា
ខ្ញុំ​គិត​​ថា​កម្ម​វិធី​នេះ​នឹង​ផ្ដល់​ឱកាស​មាស​ដល់​ខ្ញុំ​ក្នុង​ការ​ប្រកួត​ប្រជែង​ដើម្បី​ទទួល​បាន​នូវ​ជ័យ​លាភី​ជា​យុវជន​ឆ្នើម។ ខ្ញុំ​ក៏​ជឿ​ទៀត​ថា​នៅ​ក្នុង​ដំនាក់​ការ​នៃ​ការ​ប្រកួត​ប្រជែង​ក៏​ផ្ដល់​អោយ​ខ្ញុំ​នូវ​បទពិ សោធន៏​និង​ចំនេះ​ដឹង​ល្អៗ​ទៅ​ថ្ងៃ​ក្រោយ​ទៀត​។​ម្យ៉ាង​វិញ​ទៀត​នោះ​នៅ​ពេល​ដែល​ខ្ញុំ ទទួល​បាន​ជ័យ​លាភី​ជា​យុវជន​ឆ្នើម​ខ្ញុំ​នឹង​ក្លាយ​ទៅ​ជា​អ្នក​ដឹក​នាំ​មួយ​រូប​ហើយ​ខ្ញុំ អាច​យក​បទ​ពិសោធន៍​នេះ​ទៅ​ធ្វើ​ការ​ក៏​ដូច​ជា​បង្កើត​គំរោង​ផ្សេងៗ​ដើម្បី​ដឹក​នាំ​យុវជន​រឺ​ក្មេងៗ​ជំនាន់​ក្រោយ​ទាំង​ឡាយ​ដើម្បី​ដើរ​ផ្លូវ​ល្អ​ខិត​ខំ​រៀន​សូត្រ​ដើម្បី​រួម​សាម្គី​កសាង​ប្រទេស​ទាំង​អស់​គ្នា​។​ជាង​នេះ​ទៅ​ទៀត​នោះ​ខ្លួន ខ្ញុំ​ផ្ទាល់​មាន​ចរិក​ចូល​ចិត្ត​ដឹក​នាំ​និង​ចាត់​ចែង​មិន​ថា​ក្នុង​ចំនោម​មិត្តភក្តិ​រឺក៏​នៅ ក្នុង​ថ្នាក់​រៀន​នោះ​ទេ​គឺ​ខ្ញុំ​តែង​តែ​ផ្ដួច​ផ្ដើម​គំនិត​និង​នាំ​គ្នា​ទៅ​ធ្វើ​ការ​ងារ​អ្វី មួយ​ជានិច្ច​។​មួយ​ទៀត​នោះ​ខ្ញុំ​គឺ​ជា​មនុស្ស​ចូល​ចិត្ត​ទទួល​នូវ​គំនិត​ថ្មីៗ​និង​ចូល ចិត្ត​ការ​ប្រកួត​ប្រជែង​ដើម្បី​អភិវឌ្ឍន៍​ក៏​ដូច​ជា​ការ​ទំនាក់​ទំនង​ជា​មួយ​មនុស្ស​ផ្សេងៗ ទៀត​ផង​ដែរ​។
​​
គុណ​សម្បត្តិ​របស់​អ្នក​ដឹក​នាំ៖
មេ​ដឹក​នាំ​ល្អ​ម្នាក់​គឺ​ជា​អ្នក​មាន​សមត្ថភាព​ដើម្បី​ញុំង​ទឹក​ចិត្ត មនុស្ស​ទាំង​ឡាយ​ដោយ​ភាព​ប្ដូរ​ផ្ដាច់​ប្រកប​ដោយ​សុឆន្ទៈ​និង​ដោយ​ស្ម័គ្រ​ចិត្ត​តស៊ូ​ដើម្បី​ជោគ​ជ័យ​ឬ​សំរេច​ដល់​គោល​ដៅ​។
មេ​ដឹក​នាំ​ល្អ​គឺ​ជា​ដែល​ប្តូរ​ផ្តាច់​ជា​គំរូ​ដល់​អ្នក​ដទៃ ជា​អ្នក​ដែល​មាន ទំនាក់​ទំនង​ល្អ​ជាមួយ​អ្នក​នៅ​ជុំវិញ​ខ្លួន​ជា​មនុស្ស​ដែល​មាន​ឥទ្ធិពល​ដែល​អ្នក​ដទែ​គោរព​និង​ស្ដាប់​តាម​និង​ជា​អ្នក​ដែល​មាន​សមត្ថភាព​បញ្ចុះ​បញ្ចូល​អ្នក​ដទៃ​អោយ​ធ្វើ​នូវ​ការ​ងារ ផ្សេង​ៗ ។

បទ​ពិសោធន៍​ផ្ទាល់​ខ្លួន៖
នៅ​ក្នុង​ឆ្នាំ​២០០២​ខ្ញុំ​បាន​ចូល​រួម​ក្នុង​កម្មវិធី​High​ School​ Exchange​ Program ដែល​ឧបត្ថម្ភ​ដោយ​អង្គការ​AFS ​ជប៉ុន​ដែល​នៅ​ក្នុង​រយៈពេល មួយ​ខែ​នៅ​ប្រទេស​ជប៉ុន​ខ្ញុំ​ទទួល​ការ​បង្ហាត់​បង្រាន​អោយ​ក្លាយ​ទៅ​ជា​អ្នក​ដឹក​នាំ​។
នៅ​ក្នុង​ឆ្នាំ​២០០៤​ ខ្ញុំ​បាន​ចូល​រួម​កម្ម​វិធី ​Pan-Asian ​Youth​ Leadership​ Summit​ នៅ​ទីក្រុង​Hiroshima ប្រទេស​ជប៉ុន​ដែល​នៅ​ពេល​នោះ​ខ្ញុំ​គឺ​ជា​អ្នក​តំនាង​ទៅ​ពិភាក្សា​អំពី​បញ្ហា​សង្គម​ទាំង​ឡាយ​ដែល​ទាក់​ទង​ជា​មួយ​នឹង​គោល​ដៅ​អភិវឌ្ឍន៍​សហសវត្សន៍​(MDGs) ។​នៅ​ពេល​ដែល​ត្រឡប់​មក​វិញ​ខ្ញុំ​ធា្លប់​ដឹក​នាំ​និសិ្សត​មួយ​ក្រុម​តូច​ទៅ​ចូល​រួម​ក្បួន​ហែរ​ដែល​រៀប​ចំ ​ដោយ​អង្គការ​UNDP ដើម្បី​ដាស់​ស្មារ​តី​ប្រជាជន​អោយ​ចូល​រួម​ជួយ​កាត់​បន្ថយ​ភាព​ក្រី​ក្រ ទាំ​ងអស់​គ្នា​។

ប្រ​សិន​បើ​ជាប់​ជា​យុវជន​ឆ្នើម៖
បើ​សិន​ជា​ខ្ញុំ​ទទួល​បាន​ជ័យលាភី​សំរាប់​ការ​ប្រកួត​ប្រជែង​នេះ​ខ្ញុំ​នឹង​ប្រើ​ប្រាស់​បទ ពិសោធន៍​និង​ចំនេះ​ដឹង​ដែល​ទទួល​បាន​ពី​ការ​ប្រកួត​ប្រជែង​នេះ​ទៅ​ប្រើ​ប្រាស់​អោយ​មាន​តំលៃ​ បំផុត​ គឺ​ខ្ញុំ​នឹង​ចូល​រួម​កម្ម​វិធី​និង​សកម្មភាព​ផ្សេងៗ​នៅ​ក្នុង​សង្គម​ដើម្បី​អភិវឌ្ឍន៍ សង្គម​ក៏​ដូច​ជា​ប្រទេស​ជាតិ ​។​ក្នុង​នាម​ខ្ញុំ​ជា​យុវជន​ម្នាក់​ខ្ញុំ​គឺ​ជា​រលក​ក្រោយ​ដែល​ជា អ្នក​កសាង​ប្រទេស​ដូច​នេះ​ខ្ញុំ​នឹង​ប្រើ​សក្តានុពល​ជាអ្នក​ដឹក​នាំ​របស់​ខ្ញុំ​ណែ​នាំ យុវវ័យ​ដែល​មាន​វ័យ​ស្របាល​ខ្ញុំ​និង​វ័យ​ជំនាន់​ក្រោយ​អោយ​ស្គាល់​ពី​តំលៃ​ខ្លួន​និង ពេល​វេលា​របស់​ពួក​គេ អោយ​ធ្វើ​អ្វី​ដែល​មាន​ប្រយោជន៍​និង​ជួយ​ដល់​អ្នក​ដទៃ​ដែល​មិន​មាន​ឱ កាស​ច្រើន​រួម​ទាំង​ការ​រៀន​សូត្រ​អោយ​មាន​ឱ​កាស​និង​រស់​នៅ​រីក​រាយ​ក្នុង​សង្គម​ ។​ខ្ញុំ​ក៏​ រំពឹង​ថា​ខ្ញុំ​នឹង​អាច​ជួយ​ប្រជាជន​ក្នុង​ការ​អប់រំ​ក៏​ដូច​ជា​ចំនេះ​ដឹង​ផ្សេងៗ​ដើម្បី​អោយ ពួក​គាត់​ (ជា​ពិសេស​អ្នក​នៅ​តាម​ជន​បទ​)​អោយ​ជៀស​ផុត​ពី​ភាព​ក្រី​ក្រ​។

អំពីទស្សនៈវិស័យ៖
តាម​ដែល​ខ្ញុំ​ដឹង​បញ្ហា​ចំបង​ដែល​យុវជន​កម្ពុជា​ជួប​ប្រទះ​គឺ​ភាព​អត់​ការ​ងារ​ធ្វើ​។​បញ្ហា​នេះ​ កើត​មាន​ជា​ពិសេស​នៅ​តាម​ទី​ជន​បទ​ដែល​ពួក​គាត់​ពុំ​បាន​រៀន​សូត្រ​ជ្រៅ​ជ្រះ​ដោយ​សារ​តែ​ភាព ក្រី​ក្រ​។​ចំពោះ​អ្នក​ដែល​បាន​រៀន​សូត្រ​ក៏​ដូច​គ្នា​ដែរ​ក្នុង​ការ​រក​ការ​ងារ​ធ្វើ ​។​ចំ​ពោះ​បញ្ហា ​ឯទៀត​នោះ​គឺ​យុវជន​មិន​សូវ​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​រៀន​សូត្រ​ប្រើ​អំពើ​ហិង្សា​និង ការ​សេព​គ្រឿង​ញៀន​ផ្សេង​ៗ ​។

ក្នុង​នាម​ខ្ញុំ​ជា​យុវជន​ម្នាក់​ខ្ញុំ​មាន​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ពីព្រោះ​ថា​យុវជន​គឺ​ជា​អ្នក​ជំនាន់​ក្រោយ​ដែល​នឹង​អភិវឌ្ឍន៍​ប្រទេស​ជាតិ ​។​ខ្ញុំ​យល់​ថា​យុវជន​គួរ​តែ​ទទួល នូវ​ការ​បង្ហាត់​បង្រៀន​ជា​ចំនាញ​ផ្សេង​ៗ​ជា​ពិ​សេស​យុវជន​ដែល​ពុំ​សូវ​បាន​រៀន​សូត្រ ធ្វើ​ដូច នេះ​ទើប​គាត់​អាច​ចិញ្ចឹម​ជីវិត​គាត់​បាន​ ។​ម្យ៉ាង​វិញ​ទៀត​នៅ​តាម​សា​លា​នា​នា​គួរ​តែ​មាន​ក្លឹប ​ដែល​បើក​ចំហ​អោយ​សិស្ស​និស្សិត​អាច​ចូល​រួម​ពិភាក្សា​ទៅ​លើ​ប្រធាន​បទ​អប់រំ​អ្វី​មួយ ​ដើម្បី​បង្ហាត់​បង្រៀន​និង​​ដាស់​តឿន​ពួក​គេ​អោយ​ដើរ​ផ្លូវ​ល្អ​និង​យល់​ពី​សង្គម​ ។

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: