ហ៊ីង សុខសាន្ត

ហ៊ីង​ សុខសាន្តហ៊ីង​ សុខសាន្ត មាន​អាយុ​ ២៧​ឆ្នាំ​ មាន​ស្រុកកំនើត​​នៅ​ស្រុក​កៀន​ស្វាយ​ ខេត្ត​កណ្តាល សព្វ​ថ្ងៃ​រស់​នៅ​ក្រុង​ភ្នំពេញ​ ។​ សព្វ​ថ្ងៃ​​សុខ​សាន្ត​ជា​សមា​ជិក​​ចល​នា​និស្សិត​ដើម្បី​លទ្ធិ​ប្រ​ជា​ធិប្បតេយ្យ​ ជា​មន្ត្រី​អប់​រំ​ និង​កី​ឡា​ ពី​ឆ្នាំ​២០០៥​ ​។​ សុខ​សាន្ត​ចូល​រួម​ក្នុង​កម្ម​វិធី​យុវ​ជន​ឆ្នើម​ដើម្បី​ទទួល​យក​បទពិ​សោធ​ន៍​ និង​ចង់​វាស់​ស្ទង់​សមត្ថ​ភាព​របស់​ខ្លួន​ផង​ដែរ​ ។
មតិរបស់សុខសាន្ត៖​
អំពី​ការ​ចូល​រួមកម្មវិធី​យុវជនឆ្នើម៖
មូលហេតុដែលជាការជំរុញទឹកចិតខ្ញុំបាទអោយ​ចូល​រួម​ក្នុង​ការ​​ប្រ​​កួត​​ប្រ​​ជែង​​ក្នុង​​​កម្ម​​វិធី​​យុវ​ជន​ឆ្នើម ព្រោះខ្ញុំយល់ឃើញថាកម្មវិធីនេះនឹងផ្តល់ឪកាស​ដើម្បី​បង្ហាញ​នៅ​សមត្ថ​ភាព និង​ទេព​កោ​​សល្យ​​ការ​ត្រៀមខ្លួនយ៉ាងណាដើម្បី​ក្លាយ​ជា​អ្នក​ដឹក​នាំ​នៃ​​យុវ​ជន​​ឆ្នើម​។​ ជាង​​នេះ​ទៅ​ទៀត​កម្មវិធីនេះនឹងធើ្វអោយខ្ញុំអាចវាស់ស្ទងសមត្ថភាព​របស់ខ្លួនក្នុងពេល​ប្រកួត​ប្រជែង​ជា​មួយ​យុវ​ជន​ដទៃ​ទៀត​ ពិសេសខ្ញុំក៏អាចទទួលបាននូវបទពិសោធន៍ និង​មេរៀន​ល្អៗ​​ទៀតផង​។ មួយ​ផ្សេង​ទៀត​កម្ម​វិធី​នេះ​អាច​ផ្តល់​អត្ថ​ប្រ​យោជន៍​ជា​ច្រើន​ ខ្ញុំមិន​ធ្លាប់​មាន​ ហើយ​ពេល​នេះ​កំពុង​ចង់​បាន​នោះ​គឺ​ទស្សនៈ​កិច្ច​សិក្សា​នៅ​ក្រៅ​ប្រទេស​។
អំពីភាពជា​អ្នក​ដឹក​នាំ​៖
ការ​ដើម្បីក្លាយជាមេដឹក​នាំ​ល្អ​ម្នាក់ គួរតែមេដឹកនាំនោះ​​មាន​​គុណ​​សម្បត្តិ​​ជា​មេ​​ដឹក​​នាំ​​ប្រកប​​ដោយទស​ពិទ​រាជ​ធម៌ ​ហើយ​ត្រូវ​តែ​មាន​ទំនាក់​ទំនងជាមួយ​ប្រជា​ពល​រដ្ឋដែលជា​ម្ចាស់​ឆ្នោត​នៅ​ទូទាំង​​ប្រទេស​​​អោយ​​​បាន​​​ញឹក​​​ញាប់ និង​​ស្និទ​ស្នាល​ ដើម្បី​ពន្យល់​ប្រ​ជា​ពល​រដ្ឋអោយ​យល់​ពីកម្មវិធីនយោបាយ គំរោងការរបស់ខ្លួន ជា​​ប្រយោជន៍​អោយ​ប្រជា​ពល​រដ្ឋចូលរួម និង​គាំ​ទ្រ​​។ ម្យ៉ាង​ទៀត ​អ្នក​ដឹក​នាំ​មិន​ត្រឹម​តែ​ពន្យល់​បណ្ណោះ​ទេ ​ប៉ុន្តែ​ក៏​ត្រូវ​ស្តាប់​មតិ ​និង​សំណូម​ពរ ហើយ​ឆ្លើយ​តប​យ៉ាង​សម​ស្រប​ទៅ​នឹង​សេច​ក្តី​ត្រូវ​ការ​របស់​ប្រជា​ពល​រដ្ឋផងដែរ។

  • ស្គាល់ ដំណើរការ ដែលត្រូវដឹកនាំ
  • ស្គាល់ បែបផែន ដឹកនាំ តាមរបៀបណា
  • ស្គាល់ សមត្ថភាពខ្លួន ក្នុងការដឹកនាំ
  • ស្គាល់ មនុស្ស ដែលខ្លួន ដឹកនាំ មានលក្ខណៈយ៉ាងណា។

អំពីបទពិសោធន៍​ផ្ទាល់​ខ្លួន៖
កន្លង​មក​នេះ​ ខ្ញុំធ្លាប់​បាន​ចូល​រួម​ក្នុង​ការ​ងារ​សង្គម​ជា​ច្រើន​ដែល​បាន​ធ្វើ​អោយ​ខ្ញុំ​ទទួល​បាន​នូវបទ​ពិសោធន៏​ដែលអាច​ឆ្លើយតប​ទៅនឹង​ស្ថានភាពរស់នៅសព្វថ្ងៃ។ផ្សេងនេះខ្ញុំក៏ធ្លាប់ទទួល​ភារ​កិច្ច​រៀប​ចំ និង​ធ្វើ​ជា​អ្នក​សំ​រប​សំរួល​ក្នុង​សិក្ខា​សា​លា វគ្គ​បណ្តោះ​បណ្តាល​ដើម្បី
ផ្សព្វផ្សាយ​លទ្ធិ​ប្រ​ជា​ធិប​ត្យេយ ដល់និស្សិត​ និង​យុវជន​នា​នា​នៅ​ស្នាក់កាល​ចលនា​និស្សិតដើម្បី​លទ្ធិ​ប្រជា​ធិប​តេយ្យ។ ខ្ញុំធ្លាប់​បានដឹក​នាំនិស្សិត​ចូលរួម​វេទិការ​សាធា​រណៈដោយ​CCHR​សិក្ខាសាលា​ដោយ NICFEC ​ពិសេស​ធ្លាប់ដឹកនាំ​សមាជិកសមាជិការ​ចលនា​និស្សិត​ចូលរួមទិវាសិទ្ធិមនុស្ស​អន្ត​ជាតិ ១០ ធ្នូ ២០០៥។ ថ្មីៗនេះ​ក្នុងឋានៈ​ជាមន្រ្តី​អប់រំ និង កីឡា គឺតែងតែដឹកនាំ​ក្រុម​កីឡាករ​ចូលរួម​ប្រកួត​ជា​មួយ​បណ្តាល​អង្គការ និង ក្រុមហុ៑ន​នានា។នៅពេលខាងមុខនេះ​នឹង​ចូលរួមប្រកួត​ពានរង្វាន់​មហាជនទូទាំងប្រទេស។
ប្រសិនបើជាប់​ជា​យុវជន​ឆ្នើម៖
បើខ្ញុំមានសំណាង និង សមត្ថភាព ទទួលបានជ័យលាភី ក្នុង​កម្មវិធី​យុវ​ជន​ឆ្នើម គំរោង​ជាបន្តទៀត ដែលត្រូវធើ្វនោះគឺខិតខំប្រឹងប្រែង និង ដកស្រង់បទពិសោធន៍ល្អៗដែលទទួលបានពី​ការប្រកួតប្រជែង ពិសេសមេរៀន និងបទ​ពិសោធន៍​ដែល​ទទួល​បាន​នៅក្នុងការ​ធើ្វ​ទស្សន​កិច្ចសិក្សា​នៅបរទេស ដើម្បីយក​​មក​បំរើផល​​ប្រយោជន៍សង្គម​ជាតិ​កម្ពុជា ក្នុងការ​លើកស្ទួយលទ្ធិប្រជា​ធិបតេយ្យ ការពារ​ផលប្រយោជន៍​យុវជន ធ្វើអ្វីដើម្បីយុវជនពិសេស គឺការបំផុស​យុវជនអោយស្គាល់ពីតួនាទិ សិទ្ចិ និងករណីកិច្ចរបស់ខ្លួន​ដើម្បីចូលរួម​យ៉ាង​សកម្មក្នុងការ​កសាងសង្គម។
អំពី​ស្ថានភាពយុវជន​៖
តាមការសងេ្កតរបស់ខ្ញុំឃើញថា ស្ថានភាពយុវជនកម្ពុជា​ក្នុងពេល​បច្ចុប្បន្ននេះគឺកំពុងជួបប្រទៈនុវការរងគ្រោះ​យ៉ាងខ្លាំង​គឺ​មានន័យថា​ពួកគេកំពុងត្រូវ​បានពង្វួកជាមួយអំពើ​អបាយមុខផ្សេងៗ ដូចជាល្បែង​ស៊ីសង ការសេពគ្រឿងញៀន និងអំពើ​អនាចារផ្លូវភេទដទៃ
ទៀត ។ ផ្ទុយទៅវិញ យុវជន​មួយក្រុមទៀត ដែលសេ្នហាយុត្តិធម៏ ប្រជាធិប​តេយ្យ បែរជាត្រូវទទួលរង​គ្រោះការបង្រាបពីសំណាក់​អាជ្ញាធររដ្ជាភិបាល ការបំបាក់​ស្មារតី ការលួងលោម បោកប្រាស​ពីអ្នកនយោបាយមួយ​ចំនួនទៅវិញ។ ដើម្បី​ស្តារស្ថានភាព​ទាំងនោះ​ប្រសើរ​ឡើងលុះត្រាតែយុវជនទាំងអស់យល់ច្បាស់ពីតំលៃរបស់ខ្លួន តួនាទី និងភារកិច្ចត្រូវធើ្វអ្វីខ្លៈនៅក្នុងសង្គម ហើយ​ត្រូវ​ប្រាស​ចាក់​ពី​អំពើ​អបាយ​មុខ​នានា​ដែល​នាំ​អោយ​សង្គម​ស្អប​ខ្ពើម​។ ម្យ៉ាង​ទាំង​រដ្ជាភិបាលក្ដី ​សង្គមស៊ីវិលក្តី ត្រូវការ​ពារ និង ផ្តល់ប្រយោជន៍​ដល់យុវជន​អោយ​បាន​ច្រើន ។ ពិសេសរដ្ជាភិបាល​ត្រូវ​ផ្តល់់​ឪកាស​ចូល​រួម​អោយ​បាន​ច្រើន​សំរាប់​យុវជន​។

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: