សបា្តហ៍ទី៤

សប្តាហ៍ទី៤ : សារ៉ាត​ និង​ គារ៉ា ត្រលប់​ទៅ​ផ្ទះ​វិញ

សំ​ណួរ​ប្រ​ចាំ​សប្តាហ៍​ទី​៤៖ តើ​បេក្ខ​ជន​​ឬ​បេក្ខ​នារី​មួយ​រូប​ណា​ដែល​ថិត​នៅ​ក្នុង​ក្រុម​ចាញ់​ទាំង​៤​សប្តាហ៍​ជាប់​ៗ​គ្នា?​​ ចុច​ត្រង់​នេះ​ដើម្បីឆ្លើយ ។ រង្វាន់៖ ការ​​អញ្ជើញ​ចូល​ទស្សនា​ការ​ថត​របស់​កម្ម​វិ​ធី​​យុវ​ជន​ឆ្នើម​នៅ​បុស្តិ៍​លេខ​៥​ និង​ទទួល​បាន​ VCD ទាំង​៨​សប្តាហ៍​របស់​កម្ម​វិធី​ ។​

សារ៉ាតកាលពី​ សបា្តហ៍​ទី​៣ ក្នុង​វិ​ញ្ញា​សា​ “ពិភាក្សា (Debate)” ម៉ាលីន​​ និងស្រីនាង ​​បាន​ត្រ​លប់​ទៅ​ផ្ទះ​វិញ​ ចំ​នែក​ឯ​ក្រុម​ឈ្នះដែល​សុទ្ធ​ជា​បេក្ខ​ជន​​បាន​ចូល​​​ជួប​ជា​មួយ​លោក​អគ្គ​រដ្ឋ​ទូត​របស់​ស​ហ​រដ្ឋ​អា​មេ​រិក​ប្រ​ចាំ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ ​នៅ​គេ​ហដ្ឋាន​របស់​លោក​ផ្ទាល់​ ។គារ៉ា

សំ​រាប់​សប្តាហ៍​ នេះ​​បេក្ខ​ជន​នៅ​សល់​១០​​នាក់​បន្ទាប់​ពី​២​រូប​ត្រូវ​បានទំ​លាក់​ពី​ការ​ ប្រ​កួតជា​បន្ត​ទៀត​​ ។​ នៅសប្តាហ៍​ទី​៤​នេះ វិញ្ញាសារ​សំរាប់​បេក្ខជន​ទាំង​អស់គឺ​ “ការ​ផលិត​បទ​យក​ការណ៍​ទូរ​ទស្សន៍​ដែល​មាន​​រយៈ​ពេល​៣​នាទី​​”​​ ​​។

ចៅ ​ក្រុម​ទាំង​បីមាន​លោក​ ជា​ សំណាង​ កញ្ញា​ សេង​ ធារី និង​​ លោក​ ម៉ាក​ សារ៉ាត​ ជាចៅ​ក្រម​​​សំ​រេច​លើ​ការ​ដក​បេក្ខ​ជន​២​រូប​ពី​ការ​ប្រ​កួត​ដូច​សប្តាហ៍​មុន​ៗដែរ​ ។​ ក្នុង​សប្តាហ៍​នេះ​​ការ​បែង​ចែក​ក្រុម​ខុសពី​​សប្តាហ៍មុន គឺ​​បេក្ខ​ជន​​ទាំង​អស់​​ចាប់​ឆ្នោត​រក​ប្រ​ធាន​ក្រុម​ជា​មុន​ ទើប​ប្រ​ធាន​ក្រុម​ជ្រើស​រើស​កូន​ក្រុម​ម្នាក់​ម្តង​ៗ​​​​។ លោក​ស៊ន សា​រ៉ាត​ជា​ប្រធាន​ក្រុម​ហ្វូ​ណន​​ ដែល​មាន​សមាជិក​៤​រូប​ទៀត​គឺ ​​​កូវ គារ៉ា ២​ ស៊ុំ កល្យាណ ​​៣​ ព្រំ​ សុគន្ធារី ​និង​​​ ៤​ ហ៊ីង​ សុខ​សាន្ត ។​ កញ្ញា​ ប៉ុន ពិសី ជា​ប្រ​ធាន​ក្រុម​ចេន​ឡា​ ដែលមាន​សមាជិក ៤នាក់​ផ្សេង​ទៀត​គឺ ១​​ អេង​ ហ៊ុយឡេង ២​​ស៊ុន​ សុវត្ថា ៥​ សួន​ ចំរើន​ភារៈ និង ​ហេង​ សុ​ជា​តា​លោក ​ ជា សំណាង​ ប្រ​គល់​​ថវិ​កា​​៥០​ដុល្លារ​ សំ​រាប់​ក្រុម​នី​មួយៗដើម្បី​ទុក​ចំ​ណាយ​លើ​ការ​​រៀច​​ចំ​ ។

វគ្គ​ហ្វិក​ហ្វឺនស្តី​ពី ការផលិត​បទ​យក​ការណ៍​ទូ​រទស្សន៍​​​មាន​​លោក ឈួន​ សុខ​ចាន់ ជា​ផលិត​ករ​របស់​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៥​ ​ជា​អ្នក​សំ​រប​​សំរួល ។ បេក្ខជន​ទាំង​អស់​បាន​និយាយ​ថា​ការ​ផលិត​បទ​យក​ការណ៍​នេះ​នឹងមាន​ការលំ​បាក​ខ្លាំង​ ព្រោះ​តាម​រយៈ​វគ្គ​ហ្វឹក​ហ្វឺន​បាន​បង្ហាញ​ថា​​​ការ​ផលិត​កម្ម​វិ​ធី​ទូ​រទស្សន៍​នី​មួយ​ៗ​តំ​រូវ​អោយ​មាន​ការ​ព្យា​យាម​និង​ការ​រៀប​ចំ​យ៉ាង​ហ្មត​ចត់​បំ​ផុត​ ។​

សំ​រាប់​ក្រុម​ទាំង​២​ គេ​មាន​ពេល​មួយ​ល្ងាច​សំ​រាប់​រៀប​ចំ​ដូច​ជា​ កំ​នត់​ប្រ​ធាន​បទ​ សរសេរ​អត្ថបទ រៀប​ចំ​ប្លង់​ថត​ ទំនាក់​ទំ​នង​អ្នក​ត្រូវ​សំ​ភាស​ ទៅ​ពិ​និត្យ​មើល​កន្លែង​ត្រូវ​ថត ។ ​មាន​ការ​សាំញ៉ាំ​ច្រើន​សំ​រាប់​ពួក​គេ ជា​ពិ​សេស​​ប្រធាន​ក្រុម​ទាំង​២ ដែល​ត្រូវ​ចាត់​ចែង​​និង​គ្រប់​គ្រង​​ការងារ ។​​ ក្រុម​ទាំ​ង​២​មាន​ពេល​វេលា​៣​ម៉ោង​នៅ​ព្រឺក​ថ្ងៃ​បន្ទាប់ (ថ្ងៃ​ពុធ​ ទី​ ១៤ កុម្ភៈ​)​ សំ​រាប់​ថត​ និង​ ២​ម៉ោងសំ​រាប់​កាត់​ត​នៅ​ក្នុង​ស្ទូ​ឌី​យ៉ូ​បុស្តិ៍​លេខ​៥ ​។

​​បន្ទប់កាត់តក្រុម​ទាំង២​​បាន​កំ​នត់​គោល​ដៅ​រៀង​ៗ​ខ្លួន​​ដើម្បី​ប្រ​តិ​បត្តិ​ការ​ផលិត​បទ​យក​ការណ៍​ ។​ ក្រុម​ហ្វូណន​​សំ​រេច​​ផលិត​បទ​យក​ការណ៍​ស្តី​ពី “ការ​កែ​ច្នៃ​កាក​សំ​ណល់​រឹង​ជា​វត្ថុ​ប្រើ​ប្រាស់​” ចំ​នែក​ឯ​ក្រុម​ចេន​ឡា​សំ​រេច​ផលិត​បទ​យក​ការណ៍​ស្តី​ពី​ “ថ្ងៃ​នៃ​ក្តី​ស្រ​លាញ់​ (Valentine’s Day)”។ ​តាម​រយៈ​សកម្ម​ភាព​ដែល​បាន​ឃើញ​ក្នុង​ទូរ​ទស្សន៍​ បេក្ខ​ជន​ទាំង​អស់​ពិត​ជា​មាន​ការ​ខិត​ខំ​ប្រឹង​ប្រែង​យ៉ាង​ស្វិត​ស្វាញ​បំ​ផុត​ ហើយ​ក៏​ហត់​នឿយ​មិន​តិច​ដែរ​ទំ​រាំ​បាន​​ផលិត​ចេញ​ជា​បទ​យក​ការណ៍​ដែល​មាន​រយៈ​ពេល​ត្រឹម​តែ​៣​នាទី​នោះ​ ។​

បន្ទាប់​ពី​ការ​ប្រឹង​ប្រែង​អស់​រយៈ​ពេល​ជិត​១​ថ្ងៃ​ បទ​យក​ការណ៍​ដ៏​មាន​អត្ថ​ន័យ​ខ្លឹម​សារ​ក៏​បាន​ផលិត​រួច​ស្រេច​បាច់​តាម​ការ​គ្រោង​ទុក ។ ដើម្បី​កាត់​សេចក្តី​ថា​តើ​បទ​យក​ការណ៍​មួយ​ណា​ដែល​មាន​លក្ខណៈ​ល្អ​ជាង​ កម្មវិធី​យុ​វ​ជន​ឆ្នើម​បានទទួល​ការ​អញ្ជើញ​ចូល​រួម​ពិនិត្យ​វាយ​តំ​លៃ​ពី​លោក​ ពុយ ​គា ដែល​ជា​អ្នក​ឆ្លើយ​ឆ្លង​ពត៌​មាន​របស់​បណ្តាញ​ផ្សព្វ​ផ្សាយ​ជប៉ុនក្យូ​ដូ និង​លោក​ សរ​ ងួន​ ជា​ផលិត​ករ​របស់​ស្ថានីយ​ទូ​រទស្សន៍​កង​យោ​ធ​ពល​ខេមរ​ភូមិន្ទ​ប៉ុស្តិ៍​លេខ​៥ ។ ក្រោយ​ពី​ការ​បញ្ចាំង​ និង​ពិនិត្យ​បទ​យក​ការណ៍​ទាំង​២ “ការ​កែ​ច្នៃ​កាក​សំ​ណល់​រឹង​ជា​វត្ថុ​ប្រើ​ប្រាស់​”​ របស់​ក្រុម​ហ្វូណន និងបទ​យក​ការណ៍​ ​”ថ្ងៃ​នៃ​ក្តី​ស្រ​លាញ់“​ របស់​ក្រុម​ចេនឡា​រួច​មក លោក​ទាំង​២​​ក៏​យក​លទ្ធ​ផល​បូក​សរុប​ជូនចៅ​ក្រម​ទាំង​បី​ដើម្បី​ប្រ​កាស​ ។

បទ​យក​ការណ៍​៖ ជាការ​ចាប់​ផ្តើម​នៅ​ក្នុង​បន្ទប់​ចៅ​ក្រម​​​ លោក​ ជា​​ សំណាង​ បាន​ប្រកាស​ពី​លទ្្ធផល​នៃ​បទ​យក​ការណ៍​ទាំង​២ “ក្រុម​ចេន​ឡា​ទទួល​បាន​ជ័យជំ​នះ​លើ​ក្រុម​ហ្វូណន” ។​ លោក​ពុយ​ គា​ និង​លោក​ សរ ងួន ដែល​ជា​អ្នក​ដាក់​ពិន្ទុ​លើ​បទ​យក​ការ​ទាំង​ពីរ​បាន​មាន​ប្រ​សាសន៍​ពន្យល់​រៀប​រាប់​លើ​ចំនុច​ល្អ និង​ចំ​នុច​ខ្សោយ​​នៃ​បទ​យក​ការណ៍​ទាំង​២​ និង​ថាតើ​ហេតុ​អ្វី​គាត់​ទាំង​ពីរ​សំ​រេច​យក​ក្រុម​ចេន​ឡា ។

ដូច្នេះ​ក្នុង​សប្តាហ៍​នេះ​ ក្រុម​ចេន​ឡា​បាន​ទទួល​រង្វាន់​លើក​ទឹក​ចិត្ត ដោយ​ទទួល​​បាន​ការ​ហ្វឹក​ហាត់​ និងលេង​វាយ​កូនហ្កូល​ជា​មួយ​លោក​វេន​តាយ​ដែល​ជា​នា​យក​គ្រប់​គ្រង​របស់​ Cambodia Golf & Country Club នៅ​ជិត​ទី​រួម​ខេត្ត​កំ​ពង់​ស្ពឺ​​​ ។ ចៅ​ក្រម ជា​ ​សំ​ណាង​​ ក៏​បាន​ចូល​រួម​នៅ​ក្នុង​កីឡា​ដ៏​វិ​សេស​នេះ​ផង​ដែរ​ ។

សំ​រាប់​ ក្រុម​ឈ្នះ ប្រធាន​ក្រុម​ គឺ​កញ្ញា​​ ប៉ុន ពិសី នឹង​ទទួល​បាន​ការ​លើក​លែង​ពី​ការ​អោយ​ត្រ​លប់​ទៅផ្ទះ​វិញ​​នៅ​សប្តាហ៍​ក្រោយ​ ទោះ​បីជា​កញ្ញា​ទទួល​បរាជ័យ​​ក៏​ដោយ ។​

នៅក្នុង​បន្ទប់​ចៅក្រម៖ ចៅ ​ក្រម​ទាំង​បី​បាន​អនុញ្ញាត​អោយ​បេក្ខជន​ក្រុ​ម​ចាញ់​ពិភាក្សា​គ្នា​អំពី​ មូល​ហេតុ​ដែល​ធ្វើ​អោយ​ក្រុម​ចាញ់​ ហើយលើក​ឡើង​ថា​តើ​​បេក្ខ​ជន​ពីរ​រូប​ណា​​​ដែលគួរ​តែ​ត្រូវ​ចេញ​ពី​ការ​ប្រ​កួត​ ។​ បេក្ខ​នារី​ទាំង​៥​ បាន​លើក​ឡើងភាព​អស​កម្ម​នៅ​ក្នុង​ក្រុម​ និង​អំពី​អ្នក​​ដែល​គួរ​ចេញ​ពីការ​ប្រ​កួត​ ។​ តាម​រយៈ​ការ​ពិ​ភាក្សា​ក្រុម​ហ្វូណន​ដែល​ទទូល​បរា​ជ័យ​ព្រម​ព្រៀង​គ្នា​អោយ​កញ្ញា​ សុគន្ធារី បាន​រួច​ខ្លួន​ពី​ការ​បណ្តេញ​ចេញ ក្នុង​សប្តាហ៍​នេះ​ ហើយ​ សារ៉ាត​ ដែល​ជា​ប្រធាន​ក្រុម​ និង​សមាជិក​៣​រូប​ទឿត (កូវ គារ៉ា ២​ ស៊ុំ កល្យាណ ​​​និង​​​ ៣​ ហ៊ីង​ សុខ​សាន្ត) ​ដែល​នៅ​សល់​នឹង​ជួប​ជា​មួយ​ចៅ​ក្រុម​ក្នុង​វគ្គ​បន្ទាប់​ ដែល​២នាក់​នឹង​ត្រូវ​ត្រ​លប់​ទៅ​ផ្ទះ​វិញ​ ។​

នៅ​ក្នុង​បន្ទប់​សារ​ភាព​មុន​ពេល​ត្រូវ​ជួប​ជា​មួយ​ចៅ​ក្រមទាំង​៣ បេក្ខ​ជន​​​ទាំង​៤​រូប​បាន​និយាយ​ពី​កំ​ហុស​ឆ្គង​របស់​ខ្លួន​និង​ហេតុ​ផល​​ដែល​ខ្លួន​មិន​គួរ​ចាក​ចេញ​ពី​ការ​ប្រ​កួត​ ។ ប្រ​ធាន​ក្រុម​សា​រ៉ាត​ ចង់​អោយ​គារ៉ា​ និង​សុខ​សាន្ត​​ត្រ​លប់​ទៅ​ផ្ទះ​វិញ ។ គារ៉ា​ ចង់​អោយ​សារ៉ាត​ និង​ ​សុខ​សាន្ត​ត្រ​លប់​ទៅ​ផ្ទះ​វិញ ។ សុខ​ សាន្ត​ ចង់​អោយ​ សារ៉ាត ​និង​ គារ៉ា​ត្រលប់​ទៅ​ផ្ទះ​វិញ ចំ​នែក​ឯ​ កញ្ញា​​ កល្យាណ​ ចង់​អោយ​គារ៉ា​​ និង​សា​រ៉ាត​ត្រ​លប់​ទៅ​ផ្ទះ​វិញ​ ។​ គួរ​អោយ​ចាប់​អា​រម្មណ៍ នៅក្នុង​បន្ទប់​សារ​ភាព​មាន​តែ​ កញ្ញា​ កល្យាណ​ទេ​ដែល​ពុំ​មាន​អ្នក​ណា​ចង់​អោយ​ត្រ​លប់​ទៅ​ផ្ទះ​វិញ ។​ ដូ​ច្នេះ​ចៅ​ក្រម​ទាំង​បី​ក៏​សំ​លឹង​មើល​ទៅ​លើ​បេក្ខ​ជន​៣​រូប​ជា​សំ​ខាន់ គឺ​ សា​រ៉ាត​ជា​ប្រ​ធាន​ក្រុម​ សុខ​សាន្ត​ និង​គារ៉ា ។ តាម​រយៈ​ការ​សួរ​​ឆ្លើយ​​​ ​បេក្ខ​ជន​ទាំង​អស់​គិត​ថា​កញ្ញា​ កល្យាណ​មាន​ការ​ខំ​ប្រឹង​ប្រែង​និង​ជា​ទី​ពេញ​ចិត្ត​របស់​ពួក​គេ ។ ប្រ​ធាន​ក្រុម​សា​រ៉ាត​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ភាគ​ច្រើន​ទុក​ការ​សំ​រេច​ចិត្ត​ និង​កិច្ច​ការ​សំ​ខាន់ៗ​ តែ​លើ​សុខ​សាន្ត​ជា​អ្នក​សំ​រេច គារ៉ា​និយាយ​ថា​ លោក​សុខ​សាន្ត​មាន​អំ​ណាច​ជាង​ប្រ​ធាន​ក្រុម​​ហើយ​ប្រ​ធាន​ក្រុម​មាន​ការ​ដឹក​នាំ​ខ្សោយ តាម​តែ​គេ ។​ សុខ​សាន្ត​ត្រូវ​គេ​ចោទ​ថា​មានលក្ខណៈ​ផ្តាច់​ការ​យក​តែ​សំ​ដី​ និង​គំ​និត​របស់​ខ្លួន តែ​សុខ​សាន្ត​តប​ថា​គេ​មាន​សិទ្ធ​បញ្ចេញ​គំ​និត​របស់​គេ​ បើក្រុម​​ទទួល​យក​ ក៏​យក​គេ​មិន​បាន​បង្ខំ​ឡើយ​ សុខ​សាន្ត​ចោទ​គារ៉ា​ថា​មិន​បាន​ចូល​រួម​អ្វី​ជា​ដុំ​កំភួន​ឡើយ​ បាន​ត្រឹម​តែ​ដើរ​រេ​រា​ និង​បញ្ចេញ​កាយ​វិ​ការ​នៅ​មុខ​កា​មេរ៉ា​អោយ​គេ​បាន​ឃើញប៉ុណ្ណោះ​ ។​

បន្ទាប់​ពី​ការ​ដេញ​ដោល​ដ៏​តឹង​តែង​ ចៅ​ក្រម​សំ​រេច​អោយ​សារ៉ាត​ ប្រ​ធាន​ក្រុម​ និង​គារ៉ា​ត្រ​លប់​ទៅ​ផ្ទះ​វិញ ។ សារ៉ាត​គិត​ថា​ខ្លួន​មិន​ភ្ញាក់​ផ្អើល​ចំ​ពោះ​ការ​ដែល​ត្រូវ​អោយ​ត្រ​លប់​ទៅ​ផ្ទះ​វិញ​ឡើយ​ ប៉ុន្តែ​​គាត់​នៅ​មិន​ទាន់​អស់​ចិត្ត​ដែល​ចៅ​ក្រម​ពុំ​​មាន​សំ​ណួរ​សួរ​ទៅ​គាត់​អោយ​បាន​ច្រើន និង​ពុះ​បាន​អោយ​គាត់​បញេ្ចញ​យោ​បល់​ការ​ពារ​ខ្លួន​គាត់​បាន​គ្រប់​គ្រាន់​ ។​

មេត្តា​រង់ចាំ​តាម​ដាន​នៅ​សប្តាហ៍​ក្រោយ​ថា​តើ​បេក្ខ​ជន​២រូប​ណា​ផ្សេង​ទៀត​នឹង​ត្រូវ​ចេញ​ពីការ​ប្រ​កួត​បន្ត​ទៀត​?​

Advertisements

3 Responses to សបា្តហ៍ទី៤

  1. Horn Marong ថា:

    It’s a bit sorry that I can not read this website even I already downlaod its fonts. However, thanks very much for creating such a program to take part in capacity building for Cambodian youth. We are not sure how to participate in this program as we just knew this program this sunday. Could you please let us know how to particpate in this program?

    Our team is also trying all the best so far to promote Cambodian products. We are sure that by promoting Cambodian products will create more jobs for Cambodian people. Our project called Khmer Product Promotion – KPP. It’s a project by our volunteer team. We also have a website http://www.KhmerProducts.com to open windows of opportunity for all Cambodian producers to the worldwide customers. We have also the trade fair event so far called “Buy Cambodian Products”. If you are interested to have our team with the show, please feel free to let us know.

    Thank you,

    Horn Marong
    Khmer Product Promotion – KPP
    http://www.KhmerProducts.com

  2. Chuon Meas Chiva ថា:

    Dear Sir,

    My answer is CHENLA group has been winning all the time
    and the FUNAN has been losing for all 4 petition.

    Thanks

    Chiva

  3. YLC ថា:

    Answer: Ms. Prum Sokun Theary. She lost all the first 4 weeks of the show. She was sent home in week 5 – her 5th loss.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: