សបា្តហ៍ទី៣

សប្តាហ៍ទី៣ : ម៉ាលីន និង​ ស្រីនាង ត្រលប់​ទៅ​ផ្ទះ​វិញ

កាលពី​ សបា្តហ៍​ទី​២ ក្នុង​វិ​ញ្ញា​សា​ “ប្រ​មូល​ហត្ថ​លេ​ខា​ដើម្បីសំ​អាត​សហ​គមន៍​” វណ្ណយ៉ា​​ និង​​សុ​ផា​​បាន​ត្រ​លប់​ទៅ​ផ្ទះ​វិញ​ ចំ​នែក​ឯ​ក្រុម​ឈ្នះ​បាន​ទទួល​អា​ហារ​ពេល​ល្ងាច​ និង​ច្រៀង​ខា​រ៉ា​អូ​ខេ​កំ​សាន្ត​ជា​មួយ​លោក សំ​ពូន​ មី​ដា​ដា ។

សប្តាហ៍​ នេះ​​បេក្ខ​ជន​នៅ​សល់​១២​នាក់​បន្ទាប់​ពី​២​រូប​ត្រូវ​បានទំ​លាក់​ពី​ការ​ ប្រ​កួត​ ។​ នៅសប្តាហ៍​ទី​៣នេះ វិញ្ញាសារ​សំរាប់​បេក្ខជន​ទាំង​អស់គឺ​ “ការពិភាក្សា (Debate)​”​​ ទៅ​លើ​ប្រ​ធានបទចំ​នួន​៥​គឺ​ តើស្ត្រីអាចក្លាយជាមេដឹកនាំកំពូលបានទេ? តើ​ច្បាប់​ប្រ​ឆាំង​នឹង​សា​ហាយ​ស្មន់​ចាំ​បាច់​ឬ​ទេ​?​ ​តើ​ច្បាប់​កាតព្វកិច្ចយោធាចាំបាច់ឬ​ទេ? តើ​គួរ​បញ្ចូល​ការ​អប់​រំ​សុខ​ភាព​ផ្លូវ​ ភេទទៅក្នុងការសិក្សាថ្នាក់វិទ្យាល័យឬទេ? តើ​គួរ​មាន​ការ​សិក្សា​អោយ​មាន​ស៊ី​ជំ​រៅ​នៅ​ក្នុង​ការ​សិក្សា​ឬ​ទេ​?​។

ចៅ​ក្រុម​ ទាំង​បីមាន​លោក​ ជា​ សំណាង​ កញ្ញា​ សេង​ ធារី និង​​ លោក​ ម៉ាក​ សារ៉ាត​ ជា​អ្នក​សំ​រេច​លើ​ការ​ដក​បេក្ខ​ជន​២​រូប​ពី​ការ​ប្រ​កួត​ដូច​សប្តាហ៍​មុន​ ៗដែរ​ ។​ ក្នុង​សប្តាហ៍​នេះ​​ការ​បែង​ចែក​ក្រុម​ខុសពី​​សប្តាហ៍មុន គឺ​ចៅ​ក្រម​អោយ​បេក្ខ​ជន​ទាំង​អស់​បែង​ចែក​ជា​២​ក្រុម ក្រុម​បេក្ខនារីមួយក្រុម ជាក្រុម​ហ្វូណន និង​ក្រុម​បេក្ខជនជា​ក្រុមចេន​ឡា​​ ។​ បន្ទាប់​​មក​ក្រុម​ទាំង​២​ជ្រើស​រើស​ប្រ​ធាន​ក្រុម​របស់​ខ្លួន កល្យាណ​ ត្រូវបាន​ជ្រើស​រើស​ជាប្រ​ធាន​ក្រុម​បេក្ខ​នារី​ និង​ហ៊ុយ​ឡេង ជា​ប្រ​ធាន​ក្រុម​​បេក្ខជន ​ ។​ លោក ​ ជា សំណាង​ ប្រ​គល់​​ថវិ​កា​​៥០​ដុល្លារ​ សំ​រាប់​ក្រុម​នី​មួយៗដើម្បី​ទុក​ចំ​ណាយ​លើ​ការ​​រៀច​​ចំ​ ។

អានត…

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: