សបា្តហ៍ទី៨៖ អ្នក​ដែល​ក្លាយ​ជា​យុវ​ជន​ឆ្នើម…

សប្តាហ៍ទី៨ :​ តើ កញ្ញា ពិសី ឬ សុខសាន្ត​ ដែល​ត្រូវ​ទៅ​អា​មេរិក?

ហ៊ុយឡេងកល្យាណកាលពី ​ សបា្តហ៍​ទី​៦ ក្នុង​វិ​ញ្ញា​សា​ “រៀប​ចំ​សិក្ខា​សា​លា​” ភារៈ ​និង សុវត្ថា​​​ ​​បាន​ត្រ​លប់​ទៅ​ផ្ទះ​វិញ​ ចំ​នែក​ឯ​ក្រុម​ឈ្នះដែល ​បាន​​ទៅជិះសេះ​កំ​សាន្ត​ និង​យក​អំ​ណោយ​មាន​តំ​លៃ​ប្រ​មាណ​៧៥០ ដុល្លា​សហរដ្ឋ​អា​មេ​រិក​ដើម្បី​ចែក​ជូន​ដល់​​ប្អូន​ៗ​កុ​មារ​កំ​ព្រា​នៅ​ មណ្ឌល​កុ​មារ​កំ​ព្រា​នៅ​ស្រុក​បាទី ខេត្ត​តា​កែវ​ដោយ​​មាន​ការ​ចូល​រួម​ដោយ​តា​រា​ភាព​យន្ត​ដ៏​ល្បី​ផង​ដែរ​

សំ​រាប់​សប្តាហ៍​ នេះ​​បេក្ខ​ជន​នៅ​សល់​​​តែ​៤​​​​នាក់​បន្ទាប់​ពី​២​រូប​ត្រូវ​បានទំ​លាក់​ពី​ការ​ ប្រ​កួតជា​បន្ត​ទៀត​​ ។​ នៅសប្តាហ៍​ទី​​៧ ​​នេះ វិញ្ញាសារ​សំរាប់​បេក្ខជន​ទាំង​អស់គឺ​ “ការ​បង្កើតនូវ​​សារ និង​រូប​ភាព​ដើម្បី ផលិត​ជា​ខិត្ត​ប័ណ្ណ​ផ្សព្វ​ផ្សាយ​ប្រ​ឆាំង​នឹង​ការ​ជួញ​ដូរ​កុមា​រ​​ (Developing Message)​”​ ​។ បេក្ខ​ជន​ម្នាក់​ៗ​​នឹង​ទទួល​បាន​វគ្គ​ហ្វឹក​ហ្វឺន និង​មាន​វិ​ចិត្រ​ករ​ម្នាក់​មួយ​មក​ពី​សា​កល​វិ​ទ្យា​ល័យ​វិ​ចិត្រ​សិល្បៈ​ ដើម្បី​ជួយ​​គូរ​គំ​នូរ​ទៅ​តាម​ការ​ចង់​បាន​ និង​យល់​ឃើញ​របស់​បេក្ខ​ជន​នី​មួយ​ៗ ។ ​​

ចៅ ​ក្រុម​ទាំង​បីមាន​លោក​ ជា​ សំណាង​ កញ្ញា​ សេង​ ធារី និង​​ លោក​ ម៉ាក​ សារ៉ាត​ ជាចៅ​ក្រម​​​សំ​រេច​លើ ​ការ​ដក​បេក្ខ​ជន​២​រូប​ទៀតពី​ការ​ប្រ​កួត​ដូច​សប្តាហ៍​ មុន​ៗដែរ​ ។​

ព្រឹក ​ព្រ​លឹម​ថ្ងៃ​ទី៦ ខែ​មិនា​ បាន​មក​ដល់ បេក្ខ​ជន​ទាំង​អស់​ជួប​ជុំ​គ្នា​នៅ​មុខ​សា​រ​មន្ទី ជាតិ​ ដើម្បី​រង់​ចាំ​ជួប​ជា​មួយ​នឹង​ចៅ​ក្រម​ទាំង​បី ។​ ពេល​វេលា​បានមក​ដល់​ ចៅ​ក្រម​ទាំង​៣​ក៏​បាន​បង្ហាញ​ខ្លួន រួម​ជា​មួយ​វិ​ចិត្រ​ករប្រាំ​រូប​ដើម្បី​អោយ​បេក្ខ​ជន​​​ជ្រើស​រើ​ស​យក​មក​ ធ្វើ​ការ​ជា​មួយ​ខ្លួន ។ វិ​ចិត្រ​ករ​ទាំង​អស់​បាន​តាំង​បង្ហាញ​នូវ​ស្នា​ដៃ​របស់​ខ្លួន​ដើម្បី​អោយ​ បេក្ខ​ជន​ទាំង​អស់​ពិ​និត្យ​មើល​ និង​ធ្វើ​ការ​ជ្រើស​រើស​ ។ ខុស​ពី​សព្វ​មួយ​ដង ក្នុ​ង​សប្តាហ៍​នេះ​ពុំ​មាន​ការ​បែង​ចែក​ក្រុម​ឡើយ ។​ បេក្ខ​ជន​ទាំង​បួន​នឹង​ធ្វើ​ការ​រៀង​ៗ​ខ្លួន​ដើម្បី​​ទទួល​បាន​ជ័យ​ជំ​នះ តាម​រយៈ​ទេព្យ​កោ​សល្យរបស់​ខ្លួន ។

វគ្គ​ហ្វិក​ហ្វឺនស្តី ​ពី “ការបង្កើត​សារ Developing Message”​ ​ត្រូវ​បាន​សំ​រប​សំ​រួល​ដោយ លោក​ យាប់ មេត្តា ជា​​មន្ត្រី​កម្ម​វិធី​​ត​ស៊ូ​មតិ​របស់អង្គការ​ PACT Cambodia​។ ក្នុង​​រយៈ​ពេល​ពេញ​មួយ​ព្រឹក​ បេក្ខ​ជន​ទាំង​៤​​រូប​បាន​ខិត្ត​ខំ​ត្រង់​ត្រាប់​​បទ​បង្ហាញ​ និង​បទ​ពិសោធន៍​ល្អ​ជំ​វិញ​ប្រ​ធាន​បទ​។

ដូចសប្តាហ៍ ​មុន​ៗ​ដែរ​​ ​ក្រុម​​ទាំង​៤​​​មាន​ពេល​មួយ​ល្ងាច​សំ​រាប់​រៀប​ចំ​ដូច​ជា​ ​​ការ​រៀប​ចំ​​សារ​ ការ​ពន្យល់​ដល់​​វិ​ចិត្រ​ករ​អំពី​អ្វី​ដែល​គេ​ចង់​បាន​ជា​រូប​គំនួរ​ទាក់​ទង​​និង​ការ​ប្រ​ឆាំង​ការ​ជួញ​ដូរ​កុមារ​ ការ​រៀប​ចំ​សារ និង​រៀប​ចំ​រូប​រាង​ខិត្ត​ប័ណ្ណ​​ អោយ​មាន​ភាព ​ទាក់​ទាញ​ និង​ងាយ​ស្រួល​យល់​ដល់​សា​ធា​រណៈ​ជន​។ សូម​បញ្ជាក់​ផង​ដែរ​ថា​រូប​គំនូរ​និង​សារ​ដែល​ជាប់​ចំ​ណាត់​ថ្នាក់​លេខ​មួយ​ នឹង​យក​ទៅ​បោះ​ពុម្ភ​ជា​ខិត្ត​ប័ណ្ណ​ដើម្បី​ចែក​ចាយ​ដល់​ប្រ​ជា​ពល​រដ្ឋ​អោយ ​បាន​យល់​ដឹង​ និង​ចូល​រួម​ទាំង​អស់​គ្នា​ដើម្បី​ទប់​ស្កាត់​ការ​ជួញ​ដូរ​កុមារ​នៅ​កម្ពុជា​។

​បន្ទាប់ពី ​ចំណាយ​ពេល​អស់​មួយ​ល្ងាច​ បេក្ខ​ជន​ទាំង​បួន​ក៏​សំ​រេច​កិច្ច​ការ​របស់​ខ្លួន​បាន​គឺ​ការ​ផលិត​ផ្ទាំង​ គំ​នូរ​ និង​សារ​សំ​រាប់​បោះ​ពុម្ភ​ជា​ខិត្ត​ប័ណ្ណ​

ដើម្បី ​ធ្វើ​ការ​ជ្រើស​រើស​​យក​អ្នក​ឈ្នះ​ពីរ​រូប​ និង​អ្នក​ដែល​ត្រ​លប់​ទៅ​ផ្ទះ​ចំ​នួន​២​រូប​ផង​ដែរ​នោះ​ កម្ម​វិធី​បាន​កំ​នត់​យក​គំ​នូរ​ទាំង​៤​ផ្ទាំង​ដាក់​តាំង​បង្ហាញ​ដល់​និ​ ស្សិត​នៅ​ប​រិ​វេណ​សាក​ល​វិ​ទ្យា​ល័យ​បឿល​ប្រាយ​ដើម្បី​ធ្វើ​ការ​បោះ​ឆ្នោត​ វាយ​តំ​លៃ​ ។

ពិន្ទុ​ដែល ​បាន​មក​ពី​ការ​បោះ​ឆ្នោត​របស់​និស្សិត​ និង​សាធារណៈ​ជន​នឹង​ត្រូវ​យក​មក​បូក​បញ្ចូល​ជា​មួយ​ពិន្ទុ​របស់​ចៅ​ក្រម​ ដើម្បី​កំ​នត់​ថា​បេក្ខ​ជន​ណា​ជា​អ្នក​ឈ្នះ ​។ តាម​ការ​កាត់​សេច​ក្តី កញ្ញា​ពិ​សី​ និង​ សុខ​សាន្ត​ បាន​ពិន្ទុ​ច្រើន​ជាង​គេ ។​ នៅ​ក្នុង​បន្ទប់​របស់​ចៅ​ក្រម អ្នក​ដែល​ត្រូវបាន​អោយ​ត្រលប់​ទៅ ផ្ទះ​វិញ គឺ​ កញ្ញា ស៊ុំ​ កល្យាណ​ និង​ ហ៊ុយឡេង ។

សំ ​រាប់​ជា​រង្វាន់​ដល់​អ្នក​បាន​ជ័យ​ជំ​នះ រូប​គំ​នូរ​របស់​សុខ​សាន្ត​ត្រូវ​បាន​យក​ទៅ​បោះ​ពុម្ភ​ជា​ខិត្ត​ប័ណ្ណ​ ផ្សព្វ​ផ្សាយ​ដល់​សា​ធា​រណៈ​ជន​ដោយ​មាន​ការ​សហ​ការ​ចូល​រួម​របស់​អង្គការ​ ជួយ​កុមារ​ងាយ​រង​គ្រោះ (VCAO) ។

សុខ ​សាន្ត​ និង​ ពិ​សី​ទទួល​រង្វាន់​លើក​ទឹក​ចិត្ត​សំ​រាប់​សប្តាហ៍​នេះ​ដោយ​ការ​ជិះ​យន្ត​ ហោះ​ធុនត្ូច​កំសាន្ត​ពី​លើ​ក្រុង​ភ្នំ​ពេញ និង​បាន​ទទួល​ការ​ហ្វឹក​ហ្វឺន​ពី​ក្រុម​ហ៊ុន Royal Air Service អំពី​​ការ​បើក​បរ​យន្ត​ហោះ​ទៀត​ផង ។


Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: