ប៉ុន​ ពិសី

ពិសីពិ​សី​មាន​អាយុ​២៣ឆ្នាំ​ មាន​ស្រុក​កំ​នើត​នៅ​ខេត្ត​ព្រៃ​វែង សព្វ​ថ្ងៃ​ជា​និស្សិត​ឆ្នាំ​ទី​៣ នៅ​សា​កល​វិ​ទ្យា​ល័យ​អា​ស៊ាន​ ។
មតិរបស់កញ្ញាប៉ុនពិសី៖
កត្តាដែល​ជំរុញ​អោយរូបខ្ញុំ​ក្នុងការលើកទឹកចិត្ដ​ដើម្បី​ចូលរួមប្រកួតប្រជែងគឺ ៖
មានជំនឿទុកចិត្ដ​លើអង្គការ(YCC)​ព្រោះ​ថា​អង្គការ​នេះ​គឺជួយលើកកំពស់ ដល់​ក៏ដូចជាបណ្ដុះបណ្ដាល​នូវចំនេះ​ជាច្រើន​ដែល​ស្ដីអំពី​សង្គម អភិបាលកិច្ច​ល្អ​និងលិទ្ធិប្រជាធិបតេយ្យ​ទៅដល់​យុវជន​យុវនារី ខ្មែរ​ដែល​មានបំណង​ចង់​បង្កើន​ចំនេះដឹង។
សមត្ថភាព៖​គឺ​ជា​ឱកាស​មួយដែល​ផ្ដល់​ដល់​យុវជន​​ទាំងអស់​ដែលមាន​សមត្ថភាព​និង​បញ្ចេញ​នូវ​ចំនេះ​ដឹង​ខ្លួន។
សង្គម៖​ដោយសារតែ​សង្គមជាតិ​បច្ចុប្បន្ន​កំពុង​ធ្វើការអភិវឌ្ឍ​ផ្នែក​ធនធានមនុស្ស​ដូច្នេះ​យើងគួរ​តែបង្ហាញនិង​បញ្ចេញ​ស្នាដៃ​ថាកូន​ខ្មែរ​ក៏សមត្ថភាព​មិនចាញ់​ប្រទេស​ជិតខាង។
ឪពុកម្ដាយ បងប្អូននិងមិត្តភក្ដិ ៖ពួកគាត់​បានផ្ដល់​មតិនិងជួយ ​ជាកំ​លាំងចិត្ដ។
ភាពជាអ្នកដឹកនាំ៖
ចំពោះរូបខ្ញុំ​វិញ​មេដឹក​នាំដ៏ល្អ​គឺគួរ​មានគុណ​សម្បត្តិ​ដូចខាង ក្រោម៖
សមត្ថភាព៖​វាជា​កត្តាចំបងមួយ​ដែលមិនអាច​ខ្វះបាន​ដើម្បី​ដឹកនាំ​ការងារ​ឬក្រុមអ្វីមួយ​ចាំបាច់ត្រូវមាន​សមត្ថភាព​ខ្ពស់ទើប​អ្នក​ក្រោម​បង្គាប់​ស្ដាប់។
ចំនេះដឹង ៖​នៅពេល​ដែលអ្នកដឹកនាំ​មានចំនេះ​ដឹងជ្រៅជ្រះ​ហើយធ្វើ​អោយការគិត​របស់គាត់​ប្រកបដោយភាព​ត្រឹមត្រូវ​និងច្បាស់លាស់។
ឈ្លាសវៃ​និង​រហ័ស​រហួន ៖​អ្នក​ដឹកនាំ​បើមិន​ឈ្លាសវៃ​និងដឹកនាំ​អោយមាន​ភាពរហ័ស​និង​ចេះ​បត់​បែន​តាម​កាលៈ​ទេសៈ។
ម៉ត់ចត់​មិនកោងកាច៖​អ្នកដឹកនាំ​មិន​ត្រូវ​ធ្វើការ​អោយផុត​ពីដៃនោះទេ។
បទពិសោធន៍ផ្ទាល់ខ្លួន៖
ចំពោះ​បទពិសោធន៍​ក្នុងការចូលរួម​ក៏ដូច​ជាអ្នកដឹកនាំ​ក្នុង​សង្គម​គឺ៖
ខ្ញុំធ្លាប់​បានធ្វើការងារ​មួយបំរើសង្គម​ក្នុងអង្គការ​(WOMEN)​អស់ រយៈពេល​ជាងមួយឆ្នាំ​ក្នុងនោះខ្ញុំ​ធ្វើជាមិត្ត​អប់រំមិត្ត​ហើយពេលខ្លះ​ខ្ញុំបាន​ដឹកនាំ​ក្មេងជាក្រុម​ដើម្បី​សិក្សា​អំពីបញ្ហា​សុខភាព​បន្ដពូជ​ជារៀងរាល់ខែ​ហើយ​បាន​ចូលរួម​សិក្សា​សិទ្ធិមនុស្ស​ចូលរួម​បញ្ចេញមតិយោបល់​ក្នុងនាមជា​ប្រជាពលរដ្ឋ​ពេលដែលសមាគម​មានកិច្ចប្រជុំ​។​និងខ្ញុំក៏ជា​អ្នកដឹកនាំ​ក្នុងការសំដែងរឿង​ខ្លីៗ​ដឹកនាំ​ក្រុមចំរៀង​និង​រៀបចំ​កម្មវិធី​ដូច​កម្មវិធី​គ្រឹស្គស្មាក់(X’max)ហើយធ្លាប់​ធ្វើជាអ្នកសំរបសំរួល​ក្នុងកម្មវិធី​លែងល្បែង​ប្រជាប្រិយ​ក្នុង​ឱកាសបុណ្រចូលឆ្នាំខ្មែរ​ប្រពៃណីជាតិ​និងដឹកនាំ​មនុស្សមួយ​ក្រុមក្នុង​ការធ្វើព្យុះ​ហយាត្រាការ​ប្រយុទ្ធប្រឆាំង​និង​ជំងឺអេដស៍។
ប្រសិនបើជាប់ជ័យលាភី៖
ប្រសិន​បើខ្ញុំទទួលបាន​ជ័យលាភី​សំរាប់ការប្រកួតប្រជែង​នេះ​ខ្ញុំនិង​មានគំរោងថា៖ ខ្ញុំនិង​ទៅដំនើរ​កំសាន្ត​នៅបរទេស​ដែលថាកម្មវិធី​តំរូវ​សំរាប់​បេក្ខជន​ដែលទទួលបាន​ជ័យជំនះ​សំរាប់​ការប្រកួត​ប្រជែងនេះ​ក្នុងខណះ​នេះដែរ​ខ្ញុំនិង​ខិតខំស្វែងយល់អំពី​ប្រទេស​គេស្វែងរក​ចំនុច​ណា​ដែល​ល្អ​និង​អភិវឌ្ឍ​ពីទីនោះ​មកអនុវត្តន៍​ប្រទេសខ្មែរ​ជាពិសេស​លើផ្នែក​នៃការចូលរួម​ក៏​ដូចជា​សកម្មភាព​របស់​យុវជនដែល​រស់នៅទីនោះ​។​ហើយថវិការ​ដែលបាន​មកខ្ញុំនិង​យកមក​ផ្គត់ផ្គង់​លើការ​រៀន​សូត្រ​របស់ខ្ញុំ​ដែលសព្វថ្ងៃនេះ​កំពុងតែជួបប្រទះ​និងវិបត្តិហិរញ្ញវត្ថ​នៅក្នុងគ្រួសារ​ជាខ្លាំង​និងមួយចំនែកទៀត​ខ្ញុំ​និង​ផ្គត់ផ្គង់​ទៅដល់​អង្គការ​(YCC)ដើម្បីរៀបចំ​វគ្គបណ្ដុះបណ្ដាលថ្មីៗ​សំរាប់​យុវជន​អោយស្គាល់់​ពីតំលៃខ្លួនឯង​និង​ជួយបង្កើន​សកម្មភាព​របស់ពួកគេ​ក្នុងការចូលរួម​រាល់សកម្មភាពផ្សេងៗ​ដែលផ្ដល់​អត្ថប្រយោជន៍​សំរាប់​សង្គមជាតិ​និង​ការអភិវឌ្ឍន៍​​ដើម្បី​ក្លាយខ្លួន​ទៅ​ជាសរសទ្រូង​នៃប្រទេស​ពីព្រោះ​ថាយុវជន​គឺប្រៀបបានទៅនិង​កូនសោរ​សំរាប់​ចាក់ឆ្ពោះ​ទៅ​កាន់​ភាព​រុង​រឿង។
អំពីទស្សនៈវិស័យ៖
តាមការ​សង្កេត​របស់ខ្ញុំឃើញថា​យុវជនកម្ពុជា​នាពេលបច្ចុប្បន្ន​នេះគឺកំពុង​តែទទួល​នូវប្បធម៌​បរទេស​ជាច្រើន​ដែលជាកត្តា​មួយដែលធ្វើអោយ​វប្បធម៌ខ្មែរ​បាត់បង់​បន្ដិចម្ដងៗ​។​ហើយមួយ​ចំនួនគឺ​កំពុង​តែហក់​លោត​និង​ប្រព្រឹត្តអំពើ​មិនគួរ​គប្បីខុស​និងច្បាប់​មិនខិតខំរៀនសូត្រ​មិនស្គាល់​ពីតំលៃខ្លួន​និង​សង្គមជាតិ​មិន​ស្ដាប់​បង្គាប់​និងការទូន្មាន​របស់ឪពយកម្ដាយ​ដែលជា​មូលហេតុនាំ​អោយសង្គម​គ្មាន​សណ្ដាប់ធ្នាប់​និងសន្ដិសុខ​ដោយសារ​ការសេព​គ្រឿងញៀន ល្បែងស៊ីសង​។​មានយុវជន​មួយចំនួនទៀត​ពួកគាត់​មានចំនេះដឹង​និង​សមត្ថភាព​ហើយ​ក៏ប៉ុន្ដែគាត់​មិនបានយក​វាប្រើអោយ​បានផល​ប្រយោជន៍​ជូនសង្គម​ជាតិនោះទេ។​ជាក់ដូច​ជាការប្រលង​យុវជនឆ្នើម​នៅពេល​ដែលខ្ញុំ​និងផ្ដល់ពត៌មាន​ទៅពួក​គេហាក់​ដូចជា​មិនយល់​អំពីក្នុង​ការបង្ហាញ​ពីសមត្ថ​ភាពខ្លួន។​ដូចនេះ​ដើម្បីអោយ​ប្រទេស​ជាតិរុង​រឿងយុវជន​ត្រូវតែក្លាហាន​ក្នុង​ការចូលរួម​រាល់​សកម្មភាព​ដែល​ផ្ដល់​នូវ​ការអភិវឌ្ឍ​ខ្លួន​និង​ប្រទេសជាតិ។

បញ្ចេញមតិ