អេង​ ហ៊ុយ​ឡេង

ហ៊ុយឡេងហ៊ុយ​ឡេង​​ មាន​អាយុ​ ១៨ឆ្នាំ​ មាន​ស្រុក​កំ​នើត​នៅ​ខេត្ត​កំពង់​ចាម​ សព្វ​ថ្ងៃ​ជា​និស្សិតឆ្នាំទី១​​នៅ​សា​កល​វិ​ទ្យា​ល័យ​ភូមិន្ទ​នីតិ​សាស្ត្រ​ និង​វិ​ទ្យា​សាស្ត្រ​សេដ្ឋ​កិច្ច​ ។
មតិរបស់អេងហ៊ុយឡេង៖
ការចង់​ក្លាយខ្លួន​ជាអ្នកដឹកនាំ​ដ៏ល្អម្នាក់​នាសតវត្សទី២១នេះ​មិនមែន​ជាការ​ងាយស្រួល​នោះទេ​ប៉ុន្តែ​ក៏មិន​មានន័យថា​មិន​អាចធ្វើបាន នោះ​ដែល​។​បំណង​ប្រាថ្នា​ជាមេដឹក​នាំសំខាន់ ម្នាក់​ក្នុង​ជួរ​រាជរដ្ឋាភិបាល​ដើម្បី​ចូលរួម​ក្នុងការលើក​កំពស់​ប្រជាធិតេយ្យ​នៅ កម្ពុជា​អោយចាក់រឹស​កាន់តែ​ជ្រៅក្នុង​ស្រទាប់​ប្រជាជន​និង​អ្នកកាន់​អំនាច​គឺជា បំណង​ប្រាថ្នា​ដ៏ច្បាស់​របស់ខ្ញុំ​។​ក្នុងបុព្វហេតុ​ការអភិវឌ្ឍ​សេចក្តី​សុខក្សេមក្សាន្ត ​ក្នុង​សន្តិភាព​ប្រកបដោយ និរន្តភាព​ក្នុងប្រទេស។​កត្តាទាំង​នេះតំរូវ​អោយរូ ប ខ្ញុំ​ត្រូវតែ​ចំនេះដឹង​និងបទ​ពិសោធន៍​ដើម្បីអាចក្លាយ​ជាទីពឹងពាក់​របស់យុវជន​ដូចគ្នា​និង​ប្រជាពលរដ្ឋ​។ហេតុនេះហើយ​ ការស្វះស្វែង​រកចំនេះ​ដឹងថ្មីៗ​និង​បទពិសោធន៍ ​ក្នុង​ជីវិតក្តី​ឬក្នុងសង្គម​រស់នៅក្តី​សុទ្ធតែ សំខាន់បំផុត​។​ទន្ទឹមនឹង​នេះការ​ទទួលបានបទពិសោធន៍ពី ឧត្ដមជន​ដែលមាន​ចំនេះដឹងជ្រៅជ្រះ​និង​បទពិសោធន៍​ច្រើន​លើសលប់​តាមរយៈទស្សនកិច្ចសិក្សា​ក៏ជា​ផ្នែក​មួយ​ជួយ អោយខ្ញុំ​នឹងអាច​សំរេចបំណងប្រាថ្នា។​ពោលអោយខ្លី​ដោយសារ​បំណងប្រាថ្នា​យ៉ាងមោះមុត​រួម​និង​ស្មារតី​មនសិការ ជាតិនិង​ប្រជាជន​ក៏ដូចជា​ការចង់​ទទួលបាន​បទពិសោធន៍ ទើបជុំរុញ​ទឹកចិត្ត​ដ៏ក្លៀវក្លា​និងប្រកបដោយ​សុទិដ្ឋិនិយម​អោយសំរេចចិត្ដ​ចូលរួម​ការប្រកួត​ប្រជែងនេះ។
ភាពជាអ្នកដឹកនាំ៖
ខ្ញុំគិត​ថាមេដឹក​នាំល្អម្នាក់​ចាំបាច់ត្រូវ​មានលក្ខណៈ​​ ជាច្រើនដូចជា៖
ជា​មនុស្ស​មានកាយ​សម្បទា​រឹងមាំ​និង​មាន​ស្មារតីល្អ
មាន​ចំនេះដឹង​ជ្រៅជ្រះ​និង​សមត្ថភាព​គ្រប់គ្រាន់​ក្នុងការ គ្រប់គ្រង​ដឹកនាំ​សមាជិក
គោរព​តាមមតិភាគច្រើន​ជាងប្រកាន់​គំនិត​អត្មានិយម អត្តនោម័ត ពោលគឺ​មេដឹកនាំ​ដែលយក​និងអនុវត្តគោលការណ៍​ ប្រជាធិបតេយ្យ
មានភាព​ប៉ិនប្រសព្វ​ក្នុងការ​ដោះស្រាយ​ជំលោះ​រវាងសមាជិក ​ក្រោមបង្គាប់
ម៉ឺងម៉ាត់ចំពោះ​ការងារ​គឺមាន​គោលការណ៍​ច្បាស់លាស់​និង គោរពតួនាទី
មានចិត្ដធ្ងន់​គឺភាព​អត់ធ្មត់​ចំពោះ​សមាជិក​និង​ពួកប្រ ឆាំង
គិតប្រយោជន៍​សមូហភាព​ជាងប្រយោជន៍​ផ្ទាល់ខ្លួន ឬក្រុមខ្លួន
ពោលដោយ​សរុប​មេដឹកនាំល្អ​គឺជាមនុស្ស​ប្រកាន់ ទស្សនៈថា​”ការ​លះបង់​ខ្លួន​ដើម្បីបុព្វហេតុ​សេចក្តីសុខ​ សមូហភាព​ឬជាតិ​ជាកាតព្វកិច្ច​ប្រកប​ដោយ​កិត្តិយស​”។
បទពិសោធន៍ផ្ទាល់ខ្លួន៖
សកម្មភាព​និង​បទពិសោធន៍​របស់ខ្ញុំ​ក្នុងការងារសង្គម និង​ភាពជា​អ្នកដឹកនាំ ​មានដូចជា៖
ចូលរួម​ក្នុង​ការដង្ហែ​ជាក្បួន​ដើម្បី​ប្រឆាំង​នឹង​ការរើស អើង​អ្នកជំងឺអេដស៍
ជាអតីត​ប្រធាន​ថ្នាក់​និង​សមាជិក​កាកបាទ​ក្រហម​ប្រចាំវិទ្យាល័យ
ជាប្រធាន​ថ្នាក់​ផ្នែក​និតិសាស្ត្រ​ប្រចាំ​សកលវិទ្យាល័យ​(R-U-L-E)
ជាប្រធាន​គំរោង​”និស្សិតលេច​ធ្លោ”ប្រចាំ​សកលវិទ្យាល័យ
ចូលរួមទិវា​សិទ្ធិ​មនុស្ស​ក្រោមប្រធានបទ​”យើង​ការពារ​សកម្មជន​សិទ្ធិមនុស្ស”
ចូលរួមក្នុង​កិច្ចសំណេះសំណាល​រៀបចំ​ដោយមជ្ឈ មណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា
ជាបេក្ខជន​ម្នាក់​ក្នុង​ចំនោម​សិស្សពូកែ​ទូទាំង​ខេត្ដ-ក្រុង​ដែល​ត្រូវបាន​ជ្រើសរើស​​​ដោយ​ក្រសួង​អប់រំ​ដើម្បី​ចូលរួមប្រលង​ជ្រើសរើស​សិស្សពូកែ​ទូទាំងប្រទេស​ផ្នែក​ គណិតវិទ្យា។
ប្រសិនបើជាប់ជ័យលាភី៖
ជាកិតកិត្ដិយស​បំផុត​បើខ្ញុំបាទ​ត្រូវបាន​ជ្រើសរើស​ជាជ័យ​លាភី​បន្ទាប់​ពីបាន​សំរេចចិត្ដ​​​​ប្រកបដោយ​សុភវិនិច្ឆ័យ​ពីសំនាក់​ គណកម្មា​ការ​។​ខ្ញុំបាទ​មាន​គំរោង​ជា​ច្រើន​ដូចតទៅ៖
មុនការ​ធ្វើទស្សនកិច្ចសិក្សា​ខ្ញុំបាទ​នឹង​ខិតខំយ៉ាង ​ពេញទំហឹង​បន្ថែម​ទៀត​ដើម្បី​រៀបចំ​របាយការណ៍​ស្ដីអំពី​ស្ថានភាព​យុវជន​កម្ពុជា​អោយ​បានក្បោះក្បាយ​ដើម្បីយកពត៌មាន​នេះ​ទៅ​ចូលរួម​ពិភាក្សា​​និង​ទាមទារ​ការយក​ចិត្ដទុក ដាក់​ពី​សំនាក់​អន្ដរជាតិ​ចំពោះ​យុវជនខ្មែរ។
ក្នុងកំឡុង​ពេលទស្សនកិច្ច​សិក្សាខ្្ញុំ​បាទនឹង ប្រឹងប្រែង​អោយអស់​ពី​សមត្ថភាព​បង្ហាញពី​ពត៌មានដែល ខ្ញុំបាទ​បានរៀបចំ​ទៅ​ពន្យល់​បង្ហាញ​អន្ដរជាតិ​ហើយ និងធ្វើការ​ស្វែងយល់​ពីស្ថានភាព​យុវជននៅ​បរទេស​ទៅ​លើកត្ដាវិជ្ជមាន​និង​អវិជ្ជមាន​ក្នុង​គោលដៅ​ប្រៀបធៀប​ជាមួយយុវជន​ខ្មែរ​ក្នុង​បំណង​រកគន្លឹះ​ធ្វើយ៉ាងណា​ដើម្បី​ចូលរួម​លើក​កំពស់​សមត្ថភាព​និង​ចំនុចវិជ្ជ​មាន​របស់​យុវជន​ខ្មែរ។
ក្រោយបញ្ចប់​ទស្្សនកិច្ចសិក្សា​ខ្ញុំបាទ​តាំងចិត្ត​ថា​ត្រូវ​តែធ្វើអោយ​បាន​សំរេច​នូវ​របាយការណ៍​ស្ដីអំពី​ស្ថានភាព​យុវជនខ្មែរ​និង​បរទេសនិង​សារណា​បញ្ចប់​ការសិក្សា​របស់ខ្ញុំ​ក្នុងគោលដៅ​​ចូលរួម​ពង្រឹក​ចំនេះដឹង​និង​ចែករំ លែក​បទពិសោធន៍​ក្រោយពី​ខិត​ខំស្វែងយល់​យ៉ាងស៊ីជំរៅ​កំឡុងពេល​បំពេញ​ទស្សនកិច្ច​សិក្សា​នៅ​បរទេសក្រោម​ការទំនុក​បំរុង​របស់​អង្គការ។
ស្ថានភាពយុវជនកម្ពុជា៖
ក្នុងពេលបច្ចុប្បន្នត្រូវបានគេចាត់ទុកថា ជាសម័យ​ចំហជើងមេឃ​ឬជា​សម័យទំនើប​ស៊ីវីល័យ។​ការទំនាក់ទំនង​រវាង​វប្បធម៌​ជាតិ​មួយនិងជាតិមួយ​ដទៃទៀត​គឺពុំអាចកាត់ផ្ដាច់បាន​។​រាល់​ទំនាក់ទំនង​នេះ​ហើយទើប​ធ្វើអោយ​មាន​លំហូរ​នៃវប្បធម៌បរទេស​មកក្នុង​សង្គមខ្មែរ​ដែលមាន​ឥទ្ធិពលលើប្រជាជន​ពិសេស​យុវជន​បានកើត​ឡើង​មិនអាច​បញ្ចៀសបាន។
តាមការយក​ចិត្ដទុក​ដាក់​និង​បទពិសោធន៍​ដ៏តិចតួច​ខ្ញុំសង្កេតឃើញ​ថាបច្ចុប្បន្ន​យុវជន​ខ្មែរមួយ​ចំនួនបាន​កំពុង​ផ្សាភ្ជាប់​ទៅនិង​ពិភពលោក​ក្នុងបែបផែន​សកលភាវូបនីកម្ម។​កត្ដានេះ​ហើយបាន​ធ្វើអោយពួកគេ​មានចំនេះដឹង​និង​សមត្ថភាពយ៉ាងពេញលេញអាច​ជាក្ដីសង្ឃឹម​របស់ប្រជាជន​និងជាតិ។​ប៉ុន្ដែទន្ទឹម​និងនេះ​យុវជន​មួយចំនួន​ទៀតកំពុងតែ ធ្លាក់ក្នុង​ស្ថានភាព​មួយគួរអោយ​បារម្ភបើពុំមាន​វិធានការ​ទប់ស្កាត់​ទាន់​ពេលវេលា​ដោះស្រាយភាព​អសកម្ម​ដោយការចំលង​វប្បធម៌មិន​ល្អពីបរទេស​និងភាព​ខ្វះចំនេះដឹង​ផ្ទាល់ខ្លួន​ទើបអោយពួកគេខ្លះ​ប្រឈមមុខ​និង​គ្រឿងញៀន​ជា ក្រុមបងធំ​បង្ក​អសន្ដិសុខ​ក្នុងសង្គម។
ដើម្បីធ្វើ​អោយប្រសើរ​ឡើងស្ថានភាពយុវជន ៖
លើកទឹកចិត្ដ​អោយយុវជន​ក្នុង​សកម្មភាព​សង្គមជា​អតិបរមា
ទប់ស្កាត់​វប្បធម៌​ពាលាពី​បរទេស
បង្កើតក្លឹប​ឬសមាគម​ពិក្សា​លើចំនុន​អវិជ្ជមានយុវជន។

Advertisements

ការ​ឆ្លើយ​តប​ចំនួន 1 ទៅ​កាន់ អេង​ ហ៊ុយ​ឡេង

  1. ថេង ថា:

    ជូនពរអោយអ្នកបានសំរេចដូចបំនង
    ប៉ុន្តែខ្ញុំគិតថាវាទាមទារការព្យាយាមជាទីបំផុត។
    អរគុណ

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: