សប្តាហ៍ទី១

សប្តាហ៍ទី១ : សុភី​ និង​ មិនា​ ត្រលប់​ទៅ​ផ្ទះ​វិញ

សុភីនៅសប្តាហ៍​ទី​១​ វិញ្ញាសារ​សំរាប់​បេក្ខជន​ទាំង​អស់​គឺ​ “យុទ្ធនាការ​រៃ​អង្គាស​បា្រក់”​ ចៅក្រម​ទាំងបីនាក់​ ដែលមាន លោក​ ជា​ សំណាង​ ក.​ សេង​ ធារី ​និង​ លោក​ ម៉ាក​ សារ៉ាត មានវត្តមាន​នៅ​ក្នុង​ការ​រៀប​ចំ​បែង​ចែក​បេក្ខជន​ទាំង​អស់​ជា​២​ក្រុម​ដែល​មាន​គ្នា​៨​នាក់​ ។​ ជា​ដំ​បូង​បេក្ខ​ជន​ទាំង​អស់​ចាប់​ឆ្នោត​ដើម្បី​រក​ប្រ​ធាន​ក្រុម​ ។​ ក្រោយ​ពេល​រក​បាន​ប្រ​ធាន​ក្រុម​ ប្រ​ធាន​ក្រុម​ទាំង​២​រើស​សមាជិក​ក្រុម​ខ្លួន​ម្តង​ម្នាក់ៗ​​សំ​រាប់រៀប​ចំ​ការ​ប្រ​កួត​ ។មិនា

លោក​ ជា សំណាង​ ដាក់​ឈ្មោះ​ក្រុម​ដែល​មាន​ ក.​ ព្រំ​ សុគន្ធារី​ ជា​ប្រ​ធាន​ ថា ក្រុម​ហ្វូណន​ និង​ ក្រុម​មួយ​ទៀត​ដែល​មាន​បុរស​ជា​ប្រ​ធានគឺ​ លោក​ សួន​​ ចំ​រើន​ភា​រៈ ថា​ ក្រុម​ចេន​ឡា ។ ​ក្រោយ​ពី​ស្តាប់​ការ​ណែនាំ​របស់​ចៅ​ក្រម​ទាំង​៣រូប​ ក្រុម​នី​មួយៗទទួល​ថវិការ​៥០​ដុល្លារ​ ដើម្បី​ទុក​ចំ​ណាយ​លើ​ការ​រៀច​ចំ​ ។

កុមារកំព្រាបន្ទាប់​ពីការ​បែង​ចែក​ក្រុម​ និង​ទទួល​វិញ្ញាសារ​ ក្រុម​ទាំង​២ក៏​ចូល​រួម​ក្នុង​សិក្ខា​សាលា​ខ្លី​រយៈ​ពេល​២​ម៉ោង​ស្តី​ពី “ការ​រៃ​អង្គាស​ប្រាក់​” ដែល​សំរ​ប​សំ​រួល​ដោយ​លោក​ យ៉ុង​ គីម​អេង​ ប្រធាន​មជ្ឈ​មណ្ឌល​ PDP​ ។​ វគ្គ​សិក្ខា​សាលា​បាន​បញ្ចប់​នៅ​មុន​ពេល​ថ្ងៃ​ត្រង់ល្មម ។​

ក្រោយ​អាហារ​ថ្ងៃ​ត្រង់​ ក្រុម​ទាំង​២​ជួប​ប្រ​ជុំ​នៅ​កន្លែង​ផ្សេង​ពីគ្នា​ដើម្បី​រៀប​ចំ​ផែន​ការ​សំ​រាប់​ការ​រៃ​អង្គាស​នៅ​ថ្ងៃ​ស្អែក​ (ថ្ងៃ​​អង្គារ ទី​២៣ ខែ​មករា)​ ។​​ ពេញ​រយៈ​ពេល​មួយ​ល្ងាច​ បេក្ខ​ជន​ទាំង​១៦​រូប​ខិត​ខំ​យ៉ាង​ណា​តាម​វិ​ធី​សាស្ត្រ​របស់​ខ្លួន​ដោយ​ប្រើ​ប្រាស់​អ្វី​ៗ​ដែល​មាន​ស្រាប់​​ដើម្បី​អោយ​បាន​ជោគ​ជ័យនៅ​ថ្ងៃ​ស្អែក​ ។​​

ក្រុម​ចេនឡា​បាន​រៀប​ចំ​គោល​ដៅ​ចំនួន​៦: សាកល​វិទ្យា​ល័យ​អា​ស៊ាន​ សាកលវិ​ទ្យា​ល័យ​ជាតិ​គ្រប់​គ្រង សាកល​វិ​ទ្យា​ល័យ​នី​តិ​សាស្ត្រ​ និង​វិ​ទ្យា​សាស្ត្រ​សេដ្ឋ​កិច្ច​ ក្រសួង​ឧ​ស្សាហកម្ម​ រ៉ែ​ និង​ថាម​ពល ក្រុម​ហ៊ុន​ថ្នាំ​ជក់​អា​មេរិក ។

ក្រុម​ហ្វូ​ណន​បាន​រៀប​ចំ​គោល​ដៅ​ចំនួន​តែ២​ប៉ុណ្ណោះ គឺ​ សាកល​វិ​ទ្យា​ល័យ​​ន័រ​តុន​ និង​តាម​ផ្លូវ​កម្ពុជា​ក្រោម​ ។

ទាំង​ពីរ​ក្រុម​មាន​រយៈ​ពេល​១ម៉ោង​ និង​៣០​នាទី​ដើម្បី​រៃ​អង្គាស​ប្រាក់ ។​​ ប្រាក់​ដែល​ប្រ​មូល​បាន​ត្រូវ​បាន​រក្សា​ទុក​ជា​សំ​ងាត់​មិន​អោយ​ក្រុម​ទាំង២ដឹង​ទេ​ រហូត​ដល់​ចៅ​ក្រម​ប្រ​កាស​លទ្ធផល​ ។​ ការ​ប្រ​មូល​ប្រាក់​បាន​បញ្ចប់​នៅ​ម៉ោង​១២​ ។​

ក្រុម​ទាំង​២​ចូល​ជួប​ចៅ​ក្រម​ទាំង​បី​នៅ​ពេល​រសៀល​​ដើម្បីដឹង​លទ្ធផល​ ។​ បន្ទាប់​ពីការ​សួរ​នាំ​ខ្លះ​ៗ​ ចៅ​ក្រម​ក៏​ប្រ​កាស​លទ្ធផល​: ក្រុម​ហ្វូណន​ដឹក​នាំ​ដោយ​ កញ្ញា​ ព្រំ​ សុគន្ធារី​ ប្រ​មូល​បាន​ទឹក​ប្រាក់​ ៤២៥.២៥ដុល្លារ ចំនែក​ឯ​ក្រុម​ចេន​ឡា​ដឹក​នាំ​ដោយ​លោក​ សួន​​ ចំ​រើន​ភា​រៈ ​ប្រមូល​បាន​ទឹក​ប្រាក់​ ៥៩៤.៧៥ដុល្លារ​ ។ ជា​សរុប​ក្នុង​រយៈ​ពេល​១ម៉ោង​ និង​៣០នាទី​​ ក្រុម​ទាំង​២​ប្រ​មូល​បាន​១០.០២០ដុល្លារ​ ។

ក្រុម​ចេន​ឡា​ឈ្នះ​​ក្នុង​សបា្តហ៍​ទី​១ ។​ ក្រុម​ចេន​ឡា​ទទួល​បាន​រង្វាន់​លើក​ទឹក​ចិត្ត​ ជា​អា​ហារ​ពេល​ល្ងាច​ជា​មួយ​លោក​ជំទាវ​ អ៊ឹង កន្ឋា​ផវី រដ្ឋមន្ត្រី​ក្រ​សួង​កិច្ច​ការ​នារី​​ ។ បន្ទាប់​មក​ក្រុម​ចេន​ឡា​យក​ប្រាក់​ដែល​ប្រមូល​បាន​ទាំង​អស់​ចំនួន​១០.០២០ដុល្លារ​​ ដើម្បី​ជូន​ដល់​អង្គ​ការ​គ្រួ​សារ​ថ្មី​សំ​រាប់​ផ្គត់​ផ្គង់​ដល់​កុ​មារ​កំព្រា​ និង​អនាថា​ ។ សំរាប់​ក្រុម​ឈ្នះ​ ប្រ​ធាន​ក្រុម​គឺ​លោក​ សួន​​ ចំ​រើន​ភា​រៈ នឹង​ទទួល​បាន​ការ​លើក​លែង​ពីការ​បញ្ជូន​ត្រ​លប់​ទៅ​ផ្ទះ​វិញ​នៅ​សបា្តហ៍​ក្រោយ​ ព្រោះ​លោក​បាន​ដឹក​នាំ​ក្រុម​ទទួល​បាន​ជ័យ​ជំ​នះ​។​

ក្រុម​ហ្វូ​ណន​ដែល​ប្រ​មូល​បាន​ថវិកា​តិច​ជាង​ត្រូវ​ជួប​ជា​មួយ​ចៅ​ក្រម​ទាំង​បី ដែល​បេក្ខ​ជន​២​រូប​នឹង​ត្រូវ​អោយ​ត្រ​លប់​ទៅ​ផ្ទះ​វិញ​ ។​​ ចៅ​ក្រម​ទាំង​បី​បាន​អនុញ្ញាត​អោយ​បេក្ខជន​ក្រុ​ម​ចាញ់​ពិភាក្សា​គ្នា​ដើម្បី​រកមូល​ហេតុ​ដែល​ធ្វើអោយ​ចាញ់​ក្រុម​ចេនឡា ។​

លោក​ ជា​​ សំណាង​ អនុញ្ញាត​អោយ​ក្រុម​ហ្វូណន​ចេញ​ក្រៅ​សិន​ ដើម្បី​បោះ​ឆ្នោត​រើស​បេ​ក្ខជន​ចំ​នួន​៤រូប​ដែល​​មាន​សំ​លេង​អ​វិជ្ជ​មាន​​ច្រើន​ជាង​គេ​ ដើម្បីជួប​ជា​មួយ​ចៅ​ក្រម​ ។​ សុភី មិនា​​ វណ្ណយ៉ា​ និង​ សុវត្ថា ទទួល​បាន​សំ​លេង​អវិ​ជ្ជមាន​ច្រើន​ជាង​គេ ។​ នៅក្នុង​បន្ទប់​សារភាព​ (ដែលមិនមានអ្នក​ណាម្នាក់​ស្តាប់លឺ) បេក្ខជន​ទាំង​៤​បាន​និយាយ​ពី​ចំ​នុច​ខ្លាំង​ និង​ខ្សោយ​របស់​ខ្លួន​ និង​សារភាព​ថា​តើ​បេក្ខជន​២​រូប​ណា​ដែល​គេ​ចង់​អោយ​ត្រ​លប់​ទៅ​ផ្ទះ​វិញ​ក្នុង​ចំណោម​ពួក​គេ​ទាំង​បួន​ដែល​ទទួល​សំ​លេង​អវិជ្ជមាន​ច្រើន​ ។​

ទាំង​៤​រូប​ចូល​ជួប​ចៅ​ក្រម​ជា​លើក​ចុង​ក្រោយ ។​ មាន​ការ​ប្រ​កែក​តវ៉ា​យ៉ាង​ស្វិត​ស្វាញ​ដើម្បី​បង្ហាញ​អោយ​ចៅ​ក្រម​ទុក​ឱកាស​​អោយ​ខ្លួន​ម្តង​ទៀត​ ។​

នៅ​ទី​បញ្ចប់ចៅ​ក្រម​ ជា​ សំណាង​ ប្រាប់​ដល់​ សុភី និង​មិនា​ អោយ​ត្រលប់​ទៅ​ផ្ទះ​វិញ​ចុះ​ ៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: