សប្តាហ៍ទី៥

ខែ​កុម្ភៈ 27, 2007

សប្តាហ៍ទី៥ : សុជាតា និង​​ សុគន្ធារី ត្រលប់​ទៅ​ផ្ទះ​វិញ


កាលពី ​ សបា្តហ៍​ទី​៤ ក្នុង​វិ​ញ្ញា​សា​ “ផលិត​បទ​យក​ការណ៍​តាម​ទូរទស្សន៍​” សារ៉ាត​​​ និង គារ៉ា​ ​​បាន​ត្រ​លប់​ទៅ​ផ្ទះ​វិញ​ ចំ​នែក​ឯ​ក្រុម​ឈ្នះដែល​បាន​​ទៅ​វាយ​​កូន​ហ្កូល​នៅ​ឯ​កំពង់​ស្ពឺ​ជា​មួយ​លោក ​នាយក​ចាត់​ចែង​ លោក​ វិន តាយ របស់​ Cambodia Golf & Country Club ​​​​

សំ​រាប់​សប្តាហ៍​ នេះ​​បេក្ខ​ជន​នៅ​សល់​​៨​​​នាក់​បន្ទាប់​ពី​២​រូប​ត្រូវ​បានទំ​លាក់​ពី​ការ​ ប្រ​កួតជា​បន្ត​ទៀត​​ ។​ នៅសប្តាហ៍​ទី​​៥ ​នេះ វិញ្ញាសារ​សំរាប់​បេក្ខជន​ទាំង​អស់គឺ​ “ការប្រមូល​ SMS” ​ដើម្បី​រក​ថវិការ​ជួយ​ដល់​សិស្សា​នុ​សិស្ស​នៅ​សា​លា​បឋម​សិក្សា​មណ្ឌល​អភិ​ វឌ្ឍន៍​ស្រែ​អំ​ពិល និង​រៀប​ចំ​ទី​លាន​កំ​សាន្ត​សំ​រាប់​សាលា​​​​ ​​។

ចៅ ​ក្រុម​ទាំង​បីមាន​លោក​ ជា​ សំណាង​ កញ្ញា​ សេង​ ធារី និង​​ លោក​ ម៉ាក​ សារ៉ាត​ ជាចៅ​ក្រម​​​សំ​រេច​លើ ​ការ​ដក​បេក្ខ​ជន​២​រូប​ទៀតពី​ការ​ប្រ​កួត​ដូច​សប្តាហ៍​ មុន​ៗដែរ​ ។​ ក្នុង​សប្តាហ៍​នេះ​​​បេក្ខ​ជន​​ទាំង​អស់​​ចាប់​ឆ្នោត​រក​ប្រ​ធាន​ក្រុម​ជា​ មុន​ ទើប​ប្រ​ធាន​ក្រុម​ជ្រើស​រើស​កូន​ក្រុម​ម្នាក់​ម្តង​ៗ​​​​។ លោក ស៊ុន​ សុវត្ថា ជា​ប្រធាន​ក្រុមចេនឡា​​ ដែល​មាន​សមាជិក៣​​រូប​ទៀត​គឺ ​​​ ស៊ុំ កល្យាណ ​និង​​​ ២​ ហ៊ីង​ សុខ​សាន្ត ៣ កញ្ញា​ ប៉ុន ពិសី ។​ កញ្ញា​ ហេង​ សុ​ជា​តា ជា​ប្រ​ធាន​ក្រុម​ហ្វូ​ណន​​ ដែលមាន​សមាជិក ៣​នាក់​ផ្សេង​ទៀត​គឺ ១​​ អេង​ ហ៊ុយឡេង ២​​សួន​ ចំរើន​ភារៈ និង​៣​ កញ្ញា​ ព្រំ​ សុគន្ធារី លោក ​ ជា សំណាង​ ប្រ​គល់​​ថវិ​កា​​៥០​ដុល្លារ​ សំ​រាប់​ក្រុម​នី​មួយៗដើម្បី​ទុក​ចំ​ណាយ​លើ​ការ​​រៀច​​ចំ​ ។

អានត…

Advertisements

សបា្តហ៍ទី៤

ខែ​កុម្ភៈ 21, 2007

សប្តាហ៍ទី៣ : សារ៉ាត​ និង​ គារ៉ា ត្រលប់​ទៅ​ផ្ទះ​វិញ

សំ​ណួរ​ប្រ​ចាំ​សប្តាហ៍​ទី​៤៖ តើ​បេក្ខ​ជន​​ឬ​បេក្ខ​នារី​មួយ​រូប​ណា​ដែល​ថិត​នៅ​ក្នុង​ក្រុម​ចាញ់​ទាំង​៤​សប្តាហ៍​ជាប់​ៗ​គ្នា?​​ ចុច​ត្រង់​នេះ​ដើម្បីឆ្លើយ ។ រង្វាន់៖ ការ​​អញ្ជើញ​ចូល​ទស្សនា​ការ​ថត​របស់​កម្ម​វិ​ធី​​យុវ​ជន​ឆ្នើម​នៅ​បុស្តិ៍​ លេខ​៥​ និង​ទទួល​បាន​ VCD ទាំង​៨​សប្តាហ៍​របស់​កម្ម​វិធី​ ។​

សារ៉ាតកាលពី​ សបា្តហ៍​ទី​៣ ក្នុង​វិ​ញ្ញា​សា​ “ពិភាក្សា (Debate)” ម៉ាលីន​​ និងស្រីនាង ​​បាន​ត្រ​លប់​ទៅ​ផ្ទះ​វិញ​ ចំ​នែក​ឯ​ក្រុម​ឈ្នះដែល​សុទ្ធ​ជា​បេក្ខ​ជន​​បាន​ចូល​​​ជួប​ជា​មួយ​លោក​អគ្គ​រដ្ឋ​ទូត​របស់​ស​ហ​រដ្ឋ​អា​មេ​រិក​ប្រ​ចាំ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ ​នៅ​គេ​ហដ្ឋាន​របស់​លោក​ផ្ទាល់​ ។គារ៉ា

សំ​រាប់​សប្តាហ៍​ នេះ​​បេក្ខ​ជន​នៅ​សល់​១០​​នាក់​បន្ទាប់​ពី​២​រូប​ត្រូវ​បានទំ​លាក់​ពី​ការ​ ប្រ​កួតជា​បន្ត​ទៀត​​ ។​ នៅសប្តាហ៍​ទី​៤​នេះ វិញ្ញាសារ​សំរាប់​បេក្ខជន​ទាំង​អស់គឺ​ “ការ​ផលិត​បទ​យក​ការណ៍​ទូរ​ទស្សន៍​ដែល​មាន​​រយៈ​ពេល​៣​នាទី​​”​​ ​​។

ចៅ ​ក្រុម​ទាំង​បីមាន​លោក​ ជា​ សំណាង​ កញ្ញា​ សេង​ ធារី និង​​ លោក​ ម៉ាក​ សារ៉ាត​ ជាចៅ​ក្រម​​​សំ​រេច​លើ​ការ​ដក​បេក្ខ​ជន​២​រូប​ពី​ការ​ប្រ​កួត​ដូច​សប្តាហ៍​ មុន​ៗដែរ​ ។​ ក្នុង​សប្តាហ៍​នេះ​​ការ​បែង​ចែក​ក្រុម​ខុសពី​​សប្តាហ៍មុន គឺ​​បេក្ខ​ជន​​ទាំង​អស់​​ចាប់​ឆ្នោត​រក​ប្រ​ធាន​ក្រុម​ជា​មុន​ ទើប​ប្រ​ធាន​ក្រុម​ជ្រើស​រើស​កូន​ក្រុម​ម្នាក់​ម្តង​ៗ​​​​។ លោក​ស៊ន សា​រ៉ាត​ជា​ប្រធាន​ក្រុម​ហ្វូ​ណន​​ ដែល​មាន​សមាជិក​៤​រូប​ទៀត​គឺ ​​​កូវ គារ៉ា ២​ ស៊ុំ កល្យាណ ​​៣​ ព្រំ​ សុគន្ធារី ​និង​​​ ៤​ ហ៊ីង​ សុខ​សាន្ត ។​ កញ្ញា​ ប៉ុន ពិសី ជា​ប្រ​ធាន​ក្រុម​ចេន​ឡា​ ដែលមាន​សមាជិក ៤នាក់​ផ្សេង​ទៀត​គឺ ១​​ អេង​ ហ៊ុយឡេង ២​​ស៊ុន​ សុវត្ថា ៥​ សួន​ ចំរើន​ភារៈ និង ​ហេង​ សុ​ជា​តា​លោក ​ ជា សំណាង​ ប្រ​គល់​​ថវិ​កា​​៥០​ដុល្លារ​ សំ​រាប់​ក្រុម​នី​មួយៗដើម្បី​ទុក​ចំ​ណាយ​លើ​ការ​​រៀច​​ចំ​ ។

អានត…


សបា្តហ៍ទី៣

ខែ​កុម្ភៈ 13, 2007

សប្តាហ៍ទី៣ : ម៉ាលីន និង​ ស្រីនាង ត្រលប់​ទៅ​ផ្ទះ​វិញ

កាលពី​ សបា្តហ៍​ទី​២ ក្នុង​វិ​ញ្ញា​សា​ “ប្រ​មូល​ហត្ថ​លេ​ខា​ដើម្បីសំ​អាត​សហ​គមន៍​” វណ្ណយ៉ា​​ និង​​សុ​ផា​​បាន​ត្រ​លប់​ទៅ​ផ្ទះ​វិញ​ ចំ​នែក​ឯ​ក្រុម​ឈ្នះ​បាន​ទទួល​អា​ហារ​ពេល​ល្ងាច​ និង​ច្រៀង​ខា​រ៉ា​អូ​ខេ​កំ​សាន្ត​ជា​មួយ​លោក សំ​ពូន​ មី​ដា​ដា ។

សប្តាហ៍​ នេះ​​បេក្ខ​ជន​នៅ​សល់​១២​នាក់​បន្ទាប់​ពី​២​រូប​ត្រូវ​បានទំ​លាក់​ពី​ការ​ ប្រ​កួត​ ។​ នៅសប្តាហ៍​ទី​៣នេះ វិញ្ញាសារ​សំរាប់​បេក្ខជន​ទាំង​អស់គឺ​ “ការពិភាក្សា (Debate)​”​​ ទៅ​លើ​ប្រ​ធានបទចំ​នួន​៥​គឺ​ តើស្ត្រីអាចក្លាយជាមេដឹកនាំកំពូលបានទេ? តើ​ច្បាប់​ប្រ​ឆាំង​នឹង​សា​ហាយ​ស្មន់​ចាំ​បាច់​ឬ​ទេ​?​ ​តើ​ច្បាប់​កាតព្វកិច្ចយោធាចាំបាច់ឬ​ទេ? តើ​គួរ​បញ្ចូល​ការ​អប់​រំ​សុខ​ភាព​ផ្លូវ​ ភេទទៅក្នុងការសិក្សាថ្នាក់វិទ្យាល័យឬទេ? តើ​គួរ​មាន​ការ​សិក្សា​អោយ​មាន​ស៊ី​ជំ​រៅ​នៅ​ក្នុង​ការ​សិក្សា​ឬ​ទេ​?​។

ចៅ​ក្រុម​ ទាំង​បីមាន​លោក​ ជា​ សំណាង​ កញ្ញា​ សេង​ ធារី និង​​ លោក​ ម៉ាក​ សារ៉ាត​ ជា​អ្នក​សំ​រេច​លើ​ការ​ដក​បេក្ខ​ជន​២​រូប​ពី​ការ​ប្រ​កួត​ដូច​សប្តាហ៍​មុន​ ៗដែរ​ ។​ ក្នុង​សប្តាហ៍​នេះ​​ការ​បែង​ចែក​ក្រុម​ខុសពី​​សប្តាហ៍មុន គឺ​ចៅ​ក្រម​អោយ​បេក្ខ​ជន​ទាំង​អស់​បែង​ចែក​ជា​២​ក្រុម ក្រុម​បេក្ខនារីមួយក្រុម ជាក្រុម​ហ្វូណន និង​ក្រុម​បេក្ខជនជា​ក្រុមចេន​ឡា​​ ។​ បន្ទាប់​​មក​ក្រុម​ទាំង​២​ជ្រើស​រើស​ប្រ​ធាន​ក្រុម​របស់​ខ្លួន កល្យាណ​ ត្រូវបាន​ជ្រើស​រើស​ជាប្រ​ធាន​ក្រុម​បេក្ខ​នារី​ និង​ហ៊ុយ​ឡេង ជា​ប្រ​ធាន​ក្រុម​​បេក្ខជន ​ ។​ លោក ​ ជា សំណាង​ ប្រ​គល់​​ថវិ​កា​​៥០​ដុល្លារ​ សំ​រាប់​ក្រុម​នី​មួយៗដើម្បី​ទុក​ចំ​ណាយ​លើ​ការ​​រៀច​​ចំ​ ។

អានត…


សបា្តហ៍ទី២

ខែ​កុម្ភៈ 6, 2007

សប្តាហ៍ទី២ : វណ្ណយ៉ា និង​ សុផា ត្រលប់​ទៅ​ផ្ទះ​វិញ

វណ្ណយ៉ា

កាលពី​ សបា្តហ៍​ទី​១ ក្នុង​វិ​ញ្ញា​សា​ “រៃ​អង្គាស​ប្រាក់​” សុភី​ និង​មិនា​បាន​ត្រ​លប់​ទៅ​ផ្ទះ​វិញ​ ចំ​នែក​ឯ​ក្រុម​ឈ្នះ​បាន​ទទួល​អា​ហារ​ពេល​ល្ងាច​ជា​មួយ​លោក​ជំ​ទាវ​ អឹង​ កន្ថា​ផា​វី ​រដ្ខ​មន្ត្រី​ក្រ​សួង​កិច្ច​ការ​នារី ។សុផា

សប្តាហ៍​ នេះ​​បេក្ខ​ជន​នៅ​សល់​១៤​នាក់​បន្ទាប់​ពី​២​រូប​ត្រូវ​បានទំ​លាក់​ពី​ការ​ ប្រ​កួត​ ។​ នៅសប្តាហ៍ ​ទី​២​ វិញ្ញាសារ​សំរាប់​បេក្ខជន​ទាំង​អស់គឺ​ “យុទ្ធនាការប្រ​មូល​ហត្ថ​លេ​ខា”​ ដើម្បី​សំ​អាត​សហគមន៍​នៅ​ក្បែរ​រោង​ចក្រ​កាត់​ដេរ​ប្រាំ​មួយ​ជាន់​តាម​ ផ្លូវវេង​ស្រេង​ក្នុង​សង្កាត់​ចោម​ចៅ​ ខណ្ឌ​មាន​ជ័យ​។

ចៅ​ក្រម​ ទាំង​បីមាន​លោក​ ជា​ សំណាង​ កញ្ញា​ សេង​ ធារី និង​​ លោក​ ម៉ាក​ សារ៉ាត​ ​ជាអ្នក​សំ​រេច…

សំ​រាប់​ ក្រុម​ឈ្នះ ហ្វូណនទទួល​បាន​រង្វាន់​លើក​ទឹក​ចិត្ត​ “ទទួល​អា​ហារ​ពេល​ល្ងាច​ជា​មួយ​តារា​ចំ​រៀង​ សំ​ពូន​ មី​ដាដា​ និងច្រៀង​ខា​រ៉ា​អូ​ខេ​ផង​ដែរ​” ។​ នៅ​ក្នុង​ទូរ​ទស្សន៍​ លោក​សំ​ពូន​មី​ដា​ដា​ថែម​ទាំង​​លេង​ហ្គី​តា​និង​ច្រៀង​បទ​ចំ​រៀ​ង​​ដ៏ពិ​រោះ ​ទៀត​ផង​ ។​ លោក​សំពូន​ មី​ដាដា​ ដែល​ជា​អ្នក​ចំ​រៀង​ដ៏​មាន​ប្រ​ជា​ប្រិយ​ភាព​បំ​ផុត​ក្នុង​ប្រ​ទេស​ និង​ជា​ពិ​សេស​ក្នុង​ចំ​នោម​យុវជន​ ត្រូវ​បាន​ទទួល​ស្គាល់​ពី​មជ្ឈ​ដ្ឋាន​ទូ​ទៅ​ថា​គាត់​ជា​អ្នក​ចូល​ចិត្ត​ ចូលរួម​ចំ​នែក​ក្នុង​កិច្ច​ការ​អភិវឌ្ឍ​សង្គម​និង​កិច្ចការ​ជា​មួយ​យុវជន​ផង ​ដែរ​ ។

អាន​ត…

អាហារពេលល្ងាច